ភាគទី2:គម្រោងការប្លន់

56 10 0
                                    

«ស្តេវិនឈប់ឡាន»

"ងុឺត"បញ្ជារចេញពីក្រអូមមាត់មិនទាន់បានរសាត់កង់ឡានបញ្ឈប់យ៉ាងលឿនក្រោមស្នាដៃជំនិតស្របពេលដៃមាំយ៉ុនហ្គីទាញនាងក្រមុំមាត់ដាចចេញពីរថយន្តទាំងទឹកមុខរៀបស្មើ ជីវិតនាងថ្លៃទើបកើតមកជាស្រី ប្រសិនជាមនុស្សប្រុសប្រហែលដាច់ដង្ហើមតាំងពីវិនាទីដំបូងម្លេះ។

«អាយ៍ មីន យ៉ុនហ្គី លោកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេ ចាំមើល..ចាំមើលខ្ញុំនិងហែកហួរលោកពីបទបំពានខ្ញុំព្រមទាំងរឿងគ្របយ៉ាងដែលខ្ញុំដឹងពីលោក»នាងស្រែកឆោឡោដូចមនុស្សឆ្កួតទាំងមុខពោរពេញដោយដំណក់ទឹកខាប់ពណ៌សរបស់យ៉ុនហ្គីប្រតាកនាយក្រាស់មិនខ្វល់បិទទ្វារបញ្ជារអោយកូនចៅបរឡានទៅមុខដោយមិនភ្លេចឈ្លាតបង្ហើបកញ្ចក់មើលជេសុីបន្តិច។

«ធ្វើទៅប្រសិនស្អែកនាងចង់លែងចង់និយាយ»ពោលមួយម៉ាត់ខ្លីខ្លឹមបង្កប់ន័យគម្រាមដោយមានឥទ្ធិពល ជេសុីបានត្រឹមដោះស្បែកជើងកែងដើរស្វែងរកតាក់សុីចាកចេញទីព្រោះនាងនៅចង់ភ្លក្សរសជាតិម្ងូបអាហារឆ្ងាញ់ៗនៅឡើយ។

«ម្ចាស់តូចcoolដល់ហើយ»ស្តេវិនផ្តោតលើការបើកបរមិនភ្លេចងាកសរសើរចាហ្វាយខ្លួន ដូរស្រីដូចដូរខោអាវ ចង់ដេញក៏ដេញតាមទំនើងចិត្ត មើលទៅកាលីបខ្លាំងណាស់។

យ៉ុនហ្គីមិនមាត់ហូតទូរសព្ទចេញមកទាំងចងចិញ្ចើមដោយក្តីមិនពេញចិត្ត លោកប៉ាណាត់គេអោយទៅមើលការសម្ភធណែនាំស្អីអត់ប្រយោជន៍ទៀតហើយ គ្មានចំណាប់អារម្មណ៍ដៃមាំទុកទូរសព្ទចុះពីលើឡានទាំងមិនភ្លេចស៊កដៃចូលហោប៉ៅបង្កើនកំណាចខ្លាចាស់ហិលទាំងដែលស្តេវិនជាន់ហ្វ្រាំងមិនទាន់ស្រួលបួលផង:)

កាសុីណូធំល្វឹងល្វើយគ្រប់គ្រងដោយកម្លោះអាថ៍កំបាំងយ៉ុនហ្គីក្នុងទម្រង់មនុស្សផ្សេងទៀតក្រោមសម្លៀកបំពាក់ពណ៌ខ្មៅក្រឹប ជាមួយរបាំងមុខខ្លារខិនបំបាំងមុខដើរចូលទៅបន្ទប់សម្ងាត់ជាមួយដាវថ្លាយ៉ង់ មុខនៃដាវមានសភាពភ្លឺរលោងឥតស្រេះបង្កជាស្លាកស្នាមប្រៀបដូចដាវមួយនេះត្រូវបានលើកមកប្រើប្រាស់ជាញឹកញាប់។

«ទុកឱកាសអោយខ្ញុំផង ខ្ញុំកំពុងតែព្យាយាមរកលុយសង»កូនបំណុលលុតជង្គង់ចុះត្រៀបត្រាចំពោះមុខ ពេលដែលទ្វាបានបើកចំហ សម្រឹបជើងស្រាលដូចជាសំឡីបោះទៅមុខបុរសញញីញញ័រដោយកាន់ដាវជាប់ដៃឥតព្រលែង។

🖤មនុស្សយន្តV1208🤖Where stories live. Discover now