ep:2 [ កាន់តែជិតស្និត 🌚 ]
មិនយូរប៉ុន្មានថេយ៉ុងក៏បានត្រឡប់មកដល់ភូមិគ្រិះវិញ ជើងតូចៗក៏ប្រញាប់ឡើងទៅលើបន្ទប់ ដៃកាន់ថង់ខ្មៅដែលដាក់ក្រឡកូនពស់នៅក្នុងនេាះ ដើម្បីលាក់វាពីគ្រប់គ្នា ។
+ បន្ទប់ថេយ៉ុង
" កូនពស់ កូនពស់"
ថេយ៉ុងមកដល់បន្ទប់ភ្លាមអង្គុយនៅលើពូក ដាក់កែវនៅលើពូកបើកគម្រកកែវនេាះ កូនពស់ខ្មៅនេាះក៏វាមកក្រៅ ។ កូនពស់នេាះក៏ស្រាប់តែវាឡើងមកលើដៃរាងតូច។
" កូន~កូនពស់ " ថេយ៉ុងរៀងខ្លាចៗដែរតែចិត្តជម្រុញអោយក្លាហាន ម្រាមដៃស្រឡូនម្ខាងទៀតក៏យកទៅប៉ះក្បាលកូនពស់តិចៗ កូនពស់ស្រាប់តែលានអណ្តាតលិតម្រាមដៃនេាះវិញជាការតប ។
" ហិហិ ឯងគួរអោយស្រឡាញ់ណាស់ "
" យើងឈ្មេាះជុងគុក អ្នកអាចហៅខ្ញុំថាជុងគុកបាន ចុះអ្នកវិញឈ្មេាះអ្វី? "" ខ្ញុំឈ្មេាះថេយ៉ុង ឯង អរ ជុងគុកអាចហៅខ្ញុំថាថេយ៍បាន ខ្ញុំ........ពិតជាឆ្ងល់ណាស់ហេតុអីក៏ជុងគុកចេះនិយាយបែបនេះ ហើយហេតុអីមានតែខ្ញុំអាចស្តាប់សម្លេងជុងគុកបាន? " ថេយ៉ុងនិយាយពោពេញដោយចម្ងល់ ហេតុអីក៏មានរឿងអភិនិហារបែបនេះ។
" យើងគឺជាសត្វពស់សុំសិល្បិ៍មក200ឆ្នាំហើយ ទើបពិសេសជាងពស់ធម្មតា ប្រហែលជាថេយ៉ុងមាននិស្ស័យជាមួយយើងហើយទើបអាចស្តាប់ឮសម្លេងយើងបាន "
" ហឹម...មានរឿងអស្ចារ្យដ៏ម្លឹងហើយហេតុអីក៏ជុងគុកមកជាប់នៅក្នុងទ្រុងទៅវិញ ? "
" មកពីយើងជាប់អន្ទាក់ព្រានព្រៃ "
" មកនិយាយពីរឿងនេះវិញ ជុងគុកថាអាចសម្រេចបំណងខ្ញុំបាន ជុងគុកសម្រេចវាយ៉ាងមិច? "
" ពេលវាលាមកដល់ខ្ញុំនឹងប្រាប់ថេយ៉ុង"
" ហឹម......ជុងគុកឃ្លានទេ ខ្ញុំនឹងទៅរកអីអោយញុាំ"
" មិនអីទេ យើងឆ្អែតហើយ ចុះថេយ៍វិញមិនទើសទាល់នឹងយើងមកនៅជាមួយទេ មែនទេ ? "" អត់អីទេ តែជុងគុកត្រូវចាំណា ទេាះជាយ៉ាងណាកុំអោយប៉ាម៉ាក់របស់ខ្ញុំឃើញជុងគុកអោយសេាះ "
" ហេតុអីទៅ? "
" ព្រេាះគាត់នឹងសម្លាប់ជុងគុក សន្សានឹងខ្ញុំណា "
" បាទ សន្យា ហេតុអីក៏បន្ទប់ថេយ៉ុងងងឹតបែបនេះ"