រឿង:លោកប្តីពស់🐍ep:7: [ ករណីបាត់ខ្លួន?..]

1.5K 61 12
                                    

ep:7:            [ ករណីបាត់ខ្លួន?..]

  ព្រះអាទិត្យរះ ពន្លឺចាំងចូលតាមបង្អួច ទិដ្ឋភាពបង្ហាញអោយឃើញ ពស់តូចកំពុងតែតែវាទៅលើផ្ទៃមុខតូចច្រមិច ដែលម្ចាស់ខ្លួនមិនទាន់ភ្ញាក់។

   វាយឺតៗ អណ្តាតលានលិតបបូរមាត់ស្តើងថ្នមៗតាមការចង់បាន

" ថេយ៍ៗ របស់យើងពិតជាផ្អែមណាស់ "

  ឃើញទេ នាយជាពស់ទេ តែហ៑ានមកលួចថើបកូនកម្លេាះគេនៅ មកសរសើរថាផ្អែមទៀត ! ពិតជាពស់ព្រានមែន......

"   ហឹម.... "
សម្លេងគ្រហឹមក្នុងបំពង់ករាងតូច ជាសញ្ញានៃការត្រៀមនឹងភ្ញាក់ដឹងខ្លួន ជុងគុកក៏ប្រញាប់វាចេញពីផ្ទៃមុខ រាងតូចវិញ

" ហា... ជុងគុក " ថេយ៉ុងងើបអង្គុយដៃញីភ្នែកតិចៗបែបមនុស្សទើបនឹងងើបពីគេង

  សកម្មភាព ស្ថិតក្នុងកែវភ្នែករាងតូច ជុងគុកស្ថិតក្នុងរូបរាងពស់តូចកំពុងតែ នៅក្បែរខ្លួន ។

   " ថេយ៍ ភ្ញាក់ហើយ ជិតហួសពេលទៅសាលារៀនហើយ "

  ឮភ្លាម ថេយ៉ុងប្រញាប់ងាកទៅមើល នាឡិកាក៏ឃើញថាម៉ោង7:34 ។

" ប្រាំពីរ កន្លះហើយ យឺតម៉ោងហើយ... "

  និយាយហើយ ថេយ៉ុងប្រញាប់ចុះពីគ្រែទៅងូតទឹក ស្លៀកពាក់ជាសិស្ស យ៉ាងប្រញាប់ ។

   6នាទីក្រោយមក ថេយ៉ុងក៏ដើរមករកពស់តូចវិញ ក្នុងទម្រង់ស្លៀកពាក់ជាសិស្សសាលា ពាក់អាវសខោជើងវែងខ្មៅ មានពាក់ក្រវ៉ាត់ក ។ ដៃតូចដាក់ទៅលើគ្រែ ពស់តូចវាយឺតៗឡើងលើដៃតូចតាមទម្លាប់ ។

" ថ្ងៃនេះជុងគុក ចង់ទៅទៀតទេ? "
ថេយ៉ុងនិយាយទាំងញញឹមតិចៗ

" ខ្ញុំនឹងទៅតាមថេយ៉ុង គ្រប់ទីកន្លែង .... "

       ថេយ៉ុងឮសំដីនេះ ថ្ពាល់ផ្តើមក្រហមព្រឿងៗភាយកម្តៅ គេមិនយល់នឹងខ្លួនដែរហេតុអីក៏ខ្លួនចេះតែអៀននឹងសំដីពស់តូចមួយនេះ ។

" ជុងគុកពិតជាសំដីផ្អែមមែន មិនដឹងបោកប្រាស់ចិត្តកូនស្រៅគេប៉ុន្មាននាក់ទេ ហិហិ "

" ខ្ញុំមានតែថេយ៍ម្នាក់គត់ "

        ថេយ៉ុងភាំងបន្តិច ចង្វាក់បេះដូងលោតញាប់ ដូចជារំភើបនឹងអ្វីម្យ៉ាង ។ ដៃស្រឡូនប្រញាប់ដាក់ពស់តូចលើគ្រែវិញ និងជើងប្រញាប់រត់ចូលក្នុងបន្ទប់ទឹកបិទទ្វារយ៉ាងលឿន ខ្នងផ្អែកនឹងទ្វារដកដង្ហើមញាប់ៗ។

រឿង: លោកប្តីពស់🐍(book)Where stories live. Discover now