ep:6 [ ខ្ញុំស្រឡាញ់ថេយ៍🌹💖]
" ហឹម~~~"
សម្លេងគ្រហឹមនៅក្នុងបំពង់ក កម្លេាះតូចគីមថេយ៉ុងបើកត្របកភ្នែកឡើងក៏ឃើញថានៅក្នុងបន្ទប់ពេទ្យ នៅសាលា កាយតូចងើបអង្គុយទាំងមិញមាំ មិនទាន់មានស្មារតីពេញលេញ ។" នេះជាបន្ទប់ពេទ្យនៅសាលាតើ…ក្រែងមុននោះ…..ក្រុមអ្នកលេងបម្រុងនឹងធ្វើបាបយើង តែមិចក៏មកនៅទីនេះទៅវិញ ចុះជុងគុកនោះ ជុងគុក….ជុងគុកនៅងណា”
ថេយ៉ុងស្លន់ស្លោដោយមិនឃើញពស់តូច ងាកឆ្វេងងាកស្តាំ ស្រែកបេះដូងលោតដុកដាក់ដោយការភ័យ
“ ខ្ញុំនៅទីនេះ “ សម្លេងនិយាយពស់តូច វាចេញពីអាវថេយ៉ុងឡើងតាមដៃរាងតូច
“ ជុងគុក ហ្ហឹកៗ…ហ្ហឹក ដឹងទេ ថាខ្ញុំភ័យប៉ុណ្ណា ហ្ហឹក..”
ថេយ៉ុងអោបជុងគុក ទាំងយំ អម្បាញ់មិញគេពិតជាភ័យណាស់ ភ័យថាមិនបានជួបពស់តូចជារៀងរហូត។
“ ថេយ៉ុងកុំយំអី ខ្ញុំមិនចង់អោយថេយ៉ុងយំឡើយ ខ្ញុំចង់អោយថេយ៉ុងញញឹមរហូត “
សំដីដ៏ទន់ភ្លន់ ការលួងលោមរបស់ជុងគុក រឹតតែធ្វើអោយថេយ៉ុង ទោទន់ចិត្តទៅកាន់ជុងគុកបន្ថែម រាងតូចសម្លឹងមើលពស់តូចដោយទឹកភ្នែកក្តីរំភើប។
“ ខ្ញុំពិតជាភ័យណាស់ អម្បាញ់មិញ ហ្ហឹក”
“ កុំយំ ខ្ញុំនឹងនៅក្បែរថេយ៉ុងជារៀងរហូត”
“ ជុងគុកមិនកុហកខ្ញុំទេមែនទេ? ខ្ញុំគ្មានអ្នកណាក្រៅពីជុងគុកឡើយ”ថេយ៉ុងប្រើភ្នែកកំសត់សម្លឹងមើលរាងក្រាស
“ មែនហើយ” ជុងគុកនិយាយព្រមយកអណ្តាតលិតលើបបូរមាត់ថេយ៉ុង
“ អុះ…” ថេយ៉ុងភ្ញាក់ពេលជុងគុកមកលិតបបូរមាត់ខ្លូនរាងតូចយកដៃស្ទាបបបូរមាត់ថ្នមៗ បើកភ្នែកធំៗដោយការភ្ញាក់ផ្អើលបបូរមាត់រកកំរើកនិយាយអ្វីមិនបាន
“ ជុង..ជុងគុក “
“ ខ្ញុំស្រឡាញ់ថេយ៍ំណា …”
“ ថា ថាយ៉ាងមិច “ ថេយ៉ុងនិយាយទាំងញ័របបូរមាត់
“ ខ្ញុំស្រឡាញ់ថេយ៍”
ថេយ៉ុងគាំងនិយាយអ្វីមិនចេញ អាចថាភ្លាមៗពេកគេទទួលយកមិនទាន់បាន
“ ជុង…ជុងគុក “ សម្លេងនិយាយដាច់
“ តើថេយ៍ នឹងស្រឡាញ់ខ្ញុំវិញ ដែរទេ”
សម្លេងយ៉ាងស្រទន់ និយាយទៅកាន់រាងតូច
“ ប៉ុន្តែ ..ប៉ុន្តែ ជុងគុកជាពស់…………………………..”
មែនហើយ ទោះជាខ្លួន មានអារម្មណ៍រំភើបនឹងជុងគុក ពិតមែនប៉ុន្តែ យ៉ាង
ណាក៏គេជាពស់ ពស់និងមនុស្ស អាចស្រឡាញ់គ្នាយ៉ាងមិច ?
