ព្រឹកថ្ងៃបន្ទាប់ក៏ឈានមកដល់រាងតូចគេងសម្រាកមន្ទីពេទ្យនៅឡើយដោយសារតែរាងកាយគេខ្សោយទើបត្រូវ ដាក់សេរ៉ូមបន្តទៀត ។ បន្ទាប់ពីទទួលបានដំណឹងពីកូនចៅខ្លួន ចន ជុងហ្គុកដែលជាម្ចាស់ក្លឹបក៏បើកឡានមកដល់រួចរហ័សដើរចូលក្នុងបន្ទប់អ្នកជំងឺប៉ុន្តែ ថេយ៉ុងមិនទាន់ដឹងខ្លួនទើបនាយកម្លោះត្រូវរងចាំសិន ។នៅក្នុងបន្ទប់មានសភាពស្ងាត់ជ្រងំមិនឮសូរសូម្បីសម្លេងដំណកដង្ហើម ។ រាងក្រាស់ទាញកៅអីមកអង្គុយជាប់គ្រែពេទ្យសម្លឹងមើលសភាពគួរអោយអាណិតរបស់អ្នកម្ខាងទៀតដោយស្ងប់ស្ងៀម នាយចាប់កាន់ប្រអប់ដៃដែលរុំព័ទ្ធទៅដោយបង់ ស បិទរបួសនោះ អង្អែលពីលើវាថ្នមៗ តែក៏នៅរក្សាទឹកមុខស្មើរធេងដូចផ្លូវជាតិដដែល។
«ឯងឈឺខ្លាំងទេ ? » នាយលួចសួរសំណួរទៅកាន់រាងតូចតិចៗមុនពេលលើកដៃវែកសក់ដែលធ្លាក់បាំងមុខថេយ៉ុងចេញបង្ហាញអោយឃើញកាន់តែច្បាស់ពីផ្ទៃមុខដ៏ផូរផង់របស់រាងតូច ។
ក្រាក !!
សម្លេងបើកទ្វារបន្លឺឡើងក៏បានទាញអារម្មណ៍រាងក្រាស់អោយក្រឡេកមកមើល ។ ជុងហ្គុកងើបចេញពីកៅអីដើរសម្ដៅមករកពេទ្យស្រីដែលដើរចូលមកក្នុងដៃក៏មានកញ្ចប់ថ្នាំមកជាមួយ ។
«ខ្ញុំយកថ្នាំមកអោយអ្នកជំងឺ ពេលគេដឹងខ្លួនកុំភ្លេចអោយញាំថ្នាំផងណា »
«អរគុណ » ជុងហ្គុកងក់ក្បាលតបទទួលយកថ្នាំពីគ្រូពេទ្យមុនពេលនាងញញឹមតបបន្តិចដើរចេញទៅវិញ
«ចៅហ្វាយ ចៅហ្វាយមកហេតុអីមិនប្រាប់ខ្ញុំ ខ្ញុំនឹងបានបើកឡានជូនមកព្រមគ្នាតែម្ដង » ក្រោយពេលអ្នកគ្រូពេទ្យចេញទៅផុត ជីមីនកូនចៅជំនិតរបស់ជុងហ្គុកដើរចូលមកក្នុងដៃមានកាន់ថង់អាហារនឹងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតត្រៀមសម្រាប់អ្នកជំងឺផងដែរ ។
«គ្រាន់តែរឿងប៉ុណ្ណឹងចាំបាច់ពឹងពាក់ឯងដែរ ? ហើយទិញអីមកច្រើនម្លេស ? »
«របស់ថេយ៉ុង ចៅហ្វាយហូបអីមកឫនៅ ? បើនៅយកអាមួយនេះបាន » ជីមីនយករបស់ របរ ទុកលើតុក្បែរគ្រែគេងអ្នកជំងឺ រួចលើកបង្ហាញសួរទៅកាន់ចៅហ្វាយខ្លួនព្រោះតែពេលនេះពេលព្រឹកព្រលឹម ជុងហ្គុកអាចនឹងមិនទាន់បានអីចូលក្រពះក៏ថាបាន