រយៈពេលកន្លងទៅមិនប៉ុន្មានម៉ោង ជុងហ្គុកក៏បានជូនរាងតូចមកដល់គោលដៅ ។ រាងក្រាស់អៀបឡានចូលខាងដើម្បីឈប់រួចដោះខ្សែក្រវ៉ាត់ចេញពីខ្លួនឯថេយ៉ុងក៏ចាត់ការរបស់ខ្លួនដូចគ្នា ។«អឺ ..លោកជូនខ្ញុំតែត្រឹមហ្នឹងបានហើយ អរគុណខ្លាំងណាស់ » ថេយ៉ុងនិយាយឡើងនៅពេលដែលគេឃើញអ្នក ម្ខាងទៀតរៀបនឹងបើកទ្វារឡានដើរចេញ
«ហេតុអី ? ឯងមិនគិតអញ្ចើញយើងចូលអង្គុយលេងផងទេយ៉ាងមិច ? »
«មិនមែនបែបហ្នឹងទេ ផ្ទះខ្ញុំនៅខាងក្នុងឯណោះ មួយរយៈនេះខ្ញុំមិនសូវបានរៀបចំ របស់របរ វារញ៉េរញ៉ៃណាស់ លោកមិនសមនឹងទៅឃើញសភាពបែបហ្នឹងទេ ចាត់ទុកថាខ្ញុំសូមអង្វរចុះណា »
«ល្ងាចនេះឯងទៅធ្វើការទេ ? »
«បាទទៅ »
«ល្អ »
«អរគុណលោកហើយ » ថេយ៉ុងពោលពាក្យអរគុណទៅកាន់អ្នកម្ខាងទៀតមុនពេលបើកទ្វារឡានចេញទៅខាងក្រៅ រាងក្រាស់គ្មានសកម្មភាពអ្វីទាំងអស់ក្រៅពីជាន់ហ្គែរមូលចេញទៅ ។
Skip .....
ពេលរាត្រីក៏ឈានចូលមកដល់នៅក្នុងក្លឹបមានសភាពអ៊ូអរកងរំពងទៅដោយសម្លេងតន្រ្តីបូករួមជាមួយភ្លើងពណ៌ចចាចឆាបអារម្មណ៍គ្រប់គ្នាអោយទ្រាំនឹងសប្បាយមិនបាន ។
«អាល្អិត ! មកនេះ »
«បាទ លោកត្រូវការអ្វីមែនទេ ? » ថេយ៉ុងដើរសម្ដៅតាមម្ចាស់សម្លេងដែលហៅគេមុននេះរួចចោទសួរដោយសំណួរគួរសមបំផុត«យកស្រាមកថែម »
«បាទសូមចាំបន្តិច » រាងតូចងក់ក្បាលតបរួចក៏ដើរចេញទៅផុត«ឯងចូលក្លឹបរាល់ថ្ងៃបែបនេះ ម៉ាក់ប៉ាឯងមិនថាអីទេ ? » ចំណោទចោទសួរចេញពីមាត់នារីវ័យក្មេងសាច់ សខ្ចីស្រស់ស្អាតមួយរូបសួរទៅកាន់មនុស្សស្រីម្នាក់ទៀតដែលដាក់ខ្លួនអង្គុយលើតុលើកដៃហៅអ្នករត់តុ
«យកស្រាដែលទើបនាំចូលមក »នាងនិយាយទៅកាន់បុគ្គលិកក្លឹប អ្នករត់តុងក់ក្បាលទទួលកម្មង់រួចក៏ដើរចេញទៅតាមបង្គាប់ភ្ញៀវ
« គាត់ធ្លាប់ខ្វល់ពីយើងពីពេលណា ? មិនរវល់នឹងយើងល្អហើយព្រោះថាបែបនេះមានសេរីភាពជាង » ម៉ូរ៉ាតបបែបហីៗ