ភាគ២៣ [ ដោះអាវរបស់អូនចេញ ]

249 5 0
                                    



« មិនអីទេបងនៅទីនេះហើយ កុំខ្លាច » ជុងគុគដាក់ដៃក្រសោបស្មារនាង ហើយមេឃក៏ចាប់ផ្តើមភ្លៀងខ្លាំងតែម្តង

« ពួកយើងរកកន្លែងជ្រកសិនទៅ » ជុងគុគក៏នាំនាងចូលទៅខាងក្នុងដែលមានព្រៃឈើធំលើកោះមួយនេះ ភ្លៀងក៏ចេះតែខ្លាំងទើបពួកគេសម្រេចចិត្តមិនត្រឡប់ទៅវិញព្រោះបើទៅខ្លាចមានគ្រោះថ្នាក់ សុខចិត្តចាំឲ្យស្ងប់

« សុំទោស » ជុងគុគ
« ហេតុអី? »
« សុំទោសដែរនាំអូនឲ្យមករងទុក្ខបែបនេះ »
« ម..មិនអីទេ »
« ផាំង!! »
« អា៎យ » អ៊ុនប៊ីចាប់ផ្តើមខ្លាចកាន់តែខ្លាំង ពេលឮសម្លេងផ្គររន្ទះហើយថែមងងឹតទៀតផង ទីនេះជាកោះតូចមិនមានអំពូលភ្លើងនៅទីនេះនោះទេ ។

ទម្រាំតែរកកន្លែងជ្រកឃើញពួកគេសើមជោកបាត់ទៅហើយ ជុងគុគក៏នាំនាងដល់កូនខ្ទមមួយ ទំនងជាកន្លែងរបស់អ្នកនេសាទដែរគេសង់សម្រាប់ជ្រកមួយពេលៗ

« អូនចូលខាងក្នុងទៅ » ជុងគុគនាំនាងចូលខាងក្នុង
« ... » ម្នាក់ៗសើមជោគដូចកូនឆ្កែធ្លាក់ទឹកទៅហើយ ជុងគុគក៏ក្រលេកឃើញប្រអប់ឈើធំគួរសម ក្នុងខ្ទមហើយក៏ងើបទៅបើកមើល មានកម្រាលសម្រាប់ក្រាលគេងតែមួយគេក៏យកមកក្រាល ហើយក៏យក ចង្កៀងប្រេងកាតដែលប្រើការបានមកបំភ្លឺវា ព្រោះក្នុងនេះមានសភាពងងឹត ពេក

« រងាទេ? »
« មិនអីទេ »
« ហឹម » ជុងគុគ ក៏ចូលទៅជិតនាងហើយក្រសោបនាងជាប់កុំឲ្យខ្លាច

« ស្តាប់បង បងនៅទីនេះជាមួយអូនហើយកុំខ្លាច យល់ទេ? »
« ... » អ៊ុនប៊ីងក់ក្បាលតិចៗ ជុងគុគក៏ដោះអាវខ្លួនឯងចេញព្រោះពេលនេះខោអាវលើខ្លួនគេសើមជោគហើយ បើពាក់គេងទាំងសើមវាមិនល្អប៉ុន្មានទេ

« បងគិតថាបើអាចអូនដោះអាវអូនចេញហើយយកវាទៅហាលសិនទៅពេលនេះជាពេលយប់ វាមិនអីទេ ទម្រាំព្រឹកវាស្ងួតហើយ »
« ដោះចេញយ៉ាងមិចទៅ? »
« មិនបាច់ដោះចេញទាំងអស់ទេ ហើយណាមួយបងក៏មិនមើលអូនដែរ បើអូនគេងទាំងបែបនេះខ្លាច ថាអូមហើមពោះអីបែបនឹង » គេនិយាយក៏ត្រូវម្យ៉ាងដែរ អាវសើមជោគ បើគេងទាំងបែបនេះមិនកើតទេ

« បងងាកមុខចេញសិនទៅ » ជុងគុគក៏ងាកមុខចេញឲ្យនាងដោះអាវហុចក៏ហុចឲ្យគេយកទៅហាល
« អូនដោះទាំងឈុតក្នុងធ្វើអី » ជុងគុគទទួលខោអាវពីនាងដោយកំពុងបែរខ្នង តែនាងលេងដោះចេញទាំងអស់តែម្តង

« បើវាសើមទាំងអស់ហើយឲ្យអូនធ្វើយ៉ាងមិច »
« តាមតែអូនទៅ ចឹង» ជុងគុគយកអាវនាងទាំងអស់ទៅហាលលើឈើក្នុងនោះដែរអាចហាលបាន ហើយត្រឡប់មកកម្រាលគេងវិញតែគេមិនបានចោលភ្នែកសម្លឹងមើលនាងនោះទេព្រោះដឹងថាពេលនេះនាងគ្មានខោអាវលើខ្លួន

« គ្រឹមៗ » ផ្គរចេះតែលាន់ឮរហូត អ៊ុនប៊ីនាងខ្លាចឡើងញ័រខ្លួនដូចកូនសត្វហើយបូកផ្សំជាមួយនិងទិដ្ឋភាព ងងឹតបែបនេះទៀត
« ... » ជុងគុគក៏បែរមកក្រសោបមុខនាងហើយនិយាយ

« បងសុំទោសណា៎ »
« ដែលនាំអូនមកពិបាកបែបនេះ បើបងដឹងមុនថាអាកាសធាតុបែបនេះបងមិននាំអូនមកទេ »
« ... » អ៊ុនប៊ីមិនមាត់រុលខ្លួនទៅក្រសោបខ្លួនរាងក្រាស់ជាប់ ទាំងខ្លួននៅញិញ័រ

« ... » ជុងគុគឱនសម្លឹងមើលអ្នកកំពុងឱបខ្លួបគេទាំងដែរកំពុងអាក្រាតដូចគ្នា ចាប់ផ្តើមក្តៅមុខភាយៗ គេជាមនុស្សប្រុស ទោះបីសុភាពបុរសយ៉ាងណាក៏ទប់មិនចង់ជាប់ដែរ បើចុងទ្រូងរបស់នាងមកប៉ះនឹងសាច់ក្បាលពោះរបស់គេបែបនេះ

« បងកើតអី » អ៊ុនប៊ីក៏ងើយមុខមើលសម្លឹងមករាងក្រាស់ ដែលកំពុងព្យាយាមសម្រួលអារម្មណ៍
« គ្មានអីទេ អូនគេងទៅ » ជុងគុគងាកមុខចេញមិនមើលមុខនាងទៀត
« មិចក៏បងបែបនេះ? » អ៊ុនប៊ីជ្រួញចិញ្ចើមតិចពេលដែរសង្សាររបស់ខ្លួនព្យាយាមគេចមុខពីនាង

« បងអត់កើតអីទេអូនគេងទៅ » ជុងគុគ ដាក់ដៃឱបនាងវិញតែអ៊ុនប៊ីនៅតែមិនស្រណុកចិត្ត
« តែបងគេចមុខអូនធ្វើអី? »
« មានឯណា »
« បងកុហក »
« បងគ្រាន់តែ.. អុប »

_______

ណ៎កសង្ស័យហា៎ ខាងស្រីនឹងក៏ចឹងដែរបងតួគេមិនចង់ទេតែមើលអូនតួ😒

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now