ភាគ៣៦ [ គេត្រឡប់មកវិញ? ]

185 7 0
                                    


   «ប្រាវ.. » មនុស្សក្នុងកម្មពិធីទះដៃម្តងទៀត ហើយការសម្តែងក៏ចាប់ផ្តើម អ៊ុនប៊ីបង្អុស ម្រាមដៃស្រឡូននៅលើសាច់ស្មារសខ្ចីដើម្បីបង្ហាញពីចិញ្ចៀនពេជ្រនិងខ្សែកពេជ្រសម្រាប់ដេញថ្លៃនោះ ហើយដើរទៅខាងមុខ ឯអ្នករាំខាងក្រោយក៏ធ្វើការសម្តែងនៅខាងក្រោយនាងដូចគ្នា 

« ស្អាត » ជុងគុគញញឹមចុងមាត់សម្លឹងមើលមនុស្សស្រីនៅលើវេទិកានោះមិនដាក់ភ្នែក លួចសរសើរក្នុងចិត្តមិនឆ្អែតក៏សរសើរនៅខាងក្រៅបន្ថែម
« ដែលឯងសរសើរថាស្អាតនោះ និយាយពីគ្រឿងពេជ្រឬក៏មនុស្ស? » ជីមីន
« ទាំងពីរ »
« តែយើងថាឯងសរសើរមនុស្សច្រើនជាង » ជីមីន

     អ៊ុនប៊ីក៏ដើរមកដល់ខាងមុខកន្លែងជុងគុគ ថេយ៉ុង អង្គុយតែនាងមិនបានចាប់អារម្មណ៍ដឹងថានរណាជានរណាទេ ព្រោះភ្លើងទាំងអស់បញ្ចាំងមកកាន់នាង ហើយនាងពាក់លែននៅភ្នែកទៀតទើបវាពិបាកក្នុងការមើល វាចាំងខ្លាំងពេក ។

      ប្រហែលដប់នាទីការសម្តែងក៏បានបញ្ចប់សព្វគ្រប់អ៊ុនប៊ីដើរចូលទៅបន្ទប់តែងខ្លួន ដើម្បីដោះដូរគ្រឿងអលង្ការទុកវិញ និងប្តូរឈុតផ្សេងដើម្បីចូលទៅអង្គុយក្នុងកម្មពិធីជាមួយគេឯង ។

« អ្នកនាងអ៊ុនប៊ីចា៎ស! នេះបាច់ផ្ការសម្រាប់អ្នកនាង មានច្រើនម្ចាស់ណាស់ គេប្រាប់ថាគេចូលចិត្តការសម្តែងរបស់អ្នកនាង គ្រប់គ្នា ហើយពេលចប់កម្មពិធីមានអ្នកកាសែតច្រើនណាស់ចង់សម្ភាសអ្នកនាង »
« ផ្ញើរអរគុណទៅកាន់ពួកគេផង ហើយយកផ្កាទាំងនេះទុកឲ្យបានត្រឹមត្រូវទៅ ព្រោះខ្ញុំរវល់រៀបចំប្តូរឈុតលើខ្លួនសិន ចំណែកឯការសម្ភាសស្អីនោះប្រហែលជាមិនបានទេខ្ញុំដល់ម៉ោងដែលត្រូវសម្រាក »
« ចា៎ស » ជំនួយការនាងក៏ចេញទៅបាត់ទុកឲ្យអ៊ុនប៊ីធ្វើរផ្លាស់ឈុត

..........

« សួស្តីប្រុសស្អាត » កំពុងតែឈរក្រេបស្រាក្រហមម្នាក់ឯងសុខៗក៏មានស្រីស្រស់បបូរមាត់ក្រហម ស្លៀករ៉ូបវាល កញ្ចេញដើមទ្រូង មកឈរជិត

« បាទ! សួស្តី » ជុងគុគក៏ញញឹមតបវិញជាការគួសម
« តើខ្ញុំអាចឈរកំដរលោកញុំាស្រាក្រហមបាន ដែរទេ? » ស្រីស្រស់រូបនេះញញឹមស្រាលៗទៅជុងគុគ
« តាមចិត្តរបស់អ្នកនាង » ជុងគុគធ្វើជាចោលភ្នែកទៅសម្លឹងដើមទ្រូងនាងបន្តិច នាងក៏ញញឹមសមចិត្តព្រោះវាក៏ជាបំណងរបស់នាង

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now