ភាគ៤៥ [ គ្មានសិទ្ធប្រកែក ]

185 5 2
                                    


        ពេលជួបជុំក៏បានមកដល់គ្រប់គ្នាចាប់ផ្តើមចូលអង្គុយតុដែលមានវិមាត្រធំសម្រាប់ពេលជួបជុំបានច្រើនគ្រួសារ ។

« អង្គុយត្រង់នេះហើយ » ជុងគុគទាញកៅអីមួយមកជិតខ្លួនសម្រាប់អ៊ុនប៊ី ដែរម្ខាងទៀតគ្មាននរណាក្រៅពីរេលីយ៍ទេ ព្រោះនាងតោងអ៊ុនប៊ីស្អិតដូចតុកកែអ៊ីចឹង។
« តែ... »
« ដាវិកាទៅអង្គុយជិតបងទៅកូន » ម្តាយរបស់ដាវិកាក៏បង្គាប់កូនឲ្យទៅអង្គុយកន្លែងជិតជុងគុគ ហើយនាងក៏ទៅអង្គុយតាមម្តាយប្រាប់ញញឹមស្រស់ ។ អ៊ុនប៊ីក៏ឲ្យរេលីយ៍ខិតទៅជិតជុងគុគនាងអង្គុយរំលងមួយកៅអីពីជុងគុគដោយមានរេលីយ៍នៅកណ្តាលនឹងឯងកុំឲ្យគេមើលមកថានាងតោងទាមកូនប្រុសគេ ព្រោះនាងមិនដែលមានគំនិតបែបនោះទេ ។

« សុំការអនុញ្ញាតិផងចុះអ្នកនាង » ហ្កាវីនឃើញថាកន្លែងទំនេរនៅជិតអ៊ុនប៊ីទើបគេសម្រេចចិត្តសុំនាងអង្គុយតែម្តងទៅអ៊ុនប៊ីក៏មុនថាអីញញឹមហើយយល់ព្រមឲ្យគេអង្គុយជិត ។ 

« អូនគិតដូចបងទេកូនយើងទាំងពីរមិនថាហ្កាវីនឬ រេលីយ៍ទេពេញចិត្តនឹងក្មួយស្រីខាងនោះខ្លាំងណាស់ » ប៉ារបស់ រេលីយ៍ខ្សឹបខ្សៀវប្រពន្ធខ្លួនព្រោះគាត់ហាក់ដូចជាពេញចិត្តនឹងអ៊ុនប៊ីដូចគ្នានាងរម្យទមតាំងពីដើរចូលមកជាមួយរេលីយ៍ដំបូង។

« នេះញុំាទៅ » ការញុំាជុំគ្នាក៏ចាប់ផ្តើម ហ្កាវីនចាប់ម្ហូបឲ្យនាងគ្រប់មុខ មិនថាសាច់ តែកាយវិការទាំងនេះក៏ចៀសមិនផុតពីក្រសែរភ្នែកប្រុសម្នាក់ដែលតាំងខ្លួនជាមិត្តភក្តិនឹងនាងនេះដែរ ដៃគេបកបង្គាតែភ្នែកសម្លឹងទៅខាងអ៊ុនប៊ីឥតឈប់ ។

« បងជុងជួយចាប់បង្គាឲ្យខ្ញុំបន្តិចបានទេ? » ដាវិកាដែលអង្គុយជិតនាយក៏ពោលឡើងព្រោះនាងពិបាកឈោងចាប់ពេក ។
« មិនអីទេចាំបងចាប់ឲ្យ » ជុងគុគក៏ទុកបង្គាកំពុងបក មួយឡែកហើយចាប់បង្គាថ្មីដាក់ឲ្យដាវិកា ។

( ផ្អែមល្ហែមនឹងគ្នាសម្បើមណាស់ហើយមកធ្វើជាខ្វាយខ្វល់នឹងខ្ញុំធ្វើអីប្រុសឆ្កួត ) អ៊ុនប៊ីក៏គិតក្នុងចិត្ត ម្នាក់ឯងខឹងនឹងកាយវិការគេជាមួយដាវិកាខ្លាំងណាស់ តែនាងមិនទាន់ដឹងទេឬ ដាវិកានេះហើយជាគូដណ្តឹងរបស់ជុងគុគ ?

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now