អាពាហ៍ពិពាហ៍អភ័ព្វ💔1949

1.1K 32 1
                                    

(សូមបញ្ជាក់តិចខ្ញុំអត់ដឹងទាក់ទងនឹងរឿងសង្គ្រាមអីទេខ្ញុំចេះតែសរសេរឲ្យត្រូវចំណងជើងទេបើខុសទាស់ត្រង់ណាកុំប្រកាន់អី 😊🙏)

អតីតកាល

ផ្តើមរឿងភ្លាមយើងក៏បានឃើញកម្លោះតូចម្នាក់កំពុងអង្គុយញញឹមនៅក្នុងបន្ទប់រងចាំនៅក្នុងព្រះវិហារមួយទាំងខ្លួនកំពុងស្ថិតនៅក្នុងឈុតកូនកម្លោះតូចយ៉ាងស្រស់ស្អាតព្រមទាំងមានស្បៃបាំងមុខទៀតផង ត្រូវហើយថ្ងៃនេះគឺជាថ្ងៃរៀបការរបស់គេជាមួយមនុស្សដែលគេស្រលាញ់អស់ពីចិត្ត កូនកម្លោះតូចម្នាក់នេះគ្មានអ្នកណាទេក្រៅពីកម្លោះតូច jungwon នេះឯងគេសប្បាយចិត្តចិត្តណាស់ថ្ងៃនេះជាថ្ងៃដែលគេរង់ចាំមកជាយូរហើយគឺថ្ងៃដែលគេបានរៀបការជាមួយនឹងប្រុសម្នាក់ឈ្មោះ heeseung នេះឯង

<ហុីយ៉ាកូនកម្លោះតូចញញឹមជាប់តែម្តងណ៎>sunoo ដែលត្រូវជាមិត្តភក្តិរបស់គេដើរចូលមកនិយាយញ៉ោះធ្វើឱ្យ jungwon អៀនយ៉ាងខ្លាំង

Jungwon <ឯងកុំញ៉ោះយើងបានទេ sun >

Sunoo <ហាហា យើងធ្វើលេងទេតោះដល់ពេលប្រារព្ធពិធីហើយអាចចេញបានហើយ>គេនិយាយហើយក៏ដើរចូលទៅដឹកដៃ jungwon ចេញទៅដើម្បីផ្តើមកម្មវិធី

ពេលចេញមកដល់ក្នុងកម្មវិធី sunoo ក៏បានហុចដៃរបស់ jungwon ឲ្យទៅប៉ារបស់នាយតូចកាន់វិញម្តងដើម្បីគាត់ដឹកដៃកូនក្រមុំទៅរកកូនកម្លោះដែលកំពុងឈរចាំបន្ទាប់ពីដើរទៅដល់គាត់ក៏ហុចដៃកូនក្រមុំតូច jungwon ឲ្យទៅកូនកម្លោះជាអ្នកកាន់វិញម្តងមុននឹងផ្តាំគេប៉ុន្មានម៉ាត់ថា

Dad Jungwon<មើលថែកូនរបស់ប៉ាផងណា hee ប៉ាទុកចិត្តលើកូនហើយ>

Heeseung <បាទប៉ាកូននឹងស្រឡាញ់មើលថែ jungwon ឲ្យល្អបំផុត>នាយក៏និយាយទាំងញញឹមចំណែកប៉ារបស់ជុងវ៉ុនក៏ញញឹមពេញចិត្ដហើយក៏ចុះពីកន្លែងសម្បថទៅ

Heeseung <ថ្ងៃនេះអូនស្អាតខ្លាំងណាស់កូនក្រមុំរបស់បង>គេក៏ខ្សឹបដាក់ត្រចៀកនាយតូច

Jungwon <បងក៏សង្ហាដូចគ្នា>គេក៏តបវិញទាំងអៀនហើយលោកអាចារ្យក៏ចាប់ផ្ដើមសួរ

លោកអាចារ្យ<តើកូនកម្លោះ->គាត់និយាយមិនទាន់ចប់ផងកណ្តឹងប្រកាសអាសន្នក៏បានបន្លឺឡើងយ៉ាងខ្លាំងបញ្ជាក់ថាប្រទេសជាប់ខាងគេកំពុងតែឈ្លានពានហើយ ភ្លាមនោះព្រះវិហារក៏ចាប់ផ្ដើមចលាចល ពេលនោះក៏ទាហ៊ានកូរ៉េខាងជើងជាច្រើនបានសម្រុកចូលទៅប្រជាជនមួយចំនួនដែលនៅទីនោះក៏ព្យាយាមរត់តែក៏ត្រូវពួកទាហ៊ានទាំងនោះបាញ់សម្លាប់ឥតត្រាប្រណី

Enhypen Shorts NovelWhere stories live. Discover now