(ទៅនិយាយជាមួយគាត់ក្បាលតែមួយទៅបានហើយ😂កំពូលស្តេចកូន ){បញ្ជាក់អត់ cmt ខ្ជិលសរសេរត😘}
ផ្តើមរឿងភ្លាមក៏ឃើញ Alpha female (ស្រី) កំពុងដើរទៅដើរមកឆ្លេឆ្លាដូចមាន់រកពងនៅមុខបន្ទប់សង្គ្រោះបន្ទាន់មួយដោយមាន omega male ម្នាក់ដែលត្រូវជាភរិយារបស់ខ្លួនអង្គុយបន់ព្រះនៅក្បែរនោះ
ព្រោះកាលពីប៉ុន្មានម៉ោងមុនកូនប្រុសពៅសំណព្វចិត្តរបស់គាត់ដែលជា Omega បានដួលសន្លប់ដោយមិនដឹងហេតុផលហើយក៏ត្រូវបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ
ធ្វើឲ្យអ្នកជាម្តាយឪពុកបងប្រុសបងស្រី របស់ខ្លួនមានការបារម្ភជាខ្លាំងតែអ្នកដែលមកចាំមន្ទីរពេទ្យមានតែប៉ាម៉ាក់នោះទេព្រោះបងប្រុសបងស្រីត្រូវប៉ាបញ្ជាឱ្យទៅមើលការខុសត្រូវក្រុមហ៊ុនបាត់ហើយ។ដោយឃើញថាស្វាមីរបស់ខ្លួនដើរទៅដើរមកមិនឈប់អស់ 3 ម៉ោងនាយ omega តូចក៏និយាយឡើង
<បងបានហើយឈប់ដើរទៅបងដើរទៅដើរមកជិតបីម៉ោងហើយណាខ្ញុំវិលមុខណាស់>នាយតូច haejun ក៏និយាយស្តីឲ្យអ្នកជាស្វាមី
<អូនឲ្យបងនៅស្ងៀមមិចនឹងបានទៅនេះកូនពៅបងកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ណា>
Alpha female Lee minsoo ដែលគេស្គាល់ថាជា Millionaire ម្នាក់ដែរនោះក៏និយាយឡើងHaejun<ហ៊ើយបងនេះ>បន្ទាប់ពីនិយាយរួចទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏បើកឡើងឲ្យឃើញដុកទ័រម្នាក់ដើរចេញមក ឯ Alpha យើងនេះវិញគ្រាន់តែឃើញពេទ្យភ្លាមស្ទុះវឹងទៅសួររកតែអ្នកជាប្រពន្ធទៅតាមមិនចង់ទាន់ គ្រាន់តែមកមុខពេទ្រភ្លាមក៏សួរឡើង
Alpha Lee<អត់ទោសអ្នកគ្រូពេទ្យសំណព្វចិត្តខ្ញុំមិចហើយឡូវនឹង>គ្រាន់តែឮសំណួរភ្លាមអ្នកគ្រូពេទ្យក្រមុំក៏ឆ្លើយទាំងញញឹមថា
អ្នកគ្រូពេទ្យ<អបអរសាទរលោកម្ចាស់លោកម្ចាស់កំពុងតែក្លាយទៅជាឪពុកគេហើយ>បន្ទាប់ពីស្តាប់ចំលើយរួច Alpha Lee ធ្វើមុខឆ្ងល់ហើយក៏សួរបកវិញ
Alpha Lee<ក្លាយជាឪពុកគេមិចបើខ្ញុំឪវា 20 ឆ្នាំហើយនឹង>
អ្នកគ្រូពេទ្យ<ហាស!?>
Alpha Lee<ឪវាហាស់>
អ្នកគ្រូពេទ្យ<ចឹងលោកម្ចាស់ត្រូវជាឪពុករបស់ប្អូនប្រុសហ៎>
YOU ARE READING
Enhypen Shorts Novel
Short Storyរឿងមួយភាគឬពីរភាគចប់មានបែប Sad happy sweet funny but no smut 😁 Heewon Jayhoon Jayki Sunwon Wonki Heejake Heehoon និយាយរួមគឺចម្រុះគូរ