ស្នេហ៍មិនសមបំណង💔

692 23 7
                                    

ផ្តើមរឿងក៏ឃើញមានក្មេងប្រុសពីរនាក់ដើរកាន់ដៃគ្នាចេញពីសកលវិទ្យាល័យមួយទាំងទឹកមុខញញឹមមិនប្រាប់ក៏អាចដឹងបានដែរថាពួកគេទាំងពីរនាក់គឺជាគូរស្នេហ៍នឹងគ្នាក្មេងប្រុសម្នាក់ដែលមានកម្ពស់ខ្ពស់និងស្បែកសនោះគឺឈ្មោះ Park sunghoon ជាជនជាតិកូរ៉េឪពុកម្តាយរបស់គេគ្រាន់តែជាអ្នកចម្ការធម្មតាតែប៉ុណ្ណោះ ចំណែកម្នាក់ទៀតដែលកម្ពស់រាងទាបដៃជើងតូចៗមានមុខស្រស់នោះឈ្មោះ jongseong Oliver ហៅ jay ជាកូនកាត់កូរ៉េអាមេរិកម្តាយជាជនជាតិកូរ៉េឪពុករបស់គេជាជនជាតិអាមេរិក ហើយឪពុករបស់ក៏ជា CEO ក្រុមហ៊ុនធំមួយនៅអាមេរិកទៀតផង

Jay<sunghoon haa តើថ្ងៃនេះជាថ្ងៃអីទៅបងថាទៅមើល>jay សួរទាំងងើយមើលមុខសង្សាររបស់ខ្លួនទាំងញញឹម

Sunghoon<ថ្ងៃនេះគឺជាថ្ងៃសៅរ៍អូនមានអ្វីហ៎>គេក៏ឆ្លើយទាំងធ្វើជាមិនដឹង

Jay<ហុីយ៉ាប្រុសចង្រៃបងហ៊ានភ្លេចផងហេស>គេក៏និយាយទាំងធ្វើជាវាយដើមដៃ sunghoon ខ្លាំងៗ

Sunghoon<អូយអូយ បងឈឺបានហើយបងចាំហើយឈប់វ៉ៃទៅបងចាំហើយ>គេក៏ធ្វើជាស្រែកទាំងយកដៃរង

Jay<និយាយទៅថ្ងៃនេះជាថ្ងៃអ្វីបើហ៊ានតែនិយាយខុសអូននឹងវ៉ៃបងឲ្យស្លាប់>jay ក៏និយាយទាំងយកដៃចង្អុរមុខ sunghoon

Sunghoon<ថ្ងៃនេះជាថ្ងៃគំរប់ខួបបួនឆ្នាំនៃស្នេហារបស់ពួកយើងនោះអី>sunghoon ក៏និយាយទាំងយកដៃទៅឱប jay ជាប់ ត្រូវហើយថ្ងៃនេះគឺជាថ្ងៃគំរប់ខួបបួនឆ្នាំនៃស្នេហារបស់ពួកគេ ពួកគេជាសង្សារនឹងគ្នាតាំងពីថ្នាក់ទី 10 មកម្ល៉េះឥឡូវពួកគេរៀនឆ្នាំទីពីរហើយ

Jay<ចឹងថ្ងៃនេះយើងគួរតែទៅណាទៅបងសម្លាញ់>និយាយទាំងឱបតបទៅ sunghoon វិញ

Sunghoon<បងគិតថាយើងគួរតែទៅញ៉ាំសាច់អាំងនៅហាងដែលយើងទៅជាប្រចាំនោះតែម្តងទៅ>

Jay<បងយល់ចិត្ដអូនជាងគេ>គេក៏និយាយទាំងច្បិចថ្ពាល់ sunghoon ចុះឡើង

Sunghoon<OK ចឹងចាំម៉ោង 7:30 ជាងចាំជួបគ្នានៅទីនោះណា>និយាយទាំងញញឹម

Jay<ok bye bye Hoonie>jay ក៏និយាយលាទៅកាន់ sunghoon រួចក៏ឡើងឡានទៅផ្ទះបាត់ទៅ

Enhypen Shorts NovelWhere stories live. Discover now