Part:3<តើជើងកូនត្រូវអ្វី
មកដល់ក្នុងថ្នាក់រៀនរាងក្រាស់ក៏បានដាក់រាងតូចអោយអង្គុយលើកៅអីរបស់គេថ្នមៗ ព្រោះថារាងតូចបានគេលក់បាត់ទៅហើយ រីឯសៀវភៅវិញរាងក្រាស់ក៏បានលើកវាយកមកដាក់លើតុអោយរាងតូចវិញដូចគ្នា
Skip
មិនយូរប៉ុន្មានកណ្ដឹងរោទ៍ក៏បន្លឺឡើងម្ដងទៀត ធ្វើអោយអ្នកដែលគេងលង់លក់នោះភ្ញាក់ឡើង«ហុឹម ខ្ញុំគេងយូរប៉ុណ្ណាហើយ»ជុងគុក បន្លឺឡើងទាំងយកដៃទាំងសងខាងទៅញីភ្នែកខ្លួនឯងតិចៗអោយស្វាង
«ឯងគេងលក់តាំងពីមកពីបណ្ណារល័យវិញ»ស៊ុកជីន និយាយប្រាប់ព្រោះថាពេលដែលមកពីបណ្ណារល័យវិញក៏ឃើញជីមីនអោបសៀវភៅផង អៀវអាល្អិតនិងផង ពេលដែលជីមីនដើរមកដល់ទើបខ្លួនដឹងថាអាល្អិតគេងលក់បាត់ទៅហើយ
«អរ អរគុណហើយ...បងប្រុសជីមីន»ជុងគុក ងក់ក្បាលតបទៅជីនវិញរបៀបថាខ្លួនយល់ហើយ មុននិងខ្លួនក៏ងាកទៅក្រោយរួចនិយាយអរគុណទៅកាន់ជីមីនដែលកំពុងតែឈ្ងោកមុខអានសៀវភៅ
ជីមីនមិនតបតគិតតែឈ្ងោកមុខអានសៀវភៅព្រោះថាខ្លួនកំពុងតែលាក់មុខក្រហមរបស់ខ្លួនពីរាងតូច មិនដឹងយ៉ាងមិចទេនៅពេលដែលខ្លួនឮពាក្យបងប្រុសចេញពីមាត់តូចស្ងើងនិងសម្ដីស្រទន់មួយនោះ វាពិតជាធ្វើពិតជាញាប់ញ័រខ្លាំងណាស់
«គេខំនិយាយអរគុណហើយនៅមិនតបទៀត»ជុងគុក និយាយរួចខ្លួនក៏ងាកទៅមុខវិញស្របជាមួយនិងលោកគ្រូក៏ដើរចូលមកក្នុងថ្នាក់ល្មម
ទ្រនិចនាឡិកាចេះតែរំកិលទៅមុខកន្លងផុតទៅអស់ជាច្រើនម៉ោងពេលនេះវាក៏ឈានចូលមកដល់ពេលល្ងាចផងដែរដែលវាជាពេលសិស្សគ្រប់គ្នាត្រូវចុះទៅផ្ទះ(វិទ្យាល័យរៀនពីព្រឹករហូតដល់ល្ងាច នៅសាលាមានអាហារពេលព្រឹកនិងពេលថ្ងៃសម្រាប់សិស្ស។ ប៉ុន្ដែសិស្សក៏អាចមានសិទ្ធិថាត្រូវទៅផ្ទះឬក៏ចង់នៅសាលារហូតដល់ល្ងាច)
«ជុងគុកមិនទាន់មានអ្នកមកយកទេមែនទេ»ស៊ុកជីន សួរទៅរាងតូចនៅពេលដែលឃើញគេកំពុងតែឈរនៅជិតកន្លែងគេអង្គុយចាំឡានក្រុង
«អរ អត់ទេខ្ញុំជិះឡានក្រុងទៅផ្ទះ»ជុងគុក តបទៅវិញទាំងញញឹមគួរសមដាក់ស៊ុកជីន
YOU ARE READING
អេ!កូនទន្សាយដ៏គួរអោយស្រឡាញ់🐰
Sonstigesស្នេហាដែលកើតឡើងដោយសារតែការឃើញភ្លាមស្រឡាញ់ភ្លែត វាហាក់ដូចជាដែកឆក់ដែលស្រូបទាញបេះដូងរបស់ពួកគេអោយស្រឡាញ់គ្នាអុីចឹង រឿងប្រភេទABO Jimin Top (Alpha) Jungkook Bottom (omega)