អេ!កូនទន្សាយដ៏គួរអោយស្រឡាញ់🐰

43 4 0
                                    

Part:4<ងាប់ច្រើនម៉េស!

«កូនប្រុសរបស់ម៉ាក់ថ្ងៃនេះមានរឿងអ្វីសប្បាយចិត្តមែនទេបានជាញញឹមមិនឈប់បែបនេះ»សម្លេងស្រួយស្រេសបន្លឺចេញមកបន្ទាប់ពីឃើញកូនប្រុសបណ្ដូលចិត្តដើរចូលមកក្នុងផ្ទះទាំងទឹកមុខញញឹម

«គ្មានអ្វីនោះទេបាទ គ្រាន់តែរឿងបន្តិចបន្តួចប៉ុណ្ណោះ»ជីមីន ឆ្លើយតបទាំងញញឹមទៅកាន់អ្នកម៉ាក់របស់ខ្លួន

«អីយ៉ា រឿងអ្វីទៅបន្តិចបន្តួចសោះក៏អាចធ្វើអោយកូនរបស់ម៉ាក់ញញឹមមិនឈប់បែបនេះ»អ្នកស្រីផាក និយាយទាំងញញឹមអស់សំណើច កូនប្រុសច្បងរបស់គាត់នេះណាមិនងាយញញឹមទេបើនិយាយអោយត្រង់ទៅគឺមិនដែលញញឹមតែម្ដង គេនេះណាចូលចិត្តតែធ្វើមុខងាប់ៗស្មើរៗរហូតដល់ប្អូនៗនិងមិត្តភក្ដិហៅគេថាបុរសពិការមុខ ព្រោះមិនថាមានរឿងធំប៉ុនភ្នំប៉ុណ្ណាក៏ដោយក៏មុខគេមិនបង្ហាញអារម្មណ៍អ្វីចេញមកក្រៅពីស្មើរចេសដូចផ្លូវបេតុងនិងទេ

«គឺមានក្មេងប្រុសចូលថ្មីម្នាក់និងណា គេពិតជាគួរអោយស្រឡាញ់ណាស់»ជីមីន និយាយប្រាប់ម្ដាយស្របនិងជំហ៊ានជើងក៏ដើរទៅអង្គុយលើសាឡុងជិតម្ដាយផងដែរ

«អូ!តើគេមានឈ្មោះអ្វីទៅ ប៉ាម៉ាក់គេធ្វើការអ្វីដែរ» អ្នកស្រីផាក និយាយព្រមទាំងទឹកមុខភ្ញាក់ផ្អើលអីយ៉ានេះកូនគាត់កំពុងតែមានស្នេហាដំបូងមែនទេ ពិតជាមិនគួរអោយជឿមែន

«គេឈ្មោះថាជន ជុងគុក ប៉ារបស់គេជាអ្នកធ្វើការធម្មតា រីឯម៉ាក់របស់គេជាស្ដ្រីមេផ្ទះ»ជីមីន លើកទឹកលើតុមកផឹកមួយម៉ាត់មុននិងនិយាយប្រាប់ម្ដាយ ព្រោះថាប្រវត្តិរបស់ជុងគុកដែលគេឃើញនៅក្នុងការិយាល័យគឺមានតែអាយុ ឈ្មោះ កម្ពស់ ភេទ និងប៉ាដែលធ្វើការងារក្នុងក្រុមហ៊ុនJ.E.O.N group តែប៉ុណ្ណោះ(មូលហេតុដែលជីមីនអត់ដឹងថាម៉ាក់ជុងគុកជាស្រីទាំងពីរដោយសារតែកន្លែងបំពេញឈ្មោះឪពុកគឺជុងគុកបំពេញឈ្មោះម៉ាក់ធំដែលមាននាមជាប៉ា ហើយនៅលើក្រដាសនោះដែរគឺមិនតម្រូវអោយបិទរូបថតឪពុកម្ដាយទេគេអោយសរសេរតែការងារដែលឪពុកម្ដាយធ្វើប៉ុណ្ណោះ)

«ក្មេងម្នាក់នោះប្រហែលជាអស្ចារ្យណាស់ហើយបានជាអាចធ្វើអោយកូនប្រុសរបស់ម៉ាក់ស្រឡាញ់បែបនេះ»អ្នកស្រីផាក លើកកែវតែមកផឹកមុននិងនិយាយទាំងញញឹទៅកាន់កូនប្រុស

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

អេ!កូនទន្សាយដ៏គួរអោយស្រឡាញ់🐰Where stories live. Discover now