អេ!កូនទន្សាយដ៏គួរអោយស្រឡាញ់🐰

105 7 0
                                    

Part:1<សាលាថ្មី

«ហុឹម សម្ដីអ្នកស្រីពិតជាត្រឹមត្រូវ ខ្ញុំគិតថាសម្រាប់ប៉ាម៉ាក់Omegaមួយចំនួនអាចនិងគិតបែបនិង តែសម្រាប់ខ្ញុំវិញខ្ញុំនិងមិនគិតបែបនិងឡើយ»អ្នកស្រីធំJeon និយាយទាំងមុខស្មើមុននិងគាត់ក៏បន្តប៉ុន្មានប្រយោគទៀត

«កូនប្រុសរបស់ខ្ញុំមិនមែនអ្នកណាក៏សុទ្ធតែអាចកេងចំណេញលើគេទាំងអស់នោះទេទោះបីគេជា Omegaក៏ដោយ ខ្ញុំមិនបង្រៀនកូនអោយក្លាយទៅ ជាមនុស្សទន់ខ្សោយដែលតែងតែចាំពឹងផ្អែកទៅលើ Alphaទេ ហើយខ្ញុំក៏មិនបង្រៀនកូនអោយក្លាយជាមនុស្សអសីលធម៌ដើរបង្ករតែរឿងនិងមិនស្គាល់ថាអ្វីល្អអ្វីអាក្រក់នោះដែរ ហើយខ្ញុំមើលទៅអ្នកស្រីហាក់ ដូចជាមិនស្មើភាពក្នុងការកាត់ក្ដីទេ គឺអ្នកស្រីទេរទៅរកតែខាងមានអំណាចប៉ុណ្ណោះ» អ្នកស្រីធំJeon និយាយត្រឹមនេះគាត់ក៏ងាកទៅមើលមុខលោកJangម្ដងហើយក៏ពោលដាក់លោកប៉ុន្មានម៉ាត់

«ហើយលោកវិញលោកJang ខ្ញុំមើលទៅលោកជាមនុស្សអាងអំណាចហើយមើលងាយអ្នកទន់ខ្សោយណាស់ ខ្ញុំនិងធ្វើអោយលោកស្គាល់អារម្មណ៍ដែលរស់ នៅគ្មានអំណាចម្ដង ហើយសម្រាប់រឿងនេះអ្នកទាំង អស់គ្នាគួរតែបិតមាត់អោយជិតមិនគួរនិយាយច្រើនទេប្រយ័ត្នអត់អណ្ដាតខានប្រើ»អ្នកស្រីធំJeon និយាយរួចគាត់ក៏ងាកខ្លួនដើរចេញព្រមជាមួយប្រពន្ធសំណព្វចិត្តនិងកូនប្រុសពៅតែមួយរបស់គាត់ គ្រាន់តែដើរទៅដល់មាត់ទ្វារគាត់ក៏ទុចជំហានបន្តិចរួចក៏ងាកមកនិយាយជាមួយនិងអ្នកគ្រូនាយិការ

«អូ! អ្នកស្រីកុំភ្លេចធ្វើក្រដាសផ្ទេរសាលាអោយកូនខ្ញុំផងណា»អ្នកស្រីធំJeon និយាយរួចគាត់ក៏ដើរចេញទៅ គ្រាន់តែពួកគេចេញបាត់មិនទាន់បាន10នាទីស្រួលបួលផងក៏មានអង្គរក្សម្នាក់ដើរចូលមកហើយខ្សឹបអ្វីម្យ៉ាងទៅកាន់លោកJang

«ពិតមែនឬ»លោកJang បន្លឺឡើងទាំងភ្ញាក់ផ្អើលនិងភិតភ័យជាខ្លាំង

«បាទមែនហើយលោក ហើយពេលនេះដែរអត្រាភាគ ហ៊ុនរបស់យើងគឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលវាធ្វើអោយក្រុមហ៊ុនរបស់យើងគ្មានលំនឹងឈរជើងទេបាទ»អង្គរក្ស និយាយទៅកាន់លោកJang

អេ!កូនទន្សាយដ៏គួរអោយស្រឡាញ់🐰Where stories live. Discover now