ភីតបានរត់មកបន្ទប់ហើយក៏មិនភ្លេចចាក់សោទ្វាផងដែលហើយក៏ឡើងលើគ្រែខ្លុំភួយឡើងជិតហើយរហូតងូវៗម្នាក់ឯងដូចឃ្មុំថាអោយវេកាសអត់ចេះយល់អារម្មណ៍អ្នកធ្វើហត់ទម្រំាបាននំប៉ុណ្ណឹង
"តុក តុក ភីត"វេកាសមកគោះទ្វាតែភីតយើងធ្វើជាមិនលឺទេនៅសងំមិនមកបើកទា្វអោយវេកាសទេ
"ក្រាក..."សំលេងទ្វាបានបន្លឺឡើងដោយដៃប្រុសសង្ហាក្នុងនាមជាម្ចាស់ផ្ទះដែលមានសោសារសម្រាប់ចាក់ទ្ចា
"ភីត..."កុំធ្វើបែបនេះមើលយើងប្រាប់ហើយតើថាយើងចូលចិត្តហើយយើងក៏ញុំាអស់ទៀតផង
"........"ភីតមិនឆ្លើយទេនៅតែក្របភួយឡើងជិតដដែល
"ភីតបើនៅតែបែបនេះខ្ញុំនិងចាប់ហើយណា"ភីតគ្រាន់តែលឺវេកាសនិយាយបែបនេះបើកភួយស្ទុះអង្គុយទាំងមុខខឹងថ្ពាល់ប៉ោងៗភ្នែកសម្លក់ទៅវេកាសមិនដាក់ភ្នែក
"លោកចង់យ៉ាងមិចខ្ញុំត្រូវការគេង"
"បើឯងនិយាយជាមួយយើងមិនដឹងរឿងផងអោយយើងសប្បាយចិត្តមិចនិងកើតទៅ"
"ខ្ញុំគ្មានអីនិយាយទេចេញទៅ"
"ភីតកុំបែបនេះណា"
"លោកចេញទៅខ្ញុំត្រូវការគេង"
"ឈប់ខឹងយើងសិនទៅ"
"ខ្ញុំមិនបានខឹង"
"មិនបានខឹងមែនហ៎"
"បាទឆាប់ចេញទៅខ្ញុំមិនបានខឹងនិងលោកទេ"
"អាយ............."ភីតភ្ញាក់ពេលដែលវេកាសឡើងមកលើពូកអោបគេជាប់មិនអោយរើសទៅណាទេ
"លោកចង់ធ្វើអីនិងលេងភ្លាមទៅ"
"កុំអោយមនុស្សមាត់ផ្សេងចិត្តផ្សេងឌឺពេក"
"ខ្ញុំមិនបានឌឺលេងភ្លាមណាលោក"ភីតប្រឹងរើសទៅមករើសមកកាន់តែរើវេកាសកាន់តែរឹតគេជាប់នៅលើសដើម
"មិនចាំបាច់ប្រឹងរើទេណាទោះយ៉ាងណាក៏មិនរួចដែលសំងំគេងទៅ"ភីតលឺដូច្នេះក៏នៅតែខឹងដដែលតែសំងំនៅក្នុងរង្វង់ដៃរបស់វេកាសព្រោះគេក៏ហត់និងរើដេល
បានមួយសន្ទុះភីតក៏បានគេងលក់ក្នុងរវង់ដៃវេកាសទៅ
"គេងហើយហ៎ក្មេងកំហូច"វេកាសឃើញភីតគេងដូច្នេះក៏បានទម្លាក់ស្នាមថើបលើថ្ងាសភីតហើយគេក៏សំងំគេងដែលទៅ(វេកាសអីឡូវទម្លាប់ហើយទាល់តែរៀបគេងបានមួយខ្សឺតបានគេងលក់)ស្បៃរាត្រីដ៏សែនមនោរម្យបានកន្លងផុតទៅក៏បានដល់តួនាទីរបស់ព្រះអាទិត្យជាអ្នកធ្វើការបំភ្លឺលោកដែលមានរស្មីតាំងចូលតាមប្រលោះបង្អួចធ្វើអោយមនុស្សពីនាក់គេងសុខៗសម្រាប់តែភ្ញាក់ដោយសារពន្លឺព្រះអាទិត្យដែលចាំងចូលមក
"លោកភ្ញាក់ឡើងអត់ទៅធ្វើការទេហ៎"
"សុំគេង5នាទីទៀតមក"
"មិនបានទេលោកថ្ងៃហើយលេងមើលដៃមនុស្សឬដៃដំរីធ្ងន់ម៉្លេះ"
"គ្រាន់តែសុំគេង5នាទីទៀតក៏មិនបានដែល"
"ខ្សឺត...មនុស្សឆ្លៀតឧកាស"មុននិងវេកាសដើរចេញទៅងូតទឹកនោះក៏បានអោនទៅថើបភីតមួយខ្សឺតហើយរុតត្រុយចូលបន្ទប់ទឹកបាត់ទុកអោយភីតអង្គុយអៀនជូតថពាល់ឡើងក្រហម
"មនុស្សឆ្កូតអើយ"ភីតរអ៊ូង៉ូវៗម្នាក់ឯងដែលវេកាសលួចថើបគេ
មិនប៉ុន្មាននាទីក្រោយមកវេកាសក៏បានចេញមកវិញមានកន្សែងរុំខ្លួនត្រឹមចង្កេះដែលមានដំណក់ទឹកថ្លាលើដងខ្លួនមើលហើយខ្នាញ់មង🤭🤭
"ភីតមិចក៏មុខក្រហម៉្លេះក្ដៅខ្លួនទៀតមែន"វេកាសឃើញភីតមុខឡើងក្រហមក៏សួទៅភីតខ្លាចភីតមិនស្រួលត្រង់ណាឬជំងឺចាស់រើឡើង
"មិនអីទេខ្ញុំមិនកើតអីទេខ្ញុំទៅងូតទឹកហេីយ"ភីតទាញស្មារតីមកវិញក៏ទាញកន្សែងចូលទៅងូតទឹកបាត់ទុកអោយវេកាសធ្វើមុខឆ្ងល់ទៅភីត (គេអៀនយេីងណាដឹងទេ)
"មនុស្សអីសង្ហាៗយ៉ាងនេះហា"ភីតនៅក្នុងបន្ទប់អារម្មណ៍ពេលនេះជ្រួលជ្របល់ខ្លាំងណាស់🤭🤭
"ភីតយេីងទុកសម្លៀកនៅទីនេះណាងូតទឹកហេីយចុះទៅញុំាអាហារពេលព្រឹកយើងចុះទៅមុនហេីយ"វេកាសបានរៀបចំខ្លួនរួចក៏មិនភ្លេចរៀបចំខោអាវអោយរាងតូចដែលនិងនិងមិនភ្លេចផ្ដាំថាអោយទៅញុំាបាយ
"បាទៗដឹងហេីយរួចរាល់ខ្ញុំនិងចុះទៅ"
ប្រហែលជាប៉ុន្មាននាទីក្រោយមកភីតបានចុះទៅក្រោមដើម្បីនិងមកអង្គុយរួមទុកអាហារជាមួយវេកាសកំពង់ញុំាសុខៗភីតក៏និយាយទៅវេកាស
"លោកខ្ញុំចង់ទៅខុនដូវិញហេីយនិងទៅធ្វើការវិញផងឈប់ប៉ុន្មានថ្ងៃហេីយខ្លាចគេដេញណា"
"អ្នកណាហ៊ានដេញនោះបើម្ចាស់នៅទីនេះហើយនិង"
"ក៏ប៉ុន្ដែខ្ញុំឈប់យូហេីយណាលោក"ភីតនិយាយទាំងអោនមុខចុះ
"មិនអីទេចាំជាស្រួលចាំទៅវិញណា"
"ប៉ុន្ដែអាឡូវខ្ញុំស្រួលខ្លួនលោកណាជូនខ្ញុំទៅខុនដូវិញទៅណា"
"..."វេកាសមិនមាត់ហេីយក៏គិតក្នុងចិត្តគេពិតជាមិនចង់អោយភីតទៅវិញទេគេចង់អោយភីតគេងនៅទីនេះគេបារម្ភគេហួងហែងមិនចង់អោយភីតទៅធ្វើការវិញទេគេចង់អោយភីតនៅជាមួយប៉ុន្ដែមិនដឹងប្រាប់ភីតថាយ៉ាងណាទេបើប្រាប់ថាស្រលាញ់ខ្លាចភីតអត់ស្រលាញ់គេហើយរត់ចោលគេបាត់ចឹងតាមចិត្តគេសិនចាំមាបឧកាសចាណប្រាប់ក៏បាន
"លោក លោកសម្រេចថាជូនខ្ញុំទៅទេ"ភីតរេដៃចុះឡើងព្រោះវេកាសមិនឆ្លើយហេីយក្លឹកៗទៀត
"អូខេៗញុំាអាហារពេលព្រឹកសិនទៅណាចាំយើងជូនទៅ"
"បាទ"
អ្នកទាំងពីញុំាអាហារបានមួយសន្ទុះក៏រួចរាល់ហេីយវេកាសក៏បានជូនភីតទៅខុនដូដូចគ្នាហេីយក៏ទៅធ្វើការនៅក្រុមហ៊ុនបាត់ទៅពេលដែលវេកាសនៅក្រុមហ៊ុនគឺថាអង្គុយអត់ស្រនុកក្នុងខ្លួនទេកាយនៅក្រុមហ៊ុនចិត្តនៅនិងភីតទាំងអស់តែម្ដង
"ហេតុអ្វីយេីងនឹកគេបែបនេះណ៎យើងស្រលាញ់គេខ្លាំងហើយមែនទេមិនបានទេត្រូវតែគ្រប់គ្រង់អារម្មណ៍ខ្លួនឯងអោយបាន"វេកាសរៀបរឹកពាសារថ្មីដើម្បីកុំអោយនឹកដល់ភីតខ្លាំងពេកបើមិនដីច្នេះវង្វេងឯកសារពេញនិងហេីយកាត់មកដល់ពេលយប់ភីតនៅគេងម្នាក់ឯងប៉ុន្ដែគេមានអារម្មណ៍ថាដូចអត់ទម្លាប់ទេដូចអត់មានភាពកក់ក្ដៅទាំងដែលគេនៅម្នាក់ឯងមកយូហេីយគេពិតជាឆ្ងល់ណាស់ថាមកពីហេតុអ្វីបានគេទៅជាបែបនេះមកពី
"មកពីលោកតែម្នាក់គត់លោកវេកាសឆ្កួតមកគេងអាបយេីងទាល់យេីងលេងចេះគេងតែឯង ហឹក ហឹក"ភីតជេវេកាសផងអីផងដោយសារវេកាសគេងអោបគេអោយគេដូទម្លាប់អស់ភីតរអ៊ូអស់ចិត្តក៏យកអាវវេកាសមកដែលគេពាក់មកថ្ងៃមិញនោះឯងយកមកគេងអោប (សាហាវណាស់ឆីភីតនឹកគេដល់ថ្នាក់និងហ៎)
បើក្រឡេកមកវេកាសនេះវិញមកដល់ផ្ទះភ្លាមស្រែកហៅឈ្មោះភីតឡើងពេញផ្ទះទាល់ម៉ែដោះថាអ្នកប្រុសយកអ្នកប្រុសភីតទៅវិញហេីយបានគេភ្ញាក់ខ្លួនថាគេភ្លេចថាភីតទៅវិញហេីយគេក៏ងូតទឹកងូតអីញុំាបាយរួចក៏ឡើងទៅបន្ទប់គេងគេទៅ
"ភីតយេីងនឹកឯងណាស់តើឯងនឹកយេីងទេពេលគេងបានអោបបានថើបឯងយេីងមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់ភីតយេីងចង់អោបឯងណាស់ភ្ញាក់មកឃើញឯងយេីងស្រស់ស្រាយអារម្មណ៍ស្នាមញញឹមអាហារបង្អែមឈ្ងាញ់ៗយេីងនឹកគ្រប់រូបភាពណាភីត"វេកាសរៀបរាបក្នុងចិត្តរួចក៏សំងំគេងតែគេងមិនលក់ទេក៏ប្រែចុះប្រែឡើង
"អើយយេីងទ្រាំលេងបានហេីយភីត"វេកាសគេទប់អារម្មណ៍នលេងបានហេីយក៏ទាញសោឡានទៅណាមិនដឹងទាំងយប់តែម្ដងថាគេទៅណានិង🤭🤭🤭