Part 12 the end 💙💙🖤🖤

225 34 0
                                    

កាត់មកដល់វេកាសភីតរៀបចំខ្លួនរួចរាល់ហេីយក៏ចេញទៅធ្វើការដូចសព្វមួយដងរហូតដល់ថ្ងៃចុងសប្ដាហ៍វេកាសបាននាំភីតទៅលេងផ្ទះយាយរបស់ខ្លួន
+ក្នុងឡាន
"ភីតអូនកើតអ្វីនិងមុខដូចជាភ័យៗបែបនេះ"
"អ អត់អីទេអូនមានកើតអីណាគ្រាន់តែអូនមិនទាន់ទម្លាប់បងគឺជាមនុស្សដំបូងដែលអូននាំជួបយាយក្នុងនាមជាសង្សារនិងណា"
"មិនអីទេណាអូនកុំភ័យអី"វេកាសបានចាប់ដៃភីតនិងអង្អែលថ្នមៗជាការលួងលោមកុំអោយភីតភ័យតែក្នុងទ្រូងគេចង់ផ្ទុះហេីយតែមិនអាចបញ្ជេញបានទេព្រោះវាក៏ជាលើកដំបូងរបស់គេដូចគ្នា
"បាទៗមិនអីទេណាអូននិងសម្រួលអារម្មណ៍អោយបានល្អណា"
បន្ទប់ពីភីតនិយាយរួចវេកាសក៏បានទាញភីតយកមកអោបដើម្បីរំងាប់ការភ័យរបស់ខ្លួននិងភីតផងដែល

ការធ្វើដំណើរប្រហែលជារយះពេល2ម៉ោងក៏បានមកដល់ផ្ទះភីត
"ភីតៗភ្ញាក់ឡើងដល់ផ្ទះយាយហេីយអូន"
"ហា ដល់ហេីយហ៎តោះចុះទៅ"
"Wow ស្រស់ស្រាយណាស់ភីតមានដើមឈើមានផ្កាបងមិនដែលទទួលអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិបែបនេះពីមុនមកទេ"
"បាទ តោះចូលទៅក្នុងផ្ទះណាប្រហែលយាយចាំនៅខាងក្នុងហេីយ"
"បាទ តោះ"
បន្ទាប់ពីស្រស់ស្រូបខ្យល់បរិសុទ្ធរួចហេីយវេកាសបានអោបចង្កេះភីតចូលទៅក្នុងផ្ទះទៅ
"ជំរាបសួលោកយាយ ចៅនឹកយាយណាស់"
ភីតគ្រាន់តែឃើញលោកយាយរបស់ខ្លួនក៏ចូលទៅអោបនិងធ្វើមាត់ស្រួចៗដូចកូនក្មេងចឹង
"ចាចៅយាយយាយក៏នឹកចៅដូចគ្នាណាចុះញុំាអ្វីហើយនៅនិងយាយបានធ្វើនំដែលចៅចូលចិត្តទុកអោយដែលណា"
"មែនហ៎លោកយាយចៅឃ្លានណាស់កូពោះដូចម៉ាស៉ីនហេីយយាយ"
"ចៅម្នាក់នេះនៅតែក្នេងដែល ហឹស ហឹស"
"ព្រោះចៅជាចៅយាយនោះអី ខ្សឺត ខ្សឺត" ភីតក៏បានអោបលោកយាយហេីយថើបទាំងក្ដីនឹករលឹកជាខ្លាំងហេីយភីតក៏បាមប្រាប់យាយខ្លួនដូចគ្នាថាគេមកលេងផ្ទះ
"អេ ចុះអ្នកកំលោះនេះជាអ្នកណាហាចៅភីត"
ដោយតែតាំងពីចូលមកយាយរវល់តែជាមួយចៅសំណ្វពចិត្តទើបមិនបានចាប់អារម្មណ៍ទាល់តែគាត់ងាកឃើញវេកាសញញឹមបានគាត់ចាប់អារម្មណ៍
"អ ចៅភ្លេចណែនាំលោកយាយនេះគឺ អឺ គឺ"
"នៅគឺ អឺ និងហេីយគេជាអ្នកណាជាមិត្តមែនទេ"
"ហូស គាត់ជាសង្សារចៅណាលោកយាយ"
ភីតដកដង្ហើមមួយឃូអោយធូអារម្មណ៍បានណែនាំវេកាសអោយលោកយាយស្គាល់ថាជាសង្សាររបស់ខ្លួន
"ជំរាបសួលោកយាយខ្ញុំឈ្មោះវេកាសជាសង្សារភីតលោកយាយនេះជាការទឹកត្រចៀកកាំដែលចៅទិញផ្ញើលោកយាយសំរាប់បំប៉នសុខភាពលោកយាយ"
"អគុណណាស់ចៅតែថ្ងៃក្រោយមិនចំបាច់ទិញមកក៏បានដែលណានាំតែលំបាក"
"លំបាកឯណាទៅលោកយាយរបស់បន្ដិចតួចទេលោកយាយ"
"មោះមកដល់យូហើយចូលទៅអង្គុយខាងក្នុងសិនធ្វើដំណើរផ្លូវឆ្ងាយហត់នឿយហេីយណា"
"បាទលោកយាយ"
អ្នកទាំងក៏ចូលទៅខាងក្នុងដោយមានភីតជាអ្នកដើរជួយទប់លោកយាយរបស់ខ្លួននិងងាកមកញញឹមដាក់វេកាសផងដែល(អំភើបបានយាយអត់ថាអី🤭🤭)
"ញុំានំនិងទឹកសិនទៅណាដើម្បីអោយត្រជាក់ខ្លួនណា"
ពេលមកដល់កន្លែងអង្គុយលោកយាយក៏បានអោយអ្នកនៅក្នុងផ្ទះលើកទឹកនិងនំយកអោយចៅគាត់ទាំង២នាក់
"ចៅទាំង២នាក់ស្រលាញ់គ្នាយូហេីយហ៎"
បន្ទាប់ពីអ្នកទាំង២សម្រាកញាំនំនិងទឹកបានបន្ដិចគាត់ក៏សួទៅចៅៗរបស់គាត់
"ពួកយើងទាំង២នាក់ស្រលាញ់គ្នាយូហេីយលោកយាយហេីយថ្ងៃនេះចៅក៏ចង់មកជួបលោកយាយដើម្បីអោយចាស់ទុំបានដឹងលឺដូចគ្នាលោកយាយ"វេកាសរៀបរាប់ទៅលោកយាយទាំងទឹកមុខប្រាកដប្រជាថាគេពិតជាស្រលាញ់ភីតខ្លាំងណាស់ដូចកែវភ្នែកគេចឹង
"យាយក៏មិនថាអីដែលអោយតែឯងទាំង២នាក់ស្រលាញ់គ្នាយាយក៏សប្បាយចិត្តណាស់ទៅហេីយត្រូវមើលថែគ្នាអោយបានល្អណាមានរឿងអ្វីនិយាយគ្នាតាមសម្រួលណាចៅ"
"ហឹក ហឹក លោកយាយ "
ភីតរលីញរលោងទឹកភ្នែកដោយក្ដីរំភើបហេីយក៏ស្ទុះទៅអោបយាយរបស់ខ្លួន
"ចៅមួយនេះបានប្ដីស្អែកៗហេីយនៅយំដូចកូនក្មេងចឹង"
លោកយាយថាអោយភីតហើយអ្នកទាំងបីក៏សើចដោយវេកាសបានធូក្នុងចិត្តនិងមានក្ដីសុខខ្លាំងបំផុតពេលនេះ
"ចៅទាំង២មកលេងយាយប៉ុន្មានថ្ងៃដែលហា"
"បាទគឺចៅនិងត្រឡប់ទៅវិញថ្ងៃអាទិត្យលោកយាយ"ប្រកាស
"អោ លឿនម៉្លេះមិនទាន់បាត់នឹកផងក៏ត្រូវទៅវិញហេីយ"
"បាទ ដោយសារចៅត្រូវទៅធ្វើការនៅថ្ងៃចន្ទ័លោកយាយ"
"អមិនអីទេណាចាំពេលទំនេរមកលេងយាយទៀតមកណា"
"បាទ ចឹងចៅគិតថាចៅនិងនាំភីតមកលេងយាយរៀងរាល់ចុងសប្ដាហ៍ល្អទេលោកយាយ"
"ល្អតើយាយបន់អោយតែចៅទាំង២មកលេងនិងណាកុំអោយស្ងាត់ព្រោះយាយចាស់ហេីយដើរឆ្ងាយក៏ពិបាក"
"លោកយាយមិនចាស់ទេនៅរឹងមាំសឹងអីលោកយាយ"
"កុំមកបញ្ជូយាយអីណាយាយដឹងខ្លួនច្បាស់ណាស់"
"មិនបានបញ្ជូតេលោកយាយ"
"លោកយាយបានចៅប្រសារលេងខ្វល់ពីចៅម្នាក់នេះហេីយ ហេហេ"
ភីតដែលស្ងាត់ចាំមើលការសំណេះសំណាលទាំងមុខរីកដូចគ្រាប់ជីក៏បន្លឺសំលេងឡើងធ្វើជាច្រណែននិងយំផងអីផងតែមិនចេញទឹកភ្នែកទេ
"អ្នកណាទៅភ្លេចចៅកំហូចរបស់យាយនោះហា អាៗបានហេីយតោះទៅងូតទឹកងូតអីអាលមកញុំាបាយណាថ្ងៃត្រង់ណាស់ហេីយ"
"បាទលោកយាយ"វេកាស/ភីត
ភីតនិងវេកាសក៏បានបណកដើរគ្នាទៅបន្ទប់គេទៅដោយលោកយាយមើលពីក្រោយដោយមានក្ដីសុខដោយមើលទៅចៅរបស់គាត់ស្រស់ស្រាយនៅពេលគេបានមនុស្សល្អមកមើលថែបែបនេះគាត់ក៏សប្បាយចិត្តដែល

ការញុំាអាហារពេលថ្ងៃត្រង់ក៏រួចរាល់ចៅៗនិងលោកយាយក៏អង្គុយនិយាយគ្នាលេងនិងសម្រាក់រហូតដល់ល្ងាចភីតក៏បាននាំវេកាសទៅលេងសួនផ្កាឈូករត្ន័ដែលលោកយាយគេដាំនៅក្រោយផ្ទះនិងមានផ្កាផ្សេងៗទៀតពួកគេទាំងពីរនាក់បានអោបគ្នាមើលថ្ងៃលិចយ៉ាងស្រស់ស្អាត
"អូនអគុណណាស់ដែលបងធ្វើគ្រប់យា៉ងដើម្បីអូនរហូតមក"
"សំរាប់អូនបងធ្វើបានគ្រប់យ៉ាងណាកូនក្មេងរបស់បង" ដោយប្រលែងពីការអោបបន្ដិចវេកាសក៏យកដៃទៅច្បិចច្រមុះរបស់ភីតដោយក្ដីខ្នក់ខ្នាញ់ជាមួយថ្ពាល់ប៉ោងៗក្រហមព្រឿងៗកំពង់តែអៀនផងដែល
"បងសន្យាថាបងនិងមើលថែនិងស្រលាញ់អូនអោយដូចកែវភ្នែករបស់បង បងក៏អគុណអូនដូចគ្នាដែលចូលមកជីវីតបងអោយមានភាពស្រស់បំព្រងដោយស្នាមញញឹមមិនចេះរីងស្ងួតមិនថាមានរឿងអ្វីក៏ដោយបងស្រលាញ់អូនណាស់ស្រលាញ់ជាងជីវីតបងទៅទៀត ខ្សឺត ខ្សឺត"វេកាសឧនទៅថើបថ្ងាសភីតមួយដង្ហើមដោយក្ដីស្រលាញ់ពេញបេះដូងគ្មានអ្នកណាមកជំនួសកន្លែងនេះបានទេ
"អូនក៏ស្រលាញ់បងដូចគ្នាបងគឺជាបរុសទី១ក៏ជាបរុសចុងក្រោយដែលបេះដូងអូនប្រាប់ថាមានតែបងម្នាក់គត់ចាប់ពីយើងស្រលាញ់គ្នាដំបូងរហូតតទៅថ្ងៃខាងមុខមិនថាមានរឿងអ្វីក៏មិនបោះបង់គ្នាឡើយ 😘😘"
វេកាសនិងភីតរៀបរាប់ពាក្យពេចន៍ចេញពីក្រអៅបេះដូងចំពោះគ្នាអោយក៏ថើបគ្នាដោយភាពផ្អែមល្ហែមនិងមានក្រោមពន្លឺថ្ងៃជិតលិចយ៉ាងស្រស់ត្រកាលយ៉ាងមានក្ដីសុខជាទីបំផុត 💙💙🖤🖤

សំរាប់រឿងនេះក៏សូមបញ្ចប់តែត្រឹមនេះបើមានពាក្យពេចន៍លើសលួសឬខ្វះខាតក៏សូមទោសទុកជាមុនហេីយក៏អគុណសំរាប់ការអានរបស់អ្នកទាំងអស់គ្នាចំពោះការ Vote និង Comment កន្លងមក🙏🙏 💙💙🖤🖤

My Crush 💙💙🖤🖤Where stories live. Discover now