Ep3:ក្មេងឡឺកឺ

600 96 30
                                    


_______________

<នេះបន្ទប់របស់ឯង> អ្នកស្រីមេការបាននាំ
Buildមកដល់មុខបន្ទប់គាត់ក៏បានប្រាប់

<បាទ!!ខ្ញុំអរគុណហើយបាទ>មុននិយាយ
Buildអោនគំនាបខ្លួនលើកដៃសំពះទៅកាន់ស្ត្រីចំណាស់ជាមុន

<មិនអីទេ!វាជាតួនាទីរវស់ខ្ញុំ ឯងចូលទៅមើល
រៀបចំរបស់របរឯងទុកឲស្រួលបួលហើយទៅ
ជួបខ្ញុំនៅផ្ទះបាយ ចឹងខ្ញុំទៅសិនហើយ>ចប់
ប្រយោគអ្នកស្រីមេការនោះដើរចេញទៅបាត់ទៅ

៚ក្រាក៚គ្រឹម៚

<Wowនេះគ្រាន់តែបន្ទប់ឲខ្ញុំគេងធម្មតាសោះ
ស្អាតដល់ថ្នាក់នេះហើយ ចុះទម្រាំបន្ទាប់លោក
ប្រុសមុខងាប់នោះទៀតស្អាត់ប៉ុណ្ណាទៅ??>
Buildមើកទ្វាចូលដល់ក្នុងបន្ទប់ក៏បើកភ្នែកធំ
ៗស្ទើតែមិនជឿនឹងភ្នែកថា គេបានគេងបន្ទប់ដែលស្អាតធំសមល្មម និងតុបតែងបានល្អបែប
នេះសោះ

<មើលចុះសិទ្ធតែជាពណ៌ដែលខ្ញុំចូលចិត្ត>
Buildមើលគ្រប់ជ្រុងជ្រាយនៃក្រឡាបន្ទប់គេ
មើលទៅវាំងនននៅពណ៌ទឹកសមុទ្រស្រលនឹង
កម្រាលពូកផងដែរ របស់តុបតែងភាគច្រើនគឺ
សុទ្ធតែពណ៌នេះសឹងតែទាំងអស់លើកលែងតែ
តុសម្អាងនឹងទូសម្លៀកបំពាក់ ។

__________
Skip

<អេ!! នេះមកហើយហេស? > អ្នកស្រីមេការ
កំពុងតែពិនិត្យមើលបន្លែនិងសាច់បម្រុងនឹងឲ
ពួកនាងៗបំរើផ្សេងដាក់វាទៅក្នុងទូ និងយក
របស់ចាស់ៗសល់ឬខូចនោះបោះចោល បាន
ក្រឡេកឃើញbuildទើបគាត់សួរ

<បាទ!! មានអ្វីឲខ្ញុំជួយដែលទេបាទ> build
ឆ្លើយទាំងសើចស្ញេញលឹបភ្នែកបាត់ទៅអស់ទៅកាន់ស្រ្តីនោះ គាត់ឃើញហើយទប់ស្នាមញ
ញឹមមិនបានទេ ព្រោះតែbuildគេសើចcute
ពេក

<ក្មេងល្អិតឯងនេះមិនទាន់ជាស្រួលបួលផងចង់មកជួយស្អី មកណេះមក>គាត់ចាប់ដៃ
Buildមកឲអង្គុយនៅលើតុ

<តើឲខ្ញុំហៅអ្នកស្រីថាយ៉ាងមិចទៅ??>build
គេសួរបែបនេះព្រោះគេមិនចង់ហៅបែបនោះទេគេចង់ហៅបែបផ្សេងទើបឆាប់ស្និទ្ធស្នាល

<ហុឹសៗ..អាល្អិតឯងនេះ មកតែមួយថ្ងៃក៏សួរ
នេះសួរនោះមិនឈប់!! ឯងអាចហៅខ្ញុំថាអ៊ុំក៏
បានដែរ>គាត់កំពុងតែដួសបាយម្ហូបឲ build
ញាំនោះក៏សើចឡើងក្រវីក្បាលតិចៗនឹងចរឹក
នាយតូចមួយនេះ មកមួយថ្ងៃនេះគេសួរនេះសួ
នោះមិនឈប់ទេ ប៉ុន្តែគាត់ពិតជាចូលចិត្តក្មេង
នេះណាស់ទើបនិយាយឆាប់ចូលគ្នា បើអ្នកបំ
រើផ្សេងៗវិញ គាត់មិនសូវនិយាយនោះទេ ហើ
យពួកនោះក៏ខ្លាចគោរពគាត់ផងដែរ។

សំណព្វចិត្តអគ្គនាយកbible(ចប់☑️)Donde viven las historias. Descúbrelo ahora