" ព្រះអេីយ! ខ្ញុំយឺតម៉ោងហេីយ! ! " សម្លេងដង្ហក់បន្លឺឡេីងស្របពេលភ្នែកប្រសព្វនឹងនាឡិកានៅលេីដៃ រីឯជេីងក៏រត់មិនសំចៃ ។ ថេយ៉ុងបុគ្គលិកថ្មីទេីបតែចូលធ្វេីការថ្ងៃនេះជាលេីកដំបូងក្រោមដំបូលក្រុមហ៊ុន ដ៏ធំ JTJ Entertainment តែមេីលចុះគេបែជាដេកខកម៉ោងទៅវិញ ស៊យពិតមែន! ! " សុំចាំបន្តិចៗ! ! " រាងតូចលូកដៃរាទ្វាជណ្តេីរប្រអប់ដែលរៀបនឹងបិទទៅហេីយ គេមនខ្វល់ថាអ្នកនៅខាងក្នុងជាអ្នកណានោះទេ ដឹងត្រឹមថាពេលនេះគេជ្រៀតខ្លួនចូលទៅដែរ ។
នាយតូចរៀបចុចជាន់ដែលខ្លួនចង់ទៅ តែក៏ឃេីញថាវាចុចរួចទៅហេីយទេីបគេបញ្ឈប់សកម្មភាពវិញ ។
" ចូលធ្វេីការដំបូងក៏មកយឺតទៅហេីយហេស៎ លោកគីម " សម្លេងគ្រលបន្លឺពីក្រោយខ្នងរាងតូច បណ្តាលអោយគេមិនងាកទៅតាមមិនបាន
" លោក! ! " ថេយ៉ុងបេីកភ្នែកក្រឡោត ភ្ញាក់ផ្អេីលនឹងវត្តមានរបស់អ្នកម្ខាងទៀត បេីគេចាំមិនខុសម្នាក់នេះជា ចន ជុងហ្គុក អតីតមិត្តរួមថ្នាក់វិទ្យាល័យរបស់គេមែនទេ?
" គប់ជួនមែនទែន? " ជុងហ្គុក ញញឹមបែបស្មេីៗ នេះណាតាំងពីថ្ងៃបញ្ចប់ឆ្នាំចុងក្រោយក៏មិនដែលបានជួបគ្នាសោះ គិតទៅដូចជា 7ឆ្នាំទៅហេីយ ។ គេចាំច្បាស់ណាស់ថាថ្ងៃចុងក្រោយ ថេយ៉ុង វាយគេឈាមច្រមុះរួចក៏រត់បាត់ស្រមោលតែម្តង ។
" ម៉េចនឹងអាចទៅ? " ថេយ៉ុងដូចត្រូវគេដកព្រលឹងចេញពីខ្លួន មេីលមុខរាងក្រាស់ដូចចង់យំបន្តិចចង់សេីចបន្តិច ។ ចប់ហេីយពេលនេះ ចុះបេីគេចង់សងសឹករឿងកាលពី7ឆ្នាំមុននោះគិតយ៉ាងម៉េចទៅ?
" ថេយ៉ុង គិតដូចខ្ញុំទេផែនដីនេះពិតជាមូលពិតមែន? "
ថេយ៉ុងមិចភ្នែកជាច្រេីនសារ ប្រឹងញញឹមទាំងមិនសម អាចទេពេលនេះគេចង់បុកលុយអោយផែនដីក្លាយជារាងសំប៉ែតដេីម្បីកុំអោយជួបប្រុសម្នាក់នេះ ។
" លោក...លោកមកធ្វេីអីទីនេះដែរ? ? "
" នេះជាក្រុមហ៊ុនរបស់ខ្ញុំ ថេយ៉ុងដាក់ពាក្យមកមិនមេីលទេហេស៎? " កណ្តាលមុខតែម្តង ថេយ៉ុងខាំមាត់បន្តិចរំងាប់ចិត្ត នេះចរិកសមនឹងគេដាល់នោះមិនកែសោះ ។ តាមពិតនាយនិយាយក៏ត្រូវ គេដាក់ពាក្យមកនេះគឺមិនបានមេីលអោយច្បាស់ពិតមែន ដឹងត្រឹមថានេះជាក្រុមហ៊ុនធំដែលទេីបតែបង្កេីតមិនបានប៉ុន្មានឆ្នាំតែបែជាអាចទិញភាគហ៊ុនធំៗរបស់ក្រុមហ៊ុនថ្មីៗផ្សេងទៀតអោយមកជ្រកក្រោមដៃអ្នកដឹកនាំតែម្នាក់ ហេីយអ្នកណាទៅដឹងថាជារបស់នាយម្នាក់នេះ ។