ភាគទី២:​ ឆ្នាស់ខ្លាំងណាស់!

213 41 3
                                    


ពេញមួយថ្ងៃនេះថេយ៉ុងអង្គុយបន់អោយតែដល់ម៉ោងទៅផ្ទះ​ ហេីយអ្វីៗក៏សម្រេចដូចបំណងរបស់គេមែនទីបំផុតម៉ោងសម្រាកក៏មកដល់​ រាងតូចមិនចាំយូរប្រមូលរបស់របររត់ចេញទៅមុនរាងក្រាស់តែម្តង​ ជុងហ្គុកវិញចេញទៅតាមពីក្រោយកិតៗ​

​ "​ តាមមករកស្អីទេវេីយ! ! "​ មាត់ចេះតែរអ៊ូជេីងចេះតែដេីរញាប់ទៅៗ​ ស្ថានភាពពួកគេទាំងពីរនៅពេលនេះមិនខុសអីពីរត់គេចពីជនចាប់ជម្រិតនោះទេ​

​ "​ ថេយ៉ុង!! "​

​ "​ ថេយ៉ុង​ឈប់សិន! ! "​ ហៅមួយម៉ាត់មិនឈប់​ នាយសង្ហារត់ទៅស្កាត់ពីមុខតែម្តង

​ "​ ជៀសផ្លូវ​ ខ្ញុំត្រូវទៅផ្ទះណាលោក! "​ រាងតូចដេីរវាង​តែនាយនោះមិនណយដែរ​ តាមឃាត់មិនអោយថេយ៉ុងទៅបាន

​ "​ នែ៎!! នេះក្រៅម៉ោងការងារណាកុំមកលលេង​ តិចថាដាល់បែកកញ្ចប់មាត់ទៅ​ "​ មិននិយាយតែមាត់ទទេឯណា​ កណ្តាប់ដៃតូចៗនោះលេីកជ្រលោចង់ដាល់គេពិតមែន​ តែកុំមេីលមាឌអ្នកចង់ដាល់គេនិងអ្នកត្រូវគេដាល់ខុសគ្នាដូចមេឃហេីយនឹងដី​ ថេយ៉ុងនេះណាកម្ពស់មិនបានត្រឹមចង្ការជុងហ្គុកផង​ ។

​   "​ ចិត្តក្តៅដូចមុនដដែល! អឺណា៎! ! ឈប់ញ៉ោះហេីយ​ គ្រាន់តែចង់ជូនទៅផ្ទះ​ "​

​ "​ មិនបាច់​ មិនរំខាន​ មិនចង់ពឹង​ មិនចង់អោយជូនទៅ​ "

​ "​ ហេតុអីទៅ? "

" មិនចូលចិត្តនោះអី​ ល្ងង់ដូចក្របី​ "​

​ "​ អូយ៎! ! មិន​ មួយខ្សែមកតែម្តង​ "​ រាងក្រាស់រវល់តែភាំងនឹងសម្តីរាងតូច​មុននេះ​ បានឱកាសអោយអ្នកម្ខាងទៀតគេចទៅបាត់ស្រមោលតាំងពីពេលណាក៏មិនដឹង

​ "​ អោយរួចខ្លួនសិនចុះ​ "​ ជុងហ្គុកខាំមាត់ខ្នក់ខ្នាញ់នឹងថេយ៉ុងពន់ពេក​ មាត់នោះណាអោយតែបុិនជេរគង់មានថ្ងៃបង្ក្រាបចេញម្តងទេ​កុំអោយក្មេងបានចិត្តកាន់តែឈ្លេីយ​ ។

​ ថេយ៉ុងមកដល់បន្ទប់បោះកាបូបធ្វេីការព្រូសទៅលេីគ្រែសឹមទម្លាក់ខ្លួនដេកតាមក្រោយទាំងហត់នឿយ​ បំណាច់ថាការងារវាមិនហត់នោះទេតែមកហត់នឹងរត់គេចពីនាយសម្អុយម្នាក់នោះទៅវិញ​ ។ ព្រះអេីយគួរអោយធុញបំផុតហេីយ.....

Hello!!  លោកលេខាកំពូលស្នេហ៍Where stories live. Discover now