_អតីតកាល
ឈូៗ! ង៉ាៗ~
សំឡេងភ្លៀងធ្លាក់ឮឡើងទន្ត្រំនៅខាងក្រៅ ស្របពេលជាមួយនឹងសំឡេងទារិកាយំឡើងលាន់ឮពេញមន្ទីរពេទ្យ។
នាងជាម្ដាយញញឹមសម្លឹងមើលទៅកូនទាំងសប្បាយឥតឧបមា ដ្បិត ៩ខែជាងមកនេះតែងតែស្រមៃចង់ជួបមុខកូនចង់ប៉ះចង់អោបក្រសោបកូនក្នុងទ្រូង មកដល់ពេលនេះក៏បានជួបហើយ ទារិកាតូច កាលបើបានជួបមុខម្ដាយហើយក៏ស្ងាត់បាត់សំឡេងយំ ហាក់មិនចង់ឱ្យម្ដាយដែលបាននឿយហត់ក្នុងសម្រាលខ្លួនមុននេះមកលំបាកបន្ដ។"ម៉ាក់នឹងដាក់ឈ្មោះរបស់កូនថា ផេតទ្រីយ៉ា ណា"
"កូនឈ្មោះ ផេតទ្រីយ៉ាអែហ្វីឡា"
ស្របពេលដែលម្ដាយកំពុងតែនិយាយជាមួយទារិកាតូចនេះ ក៏មានបុរសម្នាក់ដែលមានឈ្មោះថា ឪពុកដើរចូលមកទាំងរហ័សរហួន អមនឹងស្ដេចនៃប្រទេស K មកជាមួយផងដែរមិនត្រឹមប៉ុន្នេះ អង្គម្ចាស់តូច ជុងហ្គុក ក៏បានរួមដំណើរមកជាមួយក្នុងការមកស្វាគមន៍ទារិកាតូចនេះដែរ។"សូមក្រាបថ្វាយបង្គំព្រះអង្គ"
"មិនអីទេ ម៉ារី សម្រាកចុះ"
"លោកអែហ្វីឡា បានគិតគូរដាក់ឈ្មោះកូនស្រីរួចមកនៅ"
ព្រះអង្គនៃប្រទេស K ព្រះនាម វីនសរ អាល់ដាម ប្រេឌ័រតុន បានលើកក្រសោបទទួលទារិកាតូចពីនាងដែលជាម្ដាយមកដាក់ក្នុងដៃទាំងប្រហើរនូវសំណួរសួរទៅ លោកអែហ្វីឡា ដែលជាឪពុកទារិកានេះ។"ខ្ញុំម្ចាស់មិនបានគិតគូរទេចំពោះរឿងនេះទេ ប៉ុន្តែម៉ារីប្រហែលជាបានដាក់ឈ្មោះឱ្យនាងរួចហើយក្រាបទូល"
"ម៉ារី នាងនឹងដាក់ឈ្មោះអ្វីដល់កូននាង?"
"ខ្ញុំម្ចាស់នឹងដាក់ឈ្មោះនាងថា ផេតទ្រីយ៉ា អែហ្វីឡា ក្រាបទូល"
"ល្អណាស់ ឈ្មោះសាកសមនឹងភាពគួរឱ្យស្រឡាញ់របស់នាងណាស់ យើងនឹងលើកផេតទ្រីយ៉ា ជាអនាគតព្រះមហាក្សត្រីនៃប្រទេស K នេះនិងជាព្រះមហេសីរបស់អ្នកអង្គម្ចាស់ ជុងហ្គុក នៅពេលខាងមុខ សង្ឃឹមថាអ្នកទាំងពីរមិនជំទាស់នឹងរឿងនេះ""ក្រាលទូលព្រះអង្គ ខ្ញុំម្ចាស់មិនហ៊ានឡើយប៉ុន្តែខ្លាចក្រែងឋាន:របស់កូនស្រីខ្ញុំម្ចាស់មិនសាកសមនឹងងារជាមហេសីព្រះអង្គម្ចាស់ជុងហ្គុកក្រាលទូល" អ្នកស្រី ម៉ារីបានក្រោកខ្លួនឡើងបន្តិចនិយាយឆ្លើយតបនឹងព្រះអង្គ។ ពិតណាស់ ឋាន:របស់ផេតទ្រីយ៉ា នៅពេលនេះពិតជាមិនសាកសមនឹងគ្រងងារជាមហាក្សត្រីឡើយ ដោយអ្នកស្រីម៉ារីមិនជាប្រពន្ធរបស់លោកអែហ្វីឡាឡើយ អ្នកស្រីបានថ្លោះថ្លោយធ្វើឱ្យមានផ្ទៃពោះជាមួយលោកអែហ្វីឡាដោយការដាក់ថ្នាំ
សម្រើក សព្វនាមរបស់អ្នកស្រីក៏អាក្រក់ឡើងក្រោយគ្រប់គ្នាដឹងថាអ្នកស្រីមានផ្ទៃពោះនឹងលោកអែហ្វីឡា គ្រប់គ្នាគិតថានាងចង់បានប្ដីគេ អ្នកខ្លះក៏គិតថានាងចង់បានទ្រព្យសម្បត្តិលោកអែហ្វីឡាដោយយកកូនជាឈ្នាន់ តែការពិតបែបមិចគ្មានអ្នកនិយាយឡើយ អ្នកស្រីម៉ារីគ្មានគម្រោងនឹងគិតរឿងបែបនេះ រឿងដែលគិតតែមួយនោះគឺការបង្កើតកូនស្រីរបស់គាត់ គ្រាន់តែបង្កើតនាងឱ្យឃើញពិភពលោកដ៏ស្រល់ស្អាតមួយនេះ។"ហេតុអ្វីមិនសមនឹងផេតទ្រីយ៉ា បើគិតនៅពេលដែលអ្នកស្រីបានជួយជីវិតបុត្រាយើង យើងគិតថានេះមិនទាន់គ្រប់គ្រាន់សម្រាប់ការសងគុណនេះផង" ព្រះអង្គមានបន្ទូលឡើង ទ្រង់បានគិតពីពេលដែលអ្នកស្រីម៉ារីបានលោតចូលទឹកដើម្បីសង្គ្រោះរាជបុត្រាទ្រង់ទាំងមិនខ្វល់ពីកូនក្នុងផ្ទៃនាងឡើយ នាងមានចិត្តសប្បុរសយ៉ាងនេះគួរតែសាកសមនឹងអ្វីដែលត្រូវទទួលហើយ។
"ខ្ញុំអរព្រះគុណព្រះអង្គ"នាមជាឪពុកម្ដាយទារិកាតូច អោនគោរពអរគុណទៅព្រះអង្គ ព្រះអង្គញញឹមឡើងទើបងាកទៅកាន់រាជបុត្រាទ្រង់ដែលនៅជិតព្រះកាយទ្រង់មកជាយូរទាំងមិនបានប្រហើរប្រយោគណាមួយឡើយ។
"ជុន នេះជាផេតទ្រីយ៉ាណា នឹងក្លាយជាព្រះមហេសីរបស់បុត្រនៅពេលនាងចម្រើនវ័យធំឡើង សន្យាណាថាទ្រង់មើលថែនាង"
"បុត្រ...បុត្រសន្យា" អង្គម្ចាស់តូច ជុងហ្គុក ងាកសម្លឹងទតមើលទារិកាដែលនឹងក្លាយជាមហេសីទ្រង់នៅពេល
អនាគត ទាំងកែវភ្នែកទទេរស្អាតគ្មានអ្នកណាអាចដឹងពីទ្រង់ឡើយ ថាទ្រង់កំពុងគិតអ្វី។«ហ្ហឹម...ផេតទ្រីយ៉ា...»អ្នកអង្គម្ចាស់តូច ដែលទើបនឹងចម្រើនព្រះជន្ម៧ឆ្នាំ សម្លឹងមើលទៅទារិកា ដែលមើលមកទ្រង់ភ្លឺកៗយ៉ាងគួរឱ្យស្រឡាញ់ និងបរិសុទ្ធ ទាំងមិនយល់នូវជម្រៅក្នុងចិត្តអ្នកអង្គម្ចាស់វ័យក្មេងម្នាក់នេះឡើយ។
_____
Help support ផងណា ᥫ᭡
នេះជាលើកដំបូងដែលខ្ញុំសរសេរជាពាក្យរាជស័ព្ទបើខុសទាស់អីសុំអធ្យាស្រ័យទុកមុន☻Write by Miwa☘︎
YOU ARE READING
ម្ចាស់ក្សត្រីសងសឹក
Randomផេតទ្រីយ៉ា អែហ្វីឡា & ជុងហ្គុក អាល់ដាម ប្រេឌ័រតុង Written by Miwa Start:17.01.23|11.01 Cover: picterest Original picture to the owner.