បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមកអ្នកស្រីម៉ារីក៏បានអនុញ្ញាតឲ្យត្រឡប់មកភូមិគ្រឹះវិញ គ្រាន់តែឈានជើងចូលមកផ្ទះនេះភ្លាមយើងហាក់ដឹងពីចំហាយនៃការស្អប់ ដៀលប្រមាថ
មើលងាយភ្លាមពីមនុស្សក្នុងភូមិគ្រឹះនេះ។'នាងតូចនោះមិនគួរកើតមកទេ នាងមានឈាមស្រីពេស្យាជាមួយនឹងឈាមគ្រួសារអភិជន'
'ប្រាកដណាស់ស្រីពេស្យាម្នាក់នោះប្រឹងបង្កើតកូនមកដើម្បីបានស្នងមរតកគ្រសារអែហ្វីឡាឬ?តែគួរសោកស្ដាយណាស់អ្នកស្រីបានបង្កើតកូនប្រុសមកមុននាងទៅទៀត'
''ចុះរឿងនេះនាងនោះមិនដឹងទេឬ''
'មិចនឹងដឹងនោះគ្រាន់តែអ្នកប្រុសតូចកើតមកបាន៦ខែក៏ត្រូវបញ្ជូលទៅប្រទេស A ទទួលការមើលថែយ៉ាងដិតដល់ពីលោកតាលោកយាយនៅទីនោះ'
'បើចឹងនាងតូចម្នាក់នេះកើតមកទាំងគ្មានឋាន: ហាសហាស...'
'ហាសហា..ហាសហា..'សំឡេងខ្សឹបខ្សាវលាន់ឡើងចចែក ហាក់មិនខ្វល់នឹងវត្តមានម្ចាស់សមីខ្លួនដែលឈរបីកូនដើរចូលមកសោះ
នាងដើរចូលក្នុងផ្ទះធំក្រោកក្រសែភ្នែកមើលលើក្រោមពីអ្នកបម្រើជុំវិញនោះ។"សូមគោរព អ្នកស្រី ម៊េកឆា លោកអែហ្វីឡា" ម៉ារីគ្រាន់តែចូលមកដល់ក៏ដាក់ខ្លួននឹងឥន ភ្លាមៗជាការគោរពនឹងលោកទាំងពីរ។ អ្នកស្រីម៊េកឆា ជាភរិយាលោកសម្ដេចអែហ្វីឡា មានកូនប្រុសម្នាក់ជាចំណងដៃហើយដូចដែលអ្នកបម្រើបាននិយាយចឹងគេបានទៅរស់នៅបរទេសតាំងពី៧ឆ្នាំមកម្ល៉េះ។អ្វីដែលយើងមិនគួរឲ្យជឿគឺអ្នកស្រីម៊េកឆាមិនបានប្រកាន់នឹងនាងដែលមានកូនជាមួយនឹងប្ដី ពិតមែនហើយស្ដាប់មិនខុសទេ។
"មិនអីទេម៉ារីអង្គុយខាងលើមកនាងទើបនឹងសម្រាលកូនហើយមិនគួរអង្គុយនៅទីនោះទេ"អ្នកស្រីម៊េកឆា
"អរគុណណាស់អ្នកស្រី"
"យ៉ាងមិចហើយបានធូរខ្លះទេ?"
"ធូរបានខ្លះហើយអ្នកស្រី"
"ប្រសើរណាស់ អូ.!! ខ្ញុំទើបនិយាយជាមួយលោកបងរឿងឲ្យនាងស្នាក់នៅផ្ទះនេះជាមួយពួកយើង"
"មិនកើតទេអ្នកស្រី"
"មិនកើតយ៉ាងមិច នាងបានបង្កើតកូនស្រីរបស់លោកបង នាងចង់យកកូនគាត់ទៅណា"
"ខ្ញុំស្នាក់នៅផ្ទះធំនេះមិនបានពិតមែនណា"
YOU ARE READING
ម្ចាស់ក្សត្រីសងសឹក
عشوائيផេតទ្រីយ៉ា អែហ្វីឡា & ជុងហ្គុក អាល់ដាម ប្រេឌ័រតុង Written by Miwa Start:17.01.23|11.01 Cover: picterest Original picture to the owner.