Part 6

435 76 8
                                    

_ផ្ទះត្រកូលជន_

<ទាក់?..ទាក់ចៅហ្វាយនាងឬ?អត់ទេ! តែម្ដេចក៏នាងថាអោយខ្ញុំយ៉ាងនេះ? តេីខ្ញុំបានធ្វេីស្អីនាងទៅ? >Jiminចាប់ផ្ដេីមក្ដៅស្លឹកត្រចៀកពេលលឺចុងឃ្លារបស់ស្រីមុខតូចម្នាក់នោះ

< ធ្វេីស្អីដឹងខ្លួនឯងហេីយ មិនចាំបាច់មកធ្វេីភ្លេីរ!! >Haewonនិយាយដោយភាពមិនពេញចិត្ត ក៏គេខឹងនឹងអាកម្លោះម្នាក់នេះនឹងហេីយ មកភ្លាមក៏ទទួលបានការស្រឡាញ់រាប់រកពីអ្នកប្រុសតូចមីនគូ គេនៅទីនេះយូរល្មមដែលហេីយ មីនគូមិនសូម្បីនិយាយរក មិនតែប៉ុណ្ណោះវាជាស្អីទៅ បានជាមនុស្សនៅទីនេះឱនលំទោនចំពោះវាខ្លាំងម្ល៉េះ?

<ខ្ញុំមិនយល់ទេនៀក!! >Jiminជ្រួញចិញ្ចេីម

< អ្នកទាំងអស់គ្នា ឆាប់ចេញពីទីនេះទៅ ខ្ញុំចង់ញុាំម្ហូបម៉ាក់ៗធ្វេី!! ហេីយមីងWon កុំនិយាយអញ្ចឹងដាក់ម៉ាក់មីនគូទៀត បេីមិនអញ្ចឹងទេ មីនគូអោយប៉ាៗរករឿងមីងហេីយ > Mingu

<ម៉ាក់?? >Haewonនិយាយម្ដងទៀតដោយមិនយល់ ប្រុសម្មាក់នេះជាម៉ាក់?

<នាងវ៉ុនអេីយទៅភ្លាមទៅ ឯងនេះបង្ករឿងច្បាស់ណាស់..ទៅ!! >អ្នកបម្រេីអ្នកក៏ទាញនាងអោយដេីរទៅមុខ ព្រោះអ្នកប្រុសតូចរបស់ពួកគេបញ្ជាទៅហេីយ

<កុំរុញទៅមេីល ខ្ញុំចេះដេីរខ្លួនឯងហេីយ>Haewon

<ម៉ាក់ៗ...កូនសុំទោសណា៎ ឥឡូវពួកយេីងធ្វេីម្ហូបញុាំភ្លាមទៅ មីនគូឃ្លាន!! >Minguនិយាយបន្ទាប់ពួកគេដេីរចេញទៅក្រៅអស់ មីនគូអង្រួញដៃរាងតូចតិចៗ មុននឹងនិយាយសម្លឹងស្រទន់ទៅកាន់អ្នកកម្លោះ

<...បាន!! តែកូនអង្គុយនៅទីនេះហេីយណា៎ ម៉ាក់ទៅហាន់បន្លែសិន កុំដេីររញ៉េរញ៉ៃ ប្រយ័ត្នគ្រោះថ្នាក់>Jiminនិយាយផ្ដាំមុននឹងដេីររកអៀបយកមកពាក់

ប៉ុន្មាននាទីក្រោយ ជីមីនឆាបាយបន្ដេីរដកដង្ហេីមធំបន្ដេីរ កាលដែលមកនៅផ្ទះនេះ គេលំបាកនឹងប្រឈមនឹងជុងហ្គុកណាស់ទៅហេីយ ឥឡូវត្រូវមកជួបមនុស្សដែល មិនពេញចិត្តខ្លួនថែមទៀត នេះមិនទាន់បានទៅធ្វេីស្អីផង ក៏និយាយតិដៀល ស្ដាប់ទៅស្រគៀលត្រចៀកបាត់ទៅហេីយ។

My Ex-BoyfriendWhere stories live. Discover now