_ក្រៅភូមិគ្រឹះ_
<...>Jiminសម្លក់មុខ រាងក្រាស ទាំងខ្នក់ចិត្ត រួច ក៏លេីកដៃរុញ ជុងហ្គុកចេញ ព្រោះគេលេង មកយកកាំភ្លេីង ញុកមាត់បែបនេះ បេីគេជ្រួល ដៃតែបន្តិច ប្រាកដណាស់ ខ្ញុំច្បាស់ជាបាន ទៅលេង លោកយមរាជ ជាមិនខាន
< ខ្ញុំនិយាយហេីយ!! ថាហាមសម្លក់!! >Jungguk និយាយមួយៗ មុននឹងសម្លឹងមុខរាងតូច ដូចជាការដាក់គំហិត
<....>Jiminស្ងាត់មាត់ ហេីយក៏ដេីរចេញ បម្រុងនឹងឆ្ពោះទៅកាន់ទ្វារ តែជុងហ្គុក ក៏ទាញដៃមកវិញ
<ឯងផ្គេីន ខ្ញុំទៀតហេីយ!! ខ្ញុំប្រាប់ឯងណា ថាពេលខ្ញុំកំពុងនិយាយ ជាមួយឯង ឯងគ្មានសិទ្ធ ដេីរចេញមុននោះទេ >Jungguk
<នែ៎វេីយ!! លោកវាជាស្អីណាស់ណាទៅ ធ្វេីនេះខុស ធ្វេីនោះខុស ធ្វេីស្អីក៏លោក នៅតែទាស់ចិត្តដែរ នេះខ្ញុំប្រាប់អោយហេីយ កុំធ្វេីអោយខ្ញុំខឹងណា៎!! >Jiminក្ដាប់មាត់ នឹងនិយាយពាក្យបែបសង្កត់ៗ ឌឺដងដាក់ទៅរាងក្រាស
<ចុះបេីខឹងវាយ៉ាងមិច?? ឯងចង់ធ្វេីស្អីខ្ញុំ?? បេីនិយាយទៅឯងទៅវិញ ដែលធ្វេីអោយខ្ញុំម៉ួម៉ៅ នេះវាល្អណាស់ទៅហេីយ ដែលខ្ញុំមិនលេីកដៃ វាយ កណ្ដាលមុខរបស់ឯងនោះ ហេីយវារិតតែ ជាសំណាងរបស់ឯង ដែលខ្ញុំមិនលេីកកាំភ្លេីង បាញ់កញ្ចប់មាត់ឯងចោល> Junggukយកអណ្ដាត ទៅទល់ថ្ពាល់ម្ដងទៀត នឹងព្យាយាមអោនមុខចុះ ទៅសម្លក់ភ្នែករាងតូច ដែលឈរកម្ពស់បាន ស្មេីរ នឹងទ្រូង របស់គេ
<...>Jiminប្រឹងសម្លក់ទៅវិញ ទាំងចិត្តក្ដៅដូចបាយពុះ វាក្ដៅៗស្ទេីរឆ្កួត តេីគេអាចរស់នៅក្បែរ បុរសនេះ បានយូរប៉ុណ្ណាទៅ?? គេរិតតែនិយាយ វារិតតែ ធ្វេីអោយខ្ញុំខឹង នេះបង្ហាញច្បាស់ណាស់ ថាចរិកពួកគេ នៅពេលនេះ វាដូចជា សត្វខ្លា ប៉ះ នឹង សត្វតោអញ្ចឹង
<...>Junggukសម្លឹងកែវភ្នែក របស់ជីមីនរិតតែយូរ វារិតតែ មានអារម្មណ៍ប្លែកៗ ទៀតហេីយ មិនដឹងជាអាក្មេងនឹង វាជាស្អី នឹង ត្រូវជានរណា អោយប្រាកដទេ ។ តែការខឹង របស់គេដូចជាប្លែក រាល់ដងណា ម៉ួម៉ៅពេលណា ពេលនោះហេីយ ដែលមានសាក់សព ដែលដេកក្រាមនឹងដី តែពេលខឹងជាមួយ អាក្មេងនេះវិញ វាលេីកដៃវាយ មិនកេីតសោះហេីយ វាដូចជា អាក់ៗ មិចមិនដឹង...

أنت تقرأ
My Ex-Boyfriend
عشوائيសរសេរដោយ : ជុងឈូ "ការវិលត្រឡប់ ទៅជួបស្នែហ៍ចាស់ ដែលជាមនុស្សដែលខ្ញុំស្រឡាញ់បំផុត ហេីយក៏ជាមនុស្សធ្វេី ឱ្យខ្ញុំឈឺចាប់បំផុត...." ខ្ញុំចង់បំភ្លេច...តែហេតុអីត្រូវជួបគេទៀត?? ជួបគ្នាពេលនេះ មិនមែនមានតែគេម្នាក់ នៅមានកូនប្រុសបង្កេីតគេម្នាក់ទៀត ដែលជាកូនគេនឹងស្រ...