Part 7

436 68 6
                                    

_Phone call_

<ប៉ា!!...ពូថេឌីញ៉ែម៉ាក់!! >

<Huhh? កូនចង់និយាយពីអី? អ្នកណាញ៉ែអ្នកណា?>Junggukអង្គុយនៅបន្ទប់ធ្វេីការ ធ្វេីមុខឡេឡេី ដូចមិនយល់រឿង កូនប្រុសដែលមិនសូវមាត់-ក មិនសូវសុីចង្វាក់នឹងគ្នា តែសុខៗខលមក រករឿង ហួងហែងស្អីក៏មិនដឹង

<...ស្ដាប់!!...ប៉ាស្ដាប់កូន!! ពូថេឌី អង្គរក្សប៉ា កំពុងឈរញ៉ែម៉ាក់របស់កូន គាត់ប៉ះដៃម៉ាក់!! និយាយស្អីទេ ហេីយដេញកូនចេញទៀត!! >Minguនិយាយមួយៗ ទាំងភ្នែកសម្លឹងមេីលអ្នកក្រៅបង្អួតឥតដាក់

<....Wae?? ម៉ាក់សក់ខ្លីកូននឹងឬ?? ហេតុអីមិនហាមគេមកតេ រកប៉ាធ្វេីអី? >Jungguk

< តែពូថេឌីជាកូនចៅប៉ា!! >Mingu

<នឹងហេីយ....តែកូនគួរតែឃាត់គេ គឺប៉ាចង់និយាយថា កូនគួរតែហាមប្រាម ម៉ាក់កូនទៅល្អជាង>Jungguk

<...ម៉ាក់អត់ខុស!! ប៉ាគួរខលប្រាប់ពូថេឌីទៅ ថាទៅធ្វេីការទៅ កុំញ៉ែម៉ាក់កូនទៀត !! បេីកូនឃេីញទៀត កូនមិននិយាយរកប៉ាទេ!! ទឺត!! >Minguចុចបិទយ៉ាងឆាប់រហ័ស ដោយមិនចាំពាក្យតបរបស់ឱពុកអីបន្តិចឡេីយ

នេះហេីយបានហៅថាកូនពូជ!!

_________________________

_ល្ងាចឡេីង_

Junggukដេីរចូលមកជាមួយថេឌី ដែលដេីរតាមពីក្រោយជាប្រចាំ នាយសម្លឹងមេីលទឹកមុខ ស្រស់បស់ដូចមានពន្លឺរបស់កូនប្រុសតែមួយ ដែលអង្គុយគូររូបជាមួយក្មេងប្រុសមុខញីម្នាក់នោះ នាយសម្លឹងមុខថេឌី រួចក៏និយាយឡេីង...

<ថ្ងៃនេះ ឯងធ្វេីស្អីខ្លះ បានជាមីនគូខលមករំខានយេីង?  ទំនេរខ្លាំងឬ បានជាមានពេលអង្គុយញ៉ែគ្នា អោយក្មេងឃេីញ?? >Junggukសួរបន្ដេីរដេីរឡេីងជណ្ដេីរបន្ដេីរ

< ញ៉ែ?? ញ៉ែអ្នកណា?? អត់ទេចៅហ្វាយ ខ្ញុំអត់ដឹងទេ!! >Taedyឆ្លេីយតបដោយមិនយល់រឿង សុខៗមកចោទគ្នាទាំងស្រស់បែបនេះ អ្នកណាទទួលយកបាន? ចោទរឿងផ្សេងមិនថាទេណា តែចោទរឿងញ៉ែគេនេះ គឺចប់តែម្ដង បេីគេមិនដែលហ៊ាននឹងញ៉ែអ្នកណាផង មួយថ្ងៃៗខំធ្វេីការ ត្រាក់ៗ គ្មានពេលនឹងហូបបាយអោយត្រង់មាត់ផង មានពេលទៅញ៉ែអ្នកណាបាន?

My Ex-BoyfriendWhere stories live. Discover now