ផ្ដើមរឿង

1.9K 42 0
                                    

ម៉ាហ្វៀហេស??បើនិយាយពីពួកម៉ាហ្វៀនោះគឺប្រាកដជាសម្ដៅដល់ជនណាដែលមានអំណាចជាពួកដែលកាប់ចាក់គ្នាព្រោះតែចង់ធ្វើជាអ្នកខ្លាំងនៅក្នុងចង្កោមម៉ាហ្វៀ ម៉ាហ្វៀខ្លះជាពួកសង្គមងងឹតរកសុីខុសច្បាប់រីឯម៉ាហ្វៀខ្លះទៀតក៏រកសុីសុច្ចរិតមានច្បាប់មានទម្លាប់របស់គេផងដែរ។ត្រកូលចនជាត្រកូលម៉ាហ្វៀដែលមានអំណាចនឹងឥទ្ធិពលរីករាលសាយភាយគ្របដណ្ដប់កូរ៉េខាងត្បូងនិងប៉ែកខាងអឺរ៉ុបផងដែរអាចនិយាយបានថាជាត្រកូលម៉ាហ្វៀលេខ1ដែលមានកូនចៅក្រោមបង្គាប់រាប់ពាន់អ្នកទៅដល់ទីណាក៏មានអ្នកគោរពកោតខ្លាច!!ម៉ាហ្វៀ!!ឈ្មោះជាម៉ាហ្វៀប្រកត់ណាស់ដែលមានសត្រូវជុំទិសព្រោះតែភាពច្រណែនឈ្នានីសត្រកូលចនត្រូវបានសត្រូវព្យាយាមបំផ្លាញជាច្រើនលើកច្រើនសារតែក៏ពុំបានសម្រេចដោយសារតែអ្នកស្នងដំណែងក្នុងត្រកូលនេះសុទ្ធសឹងតែជាមនុស្សឆ្លាតនិងខ្លាំងខ្លាពីមួយជំនាន់ទៅមួយជំនាន់ត្រកូលចនកាន់តែរីកសាយអំណាចខ្លាំងទៅៗរហូតដល់ពេលនេះគឺជាជំនាន់ទី21របស់ត្រកូលចន!!

«យ៉ាងមិចហើយចាប់អាអ្នកធ្វើបានទេ??»សម្លេងមាំរាបស្មើនឹងត្រជាក់ដូចទឹកកកនៅតំបន់ប៉ូលបានបន្លឺឡើងបញ្ជាក់អោយយើងអាចដឹងបានថាម្ចាស់សម្លេងកំពុងតែខឹងក្រោធនឹងនរណាម្នាក់!!ស្របពេលដែលពន្លឺភ្លើងនៅក្នុងបន្ទប់ជះឡើងអោយយើងបានយល់នៅរូបរាងសង្ហារមាំទាំស្បែកសរច្រមុះស្រួចស្លែមអមដោយសក់ពណ៌ខ្មៅក្រឹបបបូរមាត់ទម្រង់បេះដូងមានមន្ដស្នេហ៍គួរជាទីពេញចិត្តរបស់នារីទាំងពួងកំពុងអង្គុយនៅលើកៅអីធ្វើការយ៉ាងសង្ហារ ហើយនាយនេះគឺជាអ្នកស្នងដំណែងជំនាន់ទី21របស់ត្រកូលចនគឺចមជុងហ្គុកនាយមានអាយុ25ឆ្នាំហើយសព្វថ្ងៃកំពុងគ្រប់គ្រងជំនាញទាំងអស់របស់ត្រកូលចន។

«បាទលោកម្ចាស់គ្នាវាទាំងអស់មាន5នាក់តែចាប់បានតែ3នាក់ទេទានដោយសារតែពួកបំផ្ទុះគ្រាប់បែកផ្សែងរត់គេច!!អោយខ្ញុំសូមអភ័យទោសផងទានដែលធ្វើការមិនបានល្អ»នាយវុនដែលជាជំនិតថ្លែងប្រាប់ទៅកាន់ចៅហ្វាយនាយដោយអោនមុខចុះព្រោះខ្លួនប្រហែលអោយសត្រូវរត់រួច។

«ហុឹមមិនអីនោះទេតែពួកវាពិតជាប្រហើនខ្លាំងណាស់!!វុនឯងឆាប់ចាប់ពួលវាទៅបន្ទប់ក្រោមដីធ្វើទារុណកម្មពួកវារយះពេល2ម៉ោងបើមិនងាប់ទេកាត់ក្បាលវាផ្ញើទៅអោយម្ចាស់វាទៅ!!»នាយក្រាស់មិនបានបន្ទោសជំនិតហើយស្រែកបញ្ជាអោយវុនយកសត្រូវដែលចាប់បានទៅធ្វើទារុណកម្មនេះហើយគឺចនជុងហ្គុកឈាមត្រជាក់ដៃឆៅសម្លាប់មិនញញឺតតែបើមិនមកប៉ះពារគេមុនវាក៏គ្មានរឿងស្អីដែលគេមិនមែនចេះតែដើរចាប់មនុស្សមកសម្លាប់ឯណា><

«បាទទទួលបញ្ជាលោកម្ចាស់ ខ្ញុំសូមគោរពលា»វុនអោនគំនាបបន្ដិចក៏ដើរចេញទៅធ្វើតាមតួរនាទីបាត់ទៅ។

«ហុឹស កាងហូវ៉ុនឯងលេងខុសមនុស្សហើយ!!»នាយក្រាស់សើចដើមករបន្ដិចព្រមទាំងបន្លឺឈ្មោះ
កាងហូវ៉ុនដែលជាសត្រូវតាំងពីណាណីមកកាងហូវ៉ុននេះគឺខាំមិនលែងតែម្ដងអាងថាជុងហ្គុកមិនមាត់មិនតបតក៏បានដៃបង្កររឿងតាមរញែរញៃនាយមិនលស់ពេលតែពេលនេះនាយលែងស្ងាត់ទៀតហើយទំនិញនាយលើកនេះធំផងពួកវាបែជាហ៊ានលួចបំផ្ទុះចាំមើលថាគេសងទៅវិញយ៉ាងមិចមិនយូរមិនឆាប់កាងហូវ៉ុនច្បាស់ជាស្គាល់នរកឋានកណ្ដាលប្រាកដណាស់!!

_____________

សរសេរដោយ : គីមថេយ៍យ៉ាមុិ

Injoy your reading💜💜

💫សំណព្វចិត្តម៉ាហ្វៀចន💫Where stories live. Discover now