ភាគទី6

711 27 2
                                    

+មួយសប្ដាហ៍ក្រោយមក

បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យអស់រយះពេលមួយសប្ដាហ៍ ពេលនេះថេហ្យុងក៏ដល់ពេលចេញពីមន្ទីពេទ្យហើយ តែតាមថាទៅត្រូវចេញតាំងពី3ថ្ងៃមុនម្លេះតែជុងហ្គុកនាយមិនព្រមអោយចេញព្រោះចង់អោយនៅយូរដើម្បីច្បាស់ក្នុងចិត្តថាថេយ៍លែងអីហើយ ពេលនេះពួកគេកំពុងនៅក្នុងឡានតាមផ្លូវទៅភូមិគ្រិះចន..

ងឺត...

សម្លេងឡានបីបួនគ្រឿងបានឈប់ចតនៅមុខភូមិគ្រិះដ៏ធំស្កឹមស្កៃប្រៀបដូចជារាជវាំងមួយ ដែលមានការរចនាក្បូរក្បាច់យ៉ាងស្រស់ស្អាតនឹងមើលមកក៏អាចអោយយើងដឹងថាម្ចាស់ភូមិគ្រិះនេះមានអំណាចខ្លាំងកម្រិតណា.

«លោកម្ចាស់!»ពេលដែលឡានឈប់ចតភ្លាមនាយវុនដែលជាជំនិតក៏ចូលមកបើកទ្វារឡានអោយអ្នកជាចៅហ្វាយ នាយសង្ហារជុងហ្គុកក៏ចុះចេញមកដោយមានក្មេងតូចល្អិតនៅក្នុងដៃព្រោះពេលធ្វើដំណើរមកថេហ្យុងបានគេងលក់ទើបនាយមិនចង់ដាស់ព្រោះតែគេទើបជាពីឈឺក៏សុខចិត្តបីគេចូលទៅក្នុងភូមិគ្រិះ.

(នៅជាមួយគ្នាមួយសប្ដាហ៍ទំនាក់ទំនងរបស់ជុងហ្គុកនិងថេហ្យុងក៏ចាប់ផ្ដើមស្និលស្នាលជាមួយគ្នាហើយព្រោះពួកគេគឺឆាប់ចុះសម្រុងគ្នាណាស់ពិសេសជុងហ្គុកតែម្ដងថ្នាក់ថ្នមមើរថែតាមចិត្តមិនអោយទាស់ឡើយ។)

«លោកម្ចាស់»ម៉ែដោះនឹងអ្នកបម្រើផ្សេងទៀតក៏អោនគំនាបដាក់នាយក្រាស់ ពួកគេបានមកឈរតម្រង់ជួរគ្នាដើម្បីរងចាំទទួលជុងហ្គុកតែនេះនាយមិនមែនមកតែម្នាក់ឯងទេថែមទាំងមានរាងល្អិតតូចមុខមាត់ស្រស់ស្អាតគួរអោយខ្នាញ់សូម្បីតែពេលគេងនៅលើដៃថែមទៀតតែទោះជាឆ្ងល់យ៉ាងណាក៏គ្មាននរណាហ៊ានសួរដែរព្រោះវាជារឿងចៅហ្វាយនាយមិចនឹងអាចទៅសួរដេញដោលបាន.

«ហឹម»នាយគ្រហឹមដើមករជាការដឹងលឺហើយក៏បន្តដើរទៅមុខទៀតឡើងទៅកាន់បន្ទប់របស់នាយដើម្បីដាក់អោយក្មេងតូចរបស់នាយបានគេងអោយស្រួលបួលតែដើរបានបួនកាំនាយក៏ឈប់ងក់ហើយងាកមកស្រដីទៅកាន់ម៉ែដោះដោយទឹកមុខស្មើតាមទម្លាប់នាយ

«ម៉ែដោះកុំភ្លេចចម្អិនអាហារអោយបានច្រើនមុខផងប្រហែលថ្ងៃបន្តិចយើងចុះមក»

💫សំណព្វចិត្តម៉ាហ្វៀចន💫Where stories live. Discover now