«ហុឹមតែពេលនេះខ្ញុំចង់ទៅមើលកូនថេយ៍»យ៉ាងណាក៏ចាត់ទុកថាទៅមើលកូនជាលើកចុងក្រោយក៏ដូចជាចង់ទៅមើលដោយផ្ទាល់ថាកូនរបស់គាត់ពិតជាមិនកើតអីធ្ងន់ធ្ងរពិតមែន.
«បាន»
_បែរមកមើលអ្នកនៅមន្ទីពេទ្យឯណេះវិញនៅពេលដែលរាងក្រាស់ចេញទៅបានប្រហែលជាមួយសន្ទុះថេយ៍ក៏បានភ្ញាក់ឡើងហើយនៅពេលដែលភ្ញាក់មកមិនឃើញអ្នកដែលគេងអោបខ្លួនកាលពីយប់មិញអាល្អិតក៏ស្រែកយំហូរតែម្ដងបើកុំតែពេលម៉ែដោះនិយាយលួងលោមជាហូរហែរម្លេះពេលនេះមិនទាន់ទាំងបាត់យំផង.
«អ្នកប្រុសនេះញាំបបរណាចាំម៉ែដោះបញ្ចុក»បន្ទាប់ពីសម្អាតខ្លួនអោយថេយ៉ុងរួចហើយម៉ែដោះក៏បានយកបបរដែលយកមកពីវិមានដើម្បីអោយថេយ៍ញាំជាអាហារពេលព្រឹក
«បាទ»ថេយ៍អង្គុយផ្អែកនឹងក្បាលគ្រែហារមាត់ចាំទទួលបបរដែលម៉ែដោះបញ្ចុកបានមួយសន្ទុះញាំរួចហើយក៏អង្គុយញាំផ្លែឈើបន្តដោយមានម៉ែដោះនៅអង្គុយចាំមើលថែ.
*ក្រាក
«ថេយ៍»សម្លេងមកមុនម្ចាស់នាយសង្ហារចនជុងហ្គុកបានបើកទ្វារចូលមកព្រមជាមួយនឹងអ្នកស្រីគីមផងដែរហើយម៉ែដោះដែលឃើញនោះយល់សាច់ការក៏ចេញទៅខាងក្រៅបាត់ទៅ.
«កូនថេយ៍!!ហុឹក..កូនម៉ាក់»ចូលមកដល់ភ្លាមអ្នកស្រីគីមក៏ស្ទុះទៅអោបកូនដោយក្ដីបារម្ភស្រឡាញ់ជាពន់ពេកទង្វើរនេះក៏ធ្វើអោយថេយ៉ុងម៉ិងម៉ាំងព្រោះតែគេបានបាត់ការចងចាំមិនបានដឹងថាគាត់ជាម្ដាយរបស់គេទេ.
«អឺ..គឺ..»
«កូនមានឈឺត្រង់ណាទេ??ប្រាប់ម៉ាក់មក»មិនអោយថេយ៍និយាយទាន់អ្នកស្រីគីមក៏កាត់ប្រយោគគេព្រមទាំងលែងចេញពីការអោបចាប់ក្រសោបមុខគេមកមើលដោយមិនភ្លេចសួរនាំពីអាការៈរបស់គេផងដែរ.
«គឺខ្ញុំមិនអីនោះទេ!!តែក៏អ្នកស្រីជា..'ជាម៉ាក់របស់ថេយ៍ម៉ាក់ជាម៉ាក់កូនណា!!»អ្នកស្រីគីមកាត់ប្រយោគកូនប្រុសម្ដងទៀតព្រោះមិនចង់លឺកូនហៅខ្លួនថាអ្នកស្រីព្រោះវាប្រៀបបីដូចជាអ្នកដ៏ទៃសុទ្ធសាធ.
«ម៉ា..ម៉ាក់ឫ??»អាល្អិតរលីងរលោងព្រមទាំងក្រលែកភ្នែកទៅរកជុងហ្គុកដែលនៅក្បែរនោះក្នុងន័យចង់សួរគេបញ្ជាក់ថាវាជាការពិតឫអត់ដោយឃើញជុងហ្គុកងក់ក្បាលបញ្ជាក់ថាមែនថេយ៉ុងក៏ស្ទុះអោបអ្នកស្រី
គីមជាប់.
