+មន្ទីពេទ្យ
ឡានទំនើបសេរីចុងក្រោយបង្អស់បំពាក់ដោយស្លាកលេខត្រកូលចនបានឈប់ចតនៅក្នុងមន្ទីពេទ្យធំមួយនៅក្នុងទីក្រុងសេអ៊ូលស្របពេលនាយជំនិតរូបសង្ហារចុះចេញមកបើកទ្វារអោយចៅហ្វាយ កាយមាំសង្ហារស្ទុះចេញមកដោយមានកាយតូចដែលសន្លាប់បាត់ស្មារតីនៅក្នុងដៃ
«គ្រូពេទ្យ!!គ្រូពេទ្យងាប់ទៅណាអស់ហើយ!!»សម្រែករាជសីស្រែកឡើងសឹងតែផ្អើលអស់មួយមន្ទីពេទ្យខណះនោះក្រុមគ្រូពេទ្យក៏រត់ឈូឆញាប់ដៃជើងយករទេះមកដាក់អ្នកជំងឺហើយរុញចូលបន្ទប់ICUភ្លាមៗមិនចាំយូរព្រោះបើយូរការទាស់ចិត្តលោកម៉ាហ្វៀមន្ទីពេទ្យនេះអាចនឹងខ្ទេចក៏ថាបាន><មិនអាចចេះតែចង់ប្រលែងជាមួយភ្លើងទេ.
+10នាទីក្រោយមក
«ហុើយ!!ហេតុអីក៏យូរយ៉ាងនេះ??»ជុងហ្គុកដើរចុះដើរឡើងមុខបន្ទប់សង្រ្គោះបន្ទាន់ស្របមាត់ក៏រអ៊ូប៉ប៉ោចយូរណាស់ៗទាំងដែលជាក់ស្ដែងទើបតែ10នាទីសោះឡើងនាយវុនឈរក្បែរនោះហួសចិត្តនឹងលោកម្ចាស់របស់ខ្លួនមិនស្ទើរ នេះបាត់អស់ភាពជាម៉ាហ្វៀឈាមត្រជាក់ដូចទឹកកកបំតន់ប៉ូលមិនចេះឈឺឆ្អាលសុខទុក្ខអ្នកដ៏ទៃបែជាឥឡូវកំពុងដើរចុះដើរឡើងមុខបន្ទប់សង្គ្រោះបន្ទាន់រអ៊ូផងស្អីផងដូចស្វាមីរងចាំភរិយាសម្រាលបុត្រ-_-អាល្អិតនោះតើមានស្អីពិសេសទៅទើបជួបមុខគ្នាម្ដងសោះលោកម្ចាស់របស់នាយក៏បារម្ភខ្វល់ខ្វាយយ៉ាងនេះ.
*ក្រាក
ទ្វារបន្ទប់ត្រូវបានបើកស្របពេលលោកគ្រូពេទ្យក៏ដើរចេញមកទាំងទឹកមុខញញើតព្រោះនាយម៉ាហ្វៀកំពុងសម្លឹងមកគាត់ហាក់ចង់ត្របាក់សុីទាំងរស់.
«គេយ៉ាងមិចហើយ??»ជុងហ្គុក រកតែពេទ្យចេញមកមិនទាន់ចោទសួរទាំងមុខមាំសម្ដីវិញអោយត្រជាក់ខុសពីអម្បិញមិញដាច់តែម្ដង
«បាទលោកម្ចាស់អ្នកជំងឺគឺមានសុវត្ថិភាពហើយទានខ្ញុំនឹងបញ្ជូនគេទៅបន្ទប់ធម្មតាវិញ តែសូមអញ្ជើញលោកម្ចាស់មកតាមខ្ញុំដើម្បីពិភាក្សាពីស្ថានភាពអ្នកជំងឺ»លោកគ្រូពេទ្យនិយាយយ៉ាងប្រុងប្រយ័ត្នបញ្ជាក់ពីភាពខ្លបខ្លាចនឹងគោរពបន្ទាប់ពីនេះអ្នកទាំងពីក៏ដើរចេញទៅបន្ទប់ពិគ្រោះជំងឺ.
![](https://img.wattpad.com/cover/334126708-288-k841594.jpg)