ភាគទី01 : ការជួបគ្នាដំបូង

2.9K 155 11
                                    

   "ស្វាគមន៍លោកនាយកថ្មី លោក ចន ជុងហ្គុក នៃសម្ព័ន្ធ JGroup" សម្លេងកោះហៅនាយជានាយកក្រុមហ៊ុនថ្មីរបស់ Jgrouop ក្រុមហ៊ុនច្នៃម៉ូដធំប្រចាំទីក្រុងសេអ៊ូល ។

"អរគុណដែលបានចូលរួមនៅថ្ងៃនេះ ខ្ញុំនិងខំប្រឹងប្រែងអោយបានល្អ សូមជួយណែនាំផង"

"ប៉ាៗ" សម្លេងក្មេងតូចរត់ចូលមកសាលប្រជុំអោយអ្នកគ្រប់គ្នាងាកទៅរកមើលតាម ។

    កូនមែនទេ? គ្រែងនាយកថ្មីទើបតែវ័យ 32ឆ្នាំតែមានកូនរត់មកហៅទៅហើយឬ? តោះទៅមើលដំណើរជីវិតស្នេហារបស់នាយក ចន ទាំងអស់គ្នា...

     សាកលវិទ្យាល័យក្រុងសេអ៊ូល...

ថ្ងៃចូលរៀនដំបូងនៃឆ្នាំទី 3 និស្សិតទាំងអស់ចាប់ផ្តើមចូលរៀនជំនាញហើយ គីម ថេហ្យុង នៃគ្រួសារធូរធារ មួយ គេស្រស់ស្អាត មានមន្តស្នេហ៍ទាក់ចិត្តទាំងប្រុស ទាំងស្រី ឆ្នាំនេះចូលចាប់ជំនាញ Designer ជាមុខជំនាញដែលបងស្រីរបស់គេបានរើសអោយគេ និងណែនាំអោយគេរៀនផ្នែកនេះ ហើយនិងបានរកការងារអោយក្រោយរៀនចប់ព្រោះនាងធ្វើការនៅក្នុង ក្រុមហ៊ុនច្នៃម៉ូដល្បីនិងធំមួយក្នុងក្រុងសេអ៊ូល ។

ដោយសារជាថ្ងៃចូលរៀនដំបូងៗនៅសាលាតែងតែមានការជប់លៀងទទួលសិស្សថ្មីៗដែលបានផ្លាស់មកតាមបន្ទប់រៀននីមួយៗ បន្ទប់របស់ ថេហ្យុង ក៏ដូចគ្នា គេមានជប់លៀងយប់នេះធ្វើឡើងនៅហាងប្រចាំដែលនៅមិនឆ្ងាយពីសាលារបស់គេប៉ុន្មានទេ ។

សាលារៀនរបស់គេថ្នាក់សាកលវិទ្យាល័យហើយមិនមានពាក់ឯកសណ្ឋានអ្វីទេ ចៃដន្យណាស់គេនិងមិត្តរួមថ្នាក់របស់គេម្នាក់ពាក់ខោអាវដូចគ្នាថែមទាំងស្ពៀយកាបូបដូចគ្នាទៀត ។

"ហៃយ៉ា...ព្រោះតែឯងត្រូវគេបង្អាប់ឡើងស្ពឹកមុខអស់ហើយ" ថេហ្យុង រអ៊ូរង៉ូវៗដាក់នាយជាមិត្តដែល ស្លៀកពាក់ដូចគ្នានោះ ។

"គិតថាអាវនេះមានតែមួយក្នុងលោកមែនទេ? ឯណាឯងថាមិនចូលចិត្តពណ៌ក្រហម?" ហ៊ុនជេ

"ម៉ូដវាស្អាត...ចំមែនហើយ"

"ឯងចង់ទៅណា?"

"ទៅបន្ទប់ទឹក មកវិញផឹកបន្ត ហាមរត់"

ដែនស្នេហ៍ បងប្អូនថ្លៃ Where stories live. Discover now