ដល់ថ្ងៃខួបកំណើតរបស់ ហ៊ុនជេ ហើយ ថេហ្យុង បានប្រាប់ ជុងហ្គុក មិនអោយមកទទួលគេនោះទេ ហើយក៏ផ្តាំសុំទោស ហ៊ុនជេ ដោយសារគេជាប់រវល់ទៅជាមួយអ្នកផ្ទះរបស់គេ ទៅចូលរួមកម្មវិធីផ្ទះមិត្តប៉ារបស់គេ ។
"គួរអោយស្តាយណាស់" ថេហ្យុង អង្គុយធ្វើមុខក្រញ៉ូវៗ បងស្រីគេមកសួរនាំនិងហៅទៅឡានតែម្តង ។
"កើតអីហេស ថេហ្យុង?"
"អត់ទេ..."
"ប្រាប់បងស្រីបាន"
"គឺថ្ងៃនេះខួបកំណើតមិត្តរបស់ខ្ញុំ តែមិនអីទេ" ថេហ្យុង ញញឹមតិចៗតបទៅវិញ ។
"តោះយើង!" សូយ៉ុន កាន់ដៃប្អូនរបស់គេទៅឡាន ប៉ារបស់គេជាអ្នកបើកឡានយប់នេះសម្តៅទៅផ្ទះគ្រួសារចន តែម្តង ។
"ផ្ទះលោកអ៊ំធំណាស់ ខ្ញុំមិនដែលមកសោះ"
"ព្រោះធ្វើបន្ថែមដោយសារលោកម្ចាស់មិនចង់អោយកូននៅបែកគ្នា កូនលោកម្ចាស់នៅជុំគ្នាក្នុងផ្ទះមួយនេះ" លោកគីម
"អូ៎...ពិតជាល្អណាស់ លោកប៉ា" ថេហ្យុង អោបដៃប៉ារបស់គេចូលទៅ សូយ៉ុន ញញឹមហួសចិត្តនិងប្អូនដើរតោងដៃមើលតែកូនក្មេង នាងតាមទៅពីក្រោយ ។
មកដល់កន្លែងកម្មវិធីដែលរៀបចំនៅក្រោយផ្ទះនោះ ថេហ្យុង ឡើងហាស៎...? ម៉េចនិងអាច? នេះគឺ...ចន ហ៊ុនជេ? ចឹង...កុំថាលោកអ៊ំចន របស់គេជាលោកតារបស់ ហ៊ុនជេ? អញ្ចឹង ចន ជុងហ្គុក...?
"ថេហ៍...ថេហ្យុង?" សូយ៉ុន ឃើញគេដូចកំពុងភ្លឺកក៏ហៅប៉ុន្មានដង ។
"ហ៊ឹម? បងស្រី...?"
"កើតអី? ប៉ាទៅហើយ"
"តោះៗៗ" ថេហ្យុង តាមពីក្រោយប៉ារបស់គេ ទីនេះមានមិត្តៗរបស់គេមកច្រើនណាស់ បែបនោះមិនខ្លាចអប្សុកនោះទេ ។
"អា៎...គីម ហេសាង! មកហើយហេស" លោកចន
"ទើបតែមកដល់ទេ" លោកគីម
"ជម្រាបសួរលោកអ៊ំ" សូយ៉ុន
"ជុងវ៉ុកហា៎ នេះ កូនពៅខ្ញុំ គីម ថេហ្យុង" លោកគីម
"អា៎...ខានជួបមុខយូរហើយ ធំកម្លោះតែម្តង" លោកចន
"ជម្រាបសួរលោកអ៊ំ" ថេហ្យុង ស្ញេញដាក់គាត់ ចាំបានថាពីក្មេងគាត់ចូលចិត្តពរគេណាស់ គ្រួសារទាំងសងខាងក៏រាប់គ្នាមកច្រើនជំនាន់ដែរ ។
YOU ARE READING
ដែនស្នេហ៍ បងប្អូនថ្លៃ
Romanceរនាំងស្នេហ៍រវាង បង និង ប្អូនថ្លៃ ចន ជុងហ្គុក និង គីម ថេហ្យុង