ឈានចូលដល់ថ្ងៃធ្វើការថ្ងៃដំបូង ថេហ្យុង មិនព្រមទៅជាមួយបងស្រីរបស់គេនោះទេ គេសុំទៅដោយខ្លួនឯង ហើយបុគ្គលិកហ្វឹកហាត់ទាំងពីរនាក់នេះ មកដល់ភ្លាមគែត្រូវចូលទៅជួបជាមួយលោកប្រធានភ្លាមដែរ ។
"អ្នកនាង គីម! ជូនពួកគេទៅកន្លែងធ្វើការ និងប្រាប់អោយអ្នកផ្សេងដឹងផង" ជុងហ្គុក ក្រោយនិយាយសម្ភាសន៍ជាមួយបុគ្គលិកហាត់ការថ្មីចប់ក៏អោយ សូយ៉ុន នាំទៅតុធ្វើការ ។
"ចាស៎ លោកប្រធាន ចន" សូយ៉ុន នាំពួកគេមកតុធ្វើការខាងមុខការិយារបស់ ជុងហ្គុក នេះស្រាប់ បើនាយគឺ គេ ទៅណាអាចមើលឃើញគ្នាតែរហូតហ្នឹង ។
"អ្នកទាំងអស់គ្នា នេះជាបុគ្គលិកហ្វឹកហាត់ថ្មី លី ជេហា និង គីម ថេហ្យុង" សូយ៉ុន
"សូមជួយណែនាំផង" ជេហា
"សូមផ្ញើរខ្លួនផង" ថេហ្យុង
"ធ្វើការចុះ" សូយ៉ុន បញ្ជាក់អោយពួកគេចូលកន្លែងធ្វើការរៀងៗខ្លួន ។
អង្គុយភ្លាម រៀបចំតុភ្លាម ទទួលបានសារពីលោកប្រធានភ្លាម ងើបទៅភ្លែតដោយមិនស្ទាក់ស្ទើ បុគ្គលិក នាំគ្នាមើលព្រៀត ព្រោះតែការិយាលោកប្រធាន មិនមែនបុគ្គលិកណាសុទ្ធតែបានចូលទៅនោះទេ តែ ថេហ្យុង វិញចេញចូលៗ តែម្តងហើយ ។
នាយតូចចូលទៅឈរទល់មុខនិង ប្រធាន ចន នាយនិយាយអ្វីមកកាន់ក៏មិនដឹង មិនអាចស្តាប់លឺ បានតែឃើញព្រោះជញ្ជាំងកញ្ចក់មើលឃើញចេញចូល លុះត្រាតែបិទវាំងនន ។
បន្ទាប់មក ថេហ្យុង កាន់ឯកសារខ្លះចេញមកវិញ បានជាមិត្តមកជាមួយសួរនាំភ្លាម ។
"ម៉េចក៏សុខៗចូលទៅអញ្ចឹង?"
"ទៅយកការងារមកធ្វើ នេះរបស់ឯង" ថេហ្យុង អោយឯកសារទៅនាយខ្លះ ជាការផ្តាំផ្ញើពី ជុងហ្គុក មកអោយចែកគ្នាធ្វើ ។
ជុងហ្គុក អង្គុយមើល ថេហ្យុង ពីខាងក្នុងរហូត កាន់តែជិតស្និទ្ធពេលបានឃើញមុខបែបនេះ តែក៏ប្រចណ្ឌដែរពេលខ្លះ ថេហ្យុង បានស្និទ្ធស្នាលជាមួយម្នាក់ដែលមកជាមួយនោះ ។
រហូតដល់ម៉ោងសម្រាក ជុងហ្គុក បានផ្ញើរសារមកគេថានាយចុះទៅចាំមុន ពួកគេទៅញាំបាយជាមួយគ្នា នាយខំឈប់ឡានចាំនៅមុខក្រុមហ៊ុនតែ ថេហ្យុង បែរជាដើរទៅហួសនាយបាត់ ។
YOU ARE READING
ដែនស្នេហ៍ បងប្អូនថ្លៃ
Romanceរនាំងស្នេហ៍រវាង បង និង ប្អូនថ្លៃ ចន ជុងហ្គុក និង គីម ថេហ្យុង