ថ្ងៃបន្ទាប់នេះ បងស្រីរបស់ ថេហ្យុង ជាអ្នកជូនគេទៅសាលារៀន ភ្នែកគ្រលៀសលឿនដែលទៅចំនិងឡានអ្នកខ្លួនស្គាល់បានបើកមកឈប់នៅខាងមុខនេះ ខណៈដែលនាងបានបើកឡានចេញ កន្ទុយភ្នែករបស់នាយឃើញ ថេហ្យុង រត់សម្តៅទៅឡានមួយនោះដូចគ្នា ។
"លោកពូ...តើមានឃើញសៀវភៅរបស់ខ្ញុំទេ? ខ្ញុំមិនដឹងជាភ្លេចនៅឯណាទេ ឬមួយនៅក្នុងឡាននេះ?"
"មែនហើយ ឯងបានភ្លេចវានៅក្នុងឡានតែខ្ញុំមិនបានយកវាមកតាមទេ អោយលេខទូរសព្ទ័ឯងមកពេលចេញពីធ្វើការ ខ្ញុំនិងទាក់ទងទៅឯងអោយទៅយក"
"ចាំផ្ញើរតាម ហ៊ុនជេ ក៏បានណាលោកពូ"
"មិនទុកចិត្តខ្ញុំមែនទេ? ខ្ញុំជាអ្នកណាឯងក៏ដឹង ឯណាថាប៉ាវបាយខ្ញុំមួយពេលនោះ?"
"មែនហើយ...អោយទូរស័ព្ទលោកពូមក" ថេហ្យុង ថាហើយនាយក៏យកទូរស័ព្ទអោយទៅគេ ថេហ្យុង បានចុចលេខទូរស័ព្ទអោយទៅនាយវិញ ។
"ថ្ងៃនេះណាលោកពូ ព្រោះខ្ញុំមានកិច្ចការត្រូវធ្វើនៅអាទិត្យនេះ"
"ចាំបន្តិច! នេះ" ជុងហ្គុក ឈូងទៅក្រោយយកសៀវភៅមកអោយគេវិញតែម្តង ដំបូងថាទុកសិនទេ តែបើមានកិច្ចការសំខាន់នាយក៏មិនចង់រំខាន ។
"អា៎...លោកពូដាក់វាមកសោះ ចាំបាច់កុហកដែរ?"
"អត់ទេ ទើបតែនឹកឃើញថាយកមកតាមខ្លួន"
"មនុស្សចាស់ខូច ឆើស!" ថេហ្យុង យកសៀវភៅហើយក៏ដើរចេញ ជុងហ្គុក ក៏ស្រែកទៅពីក្រោយថា...
"កុំភ្លេចណាត់អោយសោះ" ពាក្យសម្តីប៉ុន្មានម៉ាត់នេះហើយអោយគេនិយាយដើម ថេហ្យុង គ្រប់គ្នា ។
"ពិតមែនហើយ យើងឃើញល្ងាចមិញឡើងឡានទំនើប"
"ព្រឹកមិញក៏អញ្ចឹងដែរ ឡាននោះជូនមកសាលា នៅស្រែកថាកុំភ្លេចណាត់ ជាសម្លេងមនុស្សប្រុស"
"គីម ថេហ្យុង មានគេចិញ្ចឹមមែនទេ? មើលទៅឡាននោះមិនមែនអ្នកធម្មតាទេ ឡានអ្នកធ្វើការធំជាមិនខានទេ"
"អេៗ គេមកហើយ" ម្នាក់ៗឃើញសមីខ្លួនដើរមកក៏បំបែកគ្នាអស់ទៅ ។
ថ្ងៃរសៀលចេញពីសាលារៀន គេមិនបានត្រលប់ទៅផ្ទះវិញភ្លាមទេ នៅធ្វើកិច្ចការខាងក្រៅជាមួយមិត្តផងណាមួយខ្លាចថាលោកពូម្នាក់នោះទាក់ទងមកផង បើចូលផ្ទះហើយពិបាករកលេសចេញមកវិញណាស់ ណាមួយនៅថ្ងៃរសៀលនៅឡើយទេ ។
YOU ARE READING
ដែនស្នេហ៍ បងប្អូនថ្លៃ
Romanceរនាំងស្នេហ៍រវាង បង និង ប្អូនថ្លៃ ចន ជុងហ្គុក និង គីម ថេហ្យុង