រឿង តុក្កតាព្រលឹងខ្មោច

25 2 0
                                    

              តុក្កតាព្រលឹងខ្មោច

   សួស្ដី ! ខ្ញុំឈ្មោះម៉ានិន ខ្ញុំមានអាយុ24ឆ្នាំ សព្វថ្ងៃខ្ញុំជានិស្សិតផ្នែកពេទ្យម្នាក់ ។ ខ្ញុំស្នាក់នៅក្នុងបុរីមួយកន្លែងជាមួយប្អូនប្រុសបង្កើតរបស់ខ្ញុំម្នាក់ឈ្មោះម៉ានិត ។ ខ្ញុំរស់នៅតែពីរនាក់បងប្អូនទេ ពេលព្រឹកពួកយើងតែងបំបែកគ្នាចេញទៅរាងៗខ្លួន ដល់តែពេលយប់បន្តិចទើបបានជួបគ្នា ។ ម៉ានិតគេរៀនថ្នាក់ទី7នៃអនុវិទ្យាល័យក្នុងក្រុង ពួកយើងមិនសូវជាបានជួបមុខគ្នាទេពីមួយថ្ងៃទៅមួយថ្ងៃ បើនិយាយពីថ្ងៃអាទិត្រវីញពួកយើងបានតែនិយាយគ្នាបីទៅបួយម៉ាត់ គឺបំបែកគ្នាមានការចេញទៅក្រៅរាងៗខ្លួន ។ ខ្ញុំទៅជួបមិត្តស្វែងយល់ពីការងារនឹងសិក្សាបន្ថែម ចំណែកម៉ានិតគេចេញ
ទៅជួបមិត្តលេងបាល់ឬដើរកម្សាន្តក្នុងផ្សារទំនើបតាមជីវិត
បែបយុវវ័យរបស់គេអីបែបនេះ ។

   ប៉ាម៉ាក់ទៅណា ? ហេតុអីនៅតែពីរនាក់បងប្អូន ? ជាការ
ពិតណាស់ បើនិយាយពីរឿងប៉ាម៉ាក់របស់ខ្ញុំគឺពួកគាត់លែងលះគ្នារយះពេលបីឆ្នាំមកហើយ ។ ប៉ាមានប្រពន្ធថ្មី តែគាត់ក៏
បានឈ្លាតចូលមកលេងពួកខ្ញុំហើយផ្ដល់ប្រាក់ខ្លះៗដើម្បីឪ្យ
ពួកខ្ញុំ ។ ចំណែកម៉ាក់គាត់ទៅរស់នៅឯស្រុកកំណើតវីញជាមួយអុំស្រីរបស់ខ្ញុំនាខេត្តកំពង់ស្ពឺ ក្រោយលែងលះជាមួយ
ប៉ាបានមួយឆ្នាំ ។ ដល់ថ្ងៃបុណ្យទានធំទើបពួកគាត់មកជុំគ្នាញ៊ាំបាយនឹងលេងជាមួយពួកខ្ញុំម្ដង តែមើលទៅទឹកមុខប៉ានឹង
ម៉ាក់ គឺពួកគាត់ពិតជាមិនអាចបកក្រោយបានម្ដងទៀតនោះទេ ។ ខ្ញុំដឹងថាពេលពួកគាត់ជួបមុខគ្នា គឺពិបាកសម្លឹងនឹងស្ដីរក
គ្នា តែគាត់គឹតថាវាជាភារកិច្ចមួយដែលឪពុកម្ដាយត្រូវបំពេញ ទើបពួកគាត់ទ្រាំៗទៅ ។ ខ្ញុំនឹងប្អូនដឹងពីស្ថានការណ៍របស់ប៉ានឹងម៉ាក់ ខ្ញុំមិនចង់ដាក់សម្ពាធឪ្យពួកគាត់ឡើយ ទើបខ្ញុំនឹង
ប្អូនលែងឪ្យពួកគាត់មកជួបជាមួយពួកយើងទៀត ទុកឪ្យពួក
យើងទៅជួបគាត់ម្ដង ។

   ថ្ងៃទី 09 ,01 ជាថ្ងៃកំណើតរបស់ខ្ញុំ ម៉ានិតបានស៊ូប្រាយ៍
ខ្ញុំដែលធ្វើឪ្យខ្ញុំសប្បាយចិត្តជាខ្លាំង វាជាអារម្មណ៍ខុសប្លែកពី
រាល់ឆ្នាំដែលទីញនំមួយមកអង្គុយភ្លុំម្នាក់ឯង រួចរាល់ក៏យក
ដាក់ក្នុងទូទឹកកក បន្ទាប់មកក៏ឡើងគេងធម្មតា ។ លើកទីមួយ
ហើយដែលប្អូនប្រុសទីញនំមកស៊ូប្រាយ៍ឪ្យខ្ញុំ វាជាហេតុមួយ
ដែលធ្វើឪ្យខ្ញុំគឹតថាម៉ានិតធំធាត់ជាងមុនហើយ ។ មិនរំពឹងហើយក៏មិនចង់ឪ្យមានរឿងនោះកើតឡើងឡើយ កំពុងតែអង្គុយញ៊ាំនំជាមួយប្អូន ស្រាប់តែលោកប៉ានឹងម៉ាក់បណ្ដើរគ្នា
ចូលមកក្នុងផ្ទះ ទាំងទឹកមុខស្ងួត ។ ខ្ញុំភ្ញាក់ផ្អើលណាស់ដែល
ឃើញពួកគាត់មករកខ្ញុំចំពេលតែមួយបែបនេះ ។ ម៉ាក់ញរញឹមតិតៗ ហើយហុចកាដូមួយឪ្យមកខ្ញុំ ស្របពេលដែលប៉ា
កំពុងរៀបចំអាហារដែលគាត់ទីញពីខាងក្រៅដាក់លើតុ ។

តុក្កតាព្រលឹងខ្មោច Where stories live. Discover now