ភាគ១:ជួបស្នេហ៍ចៃដន្យ

45 9 3
                                    

part 1: ចៃដន្យបានជួប

       
នៅលើដងវិថីដ៏សែនមមាញឹកនឹងការធ្វើ
ដំណើររបស់មនុស្សម្នា យើងក៏ក្រឡេកមើល
ឃើញក្មេងប្រុសដែលមានរាងតូចច្រឡឹង សក់
ខ្មៅរលោងស្រិល បបូរមាត់តូចស្ដើងពណ៌ផ្កា
ឈូកស្រាល ច្រមុះស្រួចស្លេម ទម្រង់មុខអក្សV ថ្ពាល់ប៉ោងៗ កែវភ្នែកមូលក្រឡង់ដូចជា
កូនឆ្មា នាយតូចកំពុងតែជិះម៉ូតូរបស់ខ្លួនភ្ជាប់
ជាមួយស្នាមញញឹមស្រាលៗនៅលើផ្ទៃមុខដ៏ល្អអត់ខ្ចោះមួយនេះ

វូស៚....

កំពុងតែញញឹមមានក្ដីសុខមិនយូក៏មានឡាន
សេរីទំនើបមួយគ្រឿងបើកឆ្លងកាត់វឹង ធ្វើឲម៉ូតូ
របស់រាងតូចត្រូវក្រវីចង្កូតបិះនឹងដួលទៅហើយ

<ហ្ហើយ!!អាង្រៃណា ក៏បើកឡានលឿនដូចហោះយ៉ាងនឹង?? ចំជាឆ្កួតមែន!> នាយតូចស្រែកជេរឡាននោះពីក្រោយ ទោះដឹងថាគេមិនឮក៏ត្រូវតែជេឲបាត់ខឹងដែ នេះបើកឡាន
លឿនដូចហោះ ចេះសំណាងហើយមិនប៉ះដល់គេនោះ

មិនបានខ្វល់ច្រើននោះទេ គេបន្តការបើកម៉ូតូរបស់គេទៀត

ក្រឡេកមើលប្រុសសង្ហាដែលនៅក្នុងឡាន
ឯណេះវិញ គេមិនបានខ្វល់ជាមួយស្អីនោះទេ
គេគិតតែមើលឯកសាររបស់គេតែម្យ៉ាងគត់

<ប្រធានJoen នេះជានំរបស់មនុស្សស្រីម្នាក់
គេបានផ្ញើវាឲខ្ញុំយកមកឲលោក> អេនជី ជាលេខារបស់ ជុងហ្គុក នាងបានហុចប្រអប់នំ
នោះឲទៅ ជុងហ្គុក ដោយមិនភ្លេចនិយាយរៀបរាប់ចំពោះអ្នកជាម្ខាស់នំនេះផងដែរ

<1.ខ្ញុំមិនដែលស្គាល់ទេថានាងជាអ្នកណា.2
ខ្ញុំមិនដឹងថានាងមានបំណងអ្វីមកលើខ្ញុំនោះទេ.3យកចេញទៅខ្ញុំមិនទទួល> នេះហើយជា
សម្ដីរបស់លោក Joen jungkook ម្ចាស់ក្រុមហ៊ុនផលិតគ្រឿងពេជ្រដ៏ល្បីប្រចាំប្រទស
កូរ៉េខាងត្បូង នាយមិនចូលចិត្តសុាំញាំុច្រើន
នោះទេ នាយម៉ត់ចត់ ច្បាស់លាស់ មិនចូលចិត្តនិយាយច្រើនអត់ប្រយោជន៍ ។

<ចាស៎.លោកប្រធាន>នាងទុកនំនោះវិញ ហើយបន្តរការបើកបររបស់ខ្លួនរហូតមកដល់
មុខក្រុហ៊ុនដ៏ល្បីល្បាញមួយនេះ

ងឺត៚..សម្លេងជាន់ហ្វ្រាំងឡានត្រូវបានឈប់
ក៏មានបុគ្គលិកប្រុសស្រីចេញមកឈរចាំទទួល
ស្វាគមន៍ប្រធានបស់ពួកគេ

🌷ជួបស្នេហ៍ចៃដន្យ😍Where stories live. Discover now