បន្ទាប់ពីញុំាអាហារពេលព្រឹករួចរាងក្រាស់ក៏បីរាងស្ដើងទៅអង្គុយលេងនៅសួនក្រោយផ្ទះ នៅទីនោះគេតុបតែងលម្អស្អាតមានខ្យល់ត្រជាក់
(សួនក្រោយផ្ទះ🫠)
ក្រឡេកមកមើលខាងក្នុងវិញ កញ្ញាសៀទំនេរពេកក៏ចង់ធ្វើ
ចេកចៀន(អីយ៉ាសស្រុកចិនមានចេកចៀនទៀត😂)ក៏ចាត់ការ
តែម្នាក់ឯងក្នុងផ្ទះបាយ ចៃដន្យរាងក្រាសក៏មកយកផ្លែឈើទៅញុំាពីរនាក់សំណព្វចិត្តឃើញក៏សួរ
«ធ្វើស្អីនឹង យ៉ាត់ឆេះផ្ទះបាយទៅ»អាបុិប៉ូនឹងនិយាយជាមួយបងគ្មានសណ្ដាប់ធ្នាប់សោះ
«អាប្អូនជើងល្អ យ៉ាងម៉េចចង់មើលងាយយើងហេស»ហ័រសៀមិនបានងាកមកមើលមុខទេគ្រាន់តែតប ព្រោះរវល់បកសំបកចេក
«ឆឹស....គ្រាន់ប្រាប់ ព្រោះអតីតកាលវាមានប្រវត្តិនឹងណា»រាងក្រាសនិយាយរួចក៏ចេញទៅបាត់អត់មាននៅស្ដាប់ចម្លើយតបទេ ចំណែកឯបងស្រីឯណេះវិញអត់ដឹងថាប្អូនទៅទេព្រោះឈរបែរខ្នងហ៎ ចឹងក៏និយាយម្នាក់ឯងទៅតែតាមពិតអត់ម្នាក់ឯងទេព្រោះមានបុរសម្នាក់ទៀតកំពុងឈរស្ដាប់
«អេ....វាជាអតីត ពេលនេះមិនដូចពេលមុនទេ មនុស្សណាមិនមែនឆ្កែដែលនៅតាដែលៗរហូតណា»និយាយរួចក៏បកអស់ល្មមតែចង់យកម្សៅស្រួយដែលដាក់នៅទូខាងលើក្បាល ហើយអាទូនឹងវាខ្ពស់ជាងមនុស្សហ៎ ប្រឹងឆ្អើតផងអីផងហើយនៅតាមិនបានទៀតតាប៉ែមែន(មកពីទូខ្ពស់ឬមកពីមនុស្សតឿឡូវជួយឆ្លើយ)
«យី!អាប្អូនចង្រៃនេះស្ងាត់ឈឹង អត់មានចិត្តមែនហាស»ស្មានតាប្អូននៅពីក្រោយហ៎ខំជេរតែមានប្អូនឯណាទៀតបើប្អូនទៅ
សាសងពីរនាក់សំណព្វចិត្តគេបាត់ហើយនឹង ដូចជាឈរស្ដាប់យូរគួរសមហើយក៏មានចិត្តជួយបន្តិចទៅ ប្រុសម្នាក់នោះដើរទៅយកអោយដោយគ្រាន់តែឈរពីក្រោយហើយលូកដៃបានបាត់អត់ចាំបាច់ឆ្អើតដូចអាចែសោះ
«អើ...ចេះមានចិត្តចឹងទៅបានល្អ»ហ័រសៀនិយាយដោយមិនងាកក្រោយដដែល
«អេ...នែអាមិចក៏មិនតបយើងនិយាយម្នាក់ឯងដូចឆ្កួតហើយនៀក
អា៎...នែលោកជាអ្នកណា ជួយផងៗចោរចូលផ្ទះហើយ»ដោយ
ស្ងាត់ពេកក៏សម្រេចចិត្តងាកក្រោយតែម្ដង
«នែ....បងស្រី ចោរឯណាសង្ហាបែបនេះនោះ កុំចេះតែស្រែកទៅមើល គេមកចាប់ខ្ញុំញ៉ាត់គុកឥឡូវហើយ»ប្រុសម្នាក់នោះក៏
តបទៅយ៉ាងជឿជាក់ដៃគាត់ជ្រែកហោប៉ាវយ៉ាងទំនង
«បើមិនមែនចោរជាអ្នកណា មកចូលផ្ទះអ្នកដទៃផ្ដេសផ្ដាស
បែបនេះ កុំដើរចូលមកណា យ៉ាត់យើងកាប់ដាច់ក»ហ័រសៀក៏យកកាំបិទនៅក្បែរនោះមកគម្រាម តែថាដូចខ្វះកាំបិទចឹងទៅយកកូនកាំបិទតូចមួយមកហើយគម្រាមសាតាយ៉ាត់ដាច់កទៀត បើនិយាយពីដៃវិញឡើងញ័រអស់ហើយ
«អីយ៉ា...បងស្រីទុកកាំបិទដ៏តូចនឹងវិញទៅ កាំបិទតូចមួយនឹងធ្វើស្អីខ្ញុំកើតទៅ»ប្រុសម្នាក់នោះនិយាយយ៉ាងច្រឡឺមនៅឆ្លៀត
ញាក់ចិញ្ចើមដាក់ទៀត ហើយដើរចូលកាន់តែជិតទៅៗ
«កុំៗ...ចូលមកណា ជួយផងៗមានចោរ»ខំស្រែកផងអីផងនៅតាអត់មានមនុស្សមកសោះ អោយអ្នកណាឮបើអ្នកបម្រើទៅធ្វើការរៀងខ្លួនអស់ហើយផ្ទះនេះមានទៅតូចអី ស្រែកចឹងគ្មានស្កៀប
ត្រចៀកអីតិចទេ
«ហាស ហា....ខ្ញុំធ្វើលេងទេ មើលបងចុះភ័យឡើងញ័រអស់ទៅហើយ»ប្រុសម្នាក់នោះក៏សើចភ្លាមៗពេលឃើញហ័រសៀឈរឡើងញ័រ មុខឡើងស្លេក
«ឯងជាអ្នកណា កុំមកឡប់ៗជាមួយយើងណា»
«អន់ចិត្តណាស់ បងភ្លេចខ្ញុំបាត់ទៅហើយ»គេក៏ទម្លាប់ទឹកមុខចុះបន្តិច(តាមពិតអាបុិនឹងសម្ដែងទេ អាបុិនឹងប្រាប់អ្នកសរសេរចឹង)
«មកពីមិនចាំនឹងហើយ បានសួរ បើចាំមិនសួរទេភ្លើមែន»
YOU ARE READING
មនុស្សល្អរបស់បង🤍
Short Story«មនុស្សល្អបងអើយ ហេតុអីអូនលះបង់ដល់ថ្នាក់នេះ»បុរសម្នាក់យំក្សឹកក្សួលពេលអានវាចប់