ភាគ១៥(2/2)

133 15 1
                                    

ជីខ្វាន់ក៏រុញរាងស្ដើងចេញពីខ្លួនមិនអោយប៉ះតែរាងស្ដើងឃើញជីខ្វាន់ដើរពេញនឹងខ្លាចមានគ្រោះថ្នាក់ក៏នៅតាដើរតាមជួយមើល
«កុំដើរតាមយើង»ខ្វាន់ចង្អុលមុខរាងស្ដើងហើយក៏ដើរទៅមុខបន្តតែដើរបានបន្តិចរកដួលសៀវ ចាន់ក៏ទៅជួយទប់
«លែង...អត់ត្រចៀកទេហេស ប្រាប់ថាកុំមកប៉ះយើងវាស្អប់»
រាងស្ដើងមិនមាត់
«ចាន់....»Fanxing នៅក្បែរនោះឃើញក៏ស្រែកហៅគេនៅម្ខាងទៀតនៃផ្លូវឯណោះ ដឹងស្រាប់ហើយស្រីសុីងនឹងចូលចិត្តដើរលេងអត់ចេះនៅផ្ទះមិចទេ ត្រូវនឹងខាងសាលាគេឈប់សម្រាកទៀតដើរលេងអត់លួសថ្ងៃ មាឌតូចរាដៃតវិចៗឈរចាំភ្លើងបៃតងអាងបានឆ្លងថ្នល់មករកមិត្តខ្លួន ឯរាងស្ដើងឮល្វើយៗក៏ក្រឡេកមើលព្រោះថ្នល់ធំដែលចឹងហៅក៏មិនសូវជាឮអីដែរតែសំណាងដែលរាងស្ដើងឮតិចៗនោះ ដៃជួយទប់ខ្វាន់ទោះគេជេរផងខ្វេះចេញផងក៏រាងស្ដើងមិនទៅណាដែលមិនអាចបណ្ដោយទេ
«ខ្វាន់...ចាន់ឯងស្គាល់ហេស»មាឌតូចដើរមកដល់ឃើញខ្វាន់ក៏រៀងភ្ញាក់ផ្អើលដែរ
«អឹម...»
«គឺ...យើង...អើ...»មាឌតូចឃើញទឹកមុខរាងស្ដើងក៏ដឹងហើយថាគេចង់និយាយអ្វីបន្តនោះព្រោះគេក៏ជួយលាក់បាំងអោយរាងក្រាស
ពីរឿងគូដណ្ដឹងនឹង
«មិនអីទេ ឯងមិនបាច់និយាយអីឡើយ ជួយយកគេទៅផ្ទះគេវិញទៅស្រវឹងហើយ»រាងស្ដើង
«អឺៗ...ចាំនឹងសិនហើយ យើងទៅយកឡានសិន»Fanxing ក៏រត់ទៅយកឡានយ៉ាងលឿនឯជីខ្វាន់ដេកលក់បាត់ហើយកុំអីនៅឈ្លោះដេញសៀវ ចាន់ផ្អើលគេឯង
មួយស្របក់ក្រោយមាឌតូចក៏មកដល់ហើយជួយគ្រាជីខ្វាន់ដាក់ក្នុងឡានរួចបើកទៅភូមិគ្រឹះយ៉ាង។
———————————————-
«បងសៀ....បងសៀ..ហា៎...»គ្មានអ្នកណាទៀតទេក្រៅពីកម្លោះសុឺយើងនឹងគេចេញប្រតិបត្តិការណ៏ញ៉ែរយកស្រីសៀហើយ
«វាស្អីឯងហៅនោះហៅ...ឃ្លានបៅមែន?»ហ័រសៀដែលកំពុងរៀបចំគ្រឿងប្រដាប់សម្រាប់តែងខ្លួននោះក៏ស្រែក
«បើឃ្លានបងអោយបៅមែនចោះ?»មុខច្រឡើមក៏បង្ហាញឡើង
«កុំមកឡប់ជាមួយយើងណាអាសុឺ»ហ័រសៀចងកអុលមុខរាងក្រាសហើយសង្កត់សម្លេង
«បងហៅអនាគតប្ដីអាក្រក់ស្ដាប់មេស»រាងក្រាសបញ្ចេញអាកាយវិការង៉ក់ងរពេបមាត់ពេបកមកម្ដង
«អ្នកណាអនាគតប្ដីយើងនោះ នៅទីនេះគ្មានទេ បើអត់ការងារអីទេចេញទៅកុំនៅរញ៉េរញ៉ៃយើង»ហ័រសៀ
«អៅ...គឺខ្ញុំនោះអី ខ្ញុំគឺជាអនាគតប្ដីបងណា»
«ហឹស....ឯងនឹងហេស ស្រម៉ៃទាំងថ្ងៃហើយ»
«ចាំមើលណាខ្ញុំនឹងញ៉ែបងមកធ្វើជាម៉ាក់ក្មេកកូនប្រសារខ្ញុំអោយបាន ចាំមើលទៅ»យីសុឺនិយាយយ៉ាងច្រឡឺមរួចចេញពីបន្ទប់ធ្វើការរបស់ហ័រសៀបាត់ដោយមិនចាំស្ដាប់សម្ដីស្រីឆ្នាស់ឡើយ
«យ៉ាប់មែនអាក្មេងនេះ»ហ័រសៀអស់សំណើចបន្តិចរួចក៏ធ្វើការបន្ត
៙ក្រឡេកមកខាងណេះវិញ៙
«មាឌតូចទេតែទម្ងន់ជ្រូកជាគ្នា»Fanxing គ្រាខ្វាន់ចុះពីឡានម្ខាងជាមួយសៀវ ចាន់ម្ខាងព្រោះធ្ងន់ពេកទប់ម្នាក់ឯងមិនឈ្នះ
«អ្នកមីងបាទ»ពួកគេក៏គ្រាពីខាងមុខផ្ទះមកដល់ក្នុង
«សុីងក្មួយ....ហើយកូនខ្វាន់កើតអីនឹងក្មួយ»អ្នកស្រីវីនពុងតាភ័យតេទៅមិនលើកផងស្រាប់តែឃើញបែបនេះរិតតែភ័យទៀត
«អ៎...គឺស្រវឹងនឹងណាអ្នកមីង បន្ទប់គេនៅឯណាទៅខ្ញុំធ្ងន់ណាស់»ស្រីសុីងយើងនឹងនិយាយត្រង់ៗម៉ង់
«អា៎...មកៗតាមមីងមក»អ្នកស្រីវីងក៏ដើរទៅហើយសៀវ ចាន់ និងសុីងគ្រាខ្វាន់ដើរតាមធ្ងន់ចង់ងាប់ហើយនៅឡើងជណ្ដើរទៀត
គ្រាន់ឃើញក៏ចង់ដាច់ខ្យល់ដែល
ផឹប៚ "អឹសធ្ងន់ណាស់" Fanxing ទម្លាប់ខ្វាន់លើពូកហើយរអ៊ូជីបអ៊ូចៗតិចៗម្នាក់ឯង
«អើ...អរគុណច្រើនហើយណាក្មួយ»
«អូបាទ អ្នកមីងគួរអគុណមិត្តខ្ញុំទៅព្រោះគេអ្នកឃើញខ្វាន់ខ្ញុំគ្រាន់ជិះកាត់ហើយក៏ជួយបន្តិចប៉ុណ្ណោះ»
«សុីង...»រាងស្ដើងកេះមិត្តកុំអោយនិយាយច្រើនពេក
«អា៎...អរគុណហើយណាដែលបានជួយកូនមីង»
«បាទមិនអីទេអ្នកមីង»រាងស្ដើងញញឹម បន្ទាប់មកក៏ចុះមកក្រោមវិញព្រោះត្រូវទៅវិញហើយ
«ចាន់»អ្នកស្រីសូរ៉ាទៅបន្ទប់ទឹកមិញចឹងអត់ឃើញរាងស្ដើងទេតែ
មកវិញសៀវចាន់ចុះមកដល់ក្រោមល្មម
«ម៉ាក់....»
«រ៉ាឯងស្គាល់ក្មួយខាងណេះហេស»អ្នកស្រីវីង
«អ៎គឺគេជាមនុស្សដែលអុីប៉ូស្រឡាញ់នឹងហើយ»អ្នកស្រីសូរ៉ាមិនលាក់បាំងឡើយគាត់និយាយត្រង់តែម្ដង
«អូ...មានអីក៏ស្អាត ហើយកូនចៅអ្នកណាដែល»ឮដល់ត្រឹមនេះរាងស្ដើងបានត្រឹមអោនមុខចុះក្ដាប់ជាយអាវខ្លួន
«គឺជាកូនប្រសារយើងនឹងហើយ»អ្នកស្រីសូរ៉ា
«អើ...និយាយចឹងឈ្មោះអីទៅក្មួយ»
«អ្នកមីងហា៎ទៅរកកន្លែងអង្គុយទៅហី ចុកជើងណាស់បាទ»គ្មានអ្នកណាទៀតទេក្រៅពីស្រីសុីងឆ្នាស់យើងនឹង
«មោះៗអង្គុយលេងសិនទៅចឹង ត្រូវការផឹកអីទេចាំមីងអោយគេយកអោយ»

មនុស្សល្អរបស់បង🤍Where stories live. Discover now