ភាគ១២⚠️

181 12 1
                                    

៚ព្រឹកបន្ទាប់៚
«មើល ក្រោក...អុីប៉ូបើបងមិនក្រោកទេលែងអូនទៅ»រាងស្ដើងដែលភ្ញាក់ហើយតែក្រោចេញពីគ្រែមិនកើតព្រោះរាងក្រាសអោបស្អិតតែម្ដង ហើយឆ្លៀតថើបខ្សឺតៗ
គ្រប់កន្លែងទៀត
«អុីប៉ូ....ប្រាប់ថាអោយលែងមើល អូយ...ហាស ហា...បានហើយរសើបណាស់»រាងក្រាសមិនលែងថែមទាំងថើបច្រើនលើសដើម
«អូនខឹងហើយណាបើមិនលែង យប់មិញអូនមិនទាន់បាត់ខឹងបងទេ»និយាយមិនស្ដាប់គម្រាមម៉ង់ទៅលឿន
«Aww បងធ្វើអីខុស»មិនខ្ចីលែងនៅអោបចង្កេះនៅនឹងហើយខំធ្វើមុខខ្ជូតពេប សួរថាខ្លួនធ្វើអីខុសទៀត
«អឹស...បើមិនដឹងទេលែងអូន ហើយនៅរកនឹកទៅថាធ្វើអីខុស»រាងស្ដើងក៏ប្រលេះដៃរាងក្រាសចេញពីចង្កេះបានសម្រេច តាមពិតដោយសាររាងក្រាសព្រមព្រលែងដែរទេបើមិនព្រមហាសខ្វេះដល់ស្អែកទៀតមិនចេញផង ហើយរាងស្ដើងក៏កាន់កន្សែងចូលបន្ទប់ទឹកបាត់សង្ស័យខឹងមែនទែនហើយសារនេះ រាងក្រាសក៏ទៅគោះទ្វារបន្ទប់ទឹកចង់ចូលដែលតែគ្មានការឆ្លើយតប
(Seen no reply🥲)
៙ខាងក្រោមវិញ៙
«ស្អីនឹងសំពីងសំពោងមេសហាសខ្ពៅ»
«បងសៀនេះអូនខំទិញផ្ញើណា»សម្លេងផ្អែមរលួយលក្ខណៈលួង
«ហឹស មិនបាច់មកលេសផ្ញើទេ សង្ស័យផ្ញើឯងមួយនឹងក្រៅពីនឹងឯងតែទាំងអស់នឹង»អ្នកជាបងក៏ផ្ទាត់ថ្ងាសប្អូនមួយលេង
«អោ...លុយអូនណាទិញអោយបងទាំងអស់មិចកើត»
«អាចរឹកញ៉េកញ៉ក់គួអោយចង់ញិចនឹង បងទិញលក់ប៉ុន្នាន»
«អត់លក់ទេ អូនទុក»
«មកពីដើរលេងវិញហីកូន»អ្នកស្រីសូរ៉ា
«អ្នកម៉ាក់ កូនមានទៅដើរលេងណា ទៅទស្សនៈកិច្ចជាមួយសាលាសោះ»ហ័រនាក៏រត់ទៅអោបចង្កេះម្ដាយរបៀបយកចិត្ត
«អ៎ចឹងហេស តែនាយកសាលាតេមកម៉ាក់ថាគេមកវិញតាំងពី២ថ្ងៃមុនមេស កូននៅទស្សនៈកិច្ចម្នាក់ឯងមែនហឹម»
«អ្នកម៉ាក់...ហឹក...ហឹក...»
«មានរឿងអីនឹង សម្លេងចេចចាចឮពេញផ្ទះ»លោកវ៉ាង
«លោកប៉ា អ្នកម៉ាក់ថាអោយកូន»រត់ទៅអោបអ្នកជាឪពុកម្ដង
កូនពៅចឹងមែន
«មើលកូនបងចុះ»អ្នកស្រីសូរ៉ាគ្រវីក្បាលហើយដើរទៅបន្ទប់ញុំាអាហារបាត់
______________________
«អាកូនអត់ប្រយោជន៍ទៅណាទៀតហើយ»លោកហឺឆីអង្គុយអានកាសែតឃើញកូនចេញក្រៅក៏សួរ
«ដើរលេង»សម្ដីស្ដាប់ហើយចង់ដាល់ក៏បញ្ចេញពីក្រអូមមាត់អ្នកកម្លោះវីលីង
«កញ្ចាស់ក្បាលដើរលេងមិនគិតជួយការងារអីទេ មើលប្អូនឯងអុីប៊ូគេមានការងារ ជួយការងារម៉ែឪគេមើល»លោកហឺឆីក៏បោះកាសែតលើតុមួយទំហឹងតាមកំហឹង
«ចឹងប៉ាទៅយកវាធ្វើកូនទៅ»វីលីងឈរដាក់ដៃជ្រែងហោប៉ាវយ៉ាងទំនង
«បើឯងមិនគិតជួយការងារទេ ពីថ្ងៃមួយកាក់មួយសេនក៏យើងលែងអោយក្បាលឯងចាយដែរ»លោកហឺឆីនិយាយហើយក៏ដើរចេញទៅមិនចង់នៅឈ្លោះជាមួយកូនទាំងព្រឹក
«ហ្អើយ ដឹងស្អីបងទេ ព្រឹកមកឈ្លោះជាមួយប៉ាតែម្ដង»វីនីនជាប្អូនក៏ចេញមកស្ថីអោយមួយតង់ទៀត
«ឯងកុំមកចេះដឹង»
«ហឹស គិតថាខ្ញុំចង់ដឹងណាស់ហេស មកពីវាចូលត្រចៀកខ្ញុំខ្លួនឯងទេ បើបងគិតតែឈ្លោះជាមួយប៉ារាល់តែថ្ងៃនោះ»វីនីន
«ហ្អើយ....ធុញណាស់វើយ»វីលីងញីក្បាលខ្លួនឯងទាំងធុញថប់
//Skip//
«ចាន់ហា៎ ឈប់ខឹងទៅណា បងសុំទោស ចាន់ហា៎»រាងក្រាសដើរតាមរាងស្ដើងតាំងពីលើដល់ក្រោមលួងផងអីផងតែរាងស្ដើងធ្វើដូចអត់ឮមិនខ្ចីតប
«ចាន់ហា៎ សូមអង្វរណា បងពិបាកដកដង្ហើមណាស់ពេលអូនប្រងើយចឹងណា»រាងក្រាសក៏តាមមកដល់បន្ទប់ញុំាអាហារដាក់ខ្លួនអង្គុយជិតរាងស្ដើង
«ស្ងាត់ ហើយញុំបាយ»រាងស្ដើងសម្លុតមួយទំហឹង រាងក្រាសមិន
ហ៊ានតមាត់ក៏ព្រមដួលបាយញុំាខំលេបទាំងតឹងទ្រូង
មួយស្របក់ក្រោយក៏បានបញ្ចប់ការញុំាអាហារពេលព្រឹកមហាតឹងទ្រូងរួចមករាងក្រាសក៏តាមលួងទៀត និយាយទៅអត់ចុះចាញ់
«បងប៉ូ....នឹកបងណាស់»ហ័រនារត់មកអោបរាងក្រាស
«អើយ...បានហើយលេងបងទៅ»រាងក្រាសខំបេះប្អូនចេញពិការអោប
«បងកំណាច់មេស ប្អូនអោបតិចមិនបាន»ហ័រនាពេបមាត់ដាក់អ្នកជាបងតែដៃនៅអោបចង្កេះដដែលទេគ្រាន់ងើយមើលមុខ
«បងប្រញ៉ាប់»
«បងប្រញ៉ាប់ទៅណាហាស»ព្រលែងពីចង្កេះមកឈរច្រត់ចង្កេះខ្លួនឯងសួរទៅបងទាំងមុខកាច
«ទៅលួងប្រពន្ធ យ៉ាងម៉េចអស់សំណួរនៅ បើអស់ហើយជៀសផ្លូវបងទៅ»រាងក្រាសក៏ដើរចេញទៅយ៉ាងលឿនតាមរាងក្រាសទៅសួនក្រោយផ្ទះ
«ប្រពន្ធ?នេះបងមានប្រពន្ធពីពេលណា បងប្រុសឆ្លើយសំណួរខ្ញុំមួយទៀត អេបងប្រុស»នៅរវល់ឈរគិតអុីប៉ូទៅបាត់ ខំហៅក៏មិនឈប់ដែលស្រីពៅក៏រត់ទៅតាមហេតុតែចង់ដឹង

មនុស្សល្អរបស់បង🤍Where stories live. Discover now