ចន ជុងហ្គុកxផាក ជីមីន
+ប្រទេសកូរ៉េខាងត្បូង
សម្ព័ន្ធចនត្រូវបានគ្រប់គ្នាគោរពកោតខ្លាចយ៉ាងខ្លាំងព្រោះពួកគេមានទាំងអំណាចនៅសង្គមទូទៅនិងក្នុងជួររដ្ឋាភិបាលជាមួយនិងជំនួញផ្លូវទឹកនិងដំណើរការពាណិជ្ជកម្មប្រេងនៅអារ៉ាប់ទៀតផងប៉ុន្ដែគ្មាននរណាម្នាក់បានដឹងឡើយថាពួកគេមានដៃជើងបង្កប់ច្រើនកម្រិតណាដឹងត្រឹមតែបណ្ដាញរបស់ពួកគេគឺដូចជាសរសៃឈាមដូច្នេះដែរ
«អាឡូ!!លោកពូ»សម្លេងស្រទន់ជាមួយនិងវង់ភ័ក្រផូផង់របស់កម្លោះតូចមាឌល្អិតជីមីននីកូនប្រុសតែម្នាក់របស់លោកផាកម្ចាស់អចលណៈទ្រព្យស្ទើតែ70%ក្នុងប្រទេសនិងជាសំណព្វចិត្តរបស់មហាសេដ្ឋីលំដាប់ពិភពលោកហើយសព្វថ្ងៃនេះនាយតូចជាតារាម៉ូដែលមានភាពពេញនិយមពីបណ្ដាលមនុស្សគ្រប់ស្រទាប់វ័យមិនថាក្មេងរឺមនុស្សចាស់ឡើយពួកគាត់សុទ្ធតែចូលចិត្តគេព្រោះតែចរឹកខ្ជូតៗគួឲ្យស្រលាញ់របស់គេមិនប្រកាន់ខ្លួនច្រើនថែមនិងគោរពចាស់ទុំរៀមច្បងទៀតដូច្នេះហើយគ្មាននរណាម្នាក់ដែលមិនចូលចិត្តនិងស្រលាញ់គេឡើយហើយនោះគឺជាមូលហេតុដែលបណ្ដាលឲ្យមនុស្សម្មាក់ព្រួយបារម្ភ
«បាត!!មីននីខលមកពូបែបនេះមានការណ៍អ្វីមែនទេ»សម្លេងក្រអួលធំពាលពេញដោយអំណាចដែលគេនេះហើយជាអគ្គនាយករបស់សម្ពន្ធចននិងជាមហាសេដ្ឋីវ័យ35ឆ្នាំនោះឯងទោះបីជានាយបានអាយុរាងក្រាស់មែនប៉ុន្ដែសម្រល់របស់នាយគឺមិនអាចប្រៀបបានឡើយជាមួយរាងកាយរឹងមាំបូករួមជាមួយកម្ពស់ខ្នាតស្ដង់ដាអន្ដរជាតិទៀតផងនោះជុងហ្គុកបានក្លាយជាទីប៉ងប្រាថ្នារបស់នារីក្នុងពេលបច្ចុប្បន្ននេះ
«លោកពូ!!អាចកំដរមីនញុំាអាហារពេលល្ងាចបានទេ!!»សម្លេងតូចស្រទន់និយាយមកកាន់អ្នកដែលមាននាមជាពូធម៌លាយឡំការអង្វរតិចតួច
«បាត!!»នាយតបវិញយ៉ាងទន់ភ្លន់ធ្វើឲ្យសហការីដែលកំពុងរួមតុប្រជុំជាមួយនាយម្នាក់ៗស្ទើតែមិនគួឲ្យជឿព្រោះមនុស្សត្រជាក់ម៉ដ្ឋចត់ដូចជាជុងហ្គុកនេះបង្ហាញភាពទន់ភ្លន់ខុសដាច់ពីមុននេះដែលនាយបានដាក់សម្ពាធលើគ្រប់គ្នា