JEONGGUK X JUNGKOOK X JIMIN
"WANNA BE MY DIAMOND OR DIED"
[បម្រាម⚠️:មានពាក្យពេចន៍មិនសមរម្យនិងអំពើហិង្សារនាងខ្ញុំសូមអភ័យទោសទុកជាមុនផង🙏]
*បញ្ជាក់:ក្នុងសាច់រឿងខាងក្រោមនេះបានប្រឌិតឡើងនៅសម័យកាលដែលពុំមានការរើសអើងភេទឡើយនិងសូមណែនាំបន្ថែមទៀតនោះសម្រាប់អ្នកដែលពុំចូលចិត្តការប្រើប្រាស់ទារុណកម្មសូមកុំអានឲ្យសោះ
@TRUSAVA CITY OF DREAMS
ទីក្រុងនៃក្ដីស្រមៃមនុស្សទូទៅតែងតែប្រាថ្នាបានមករស់នៅនិងដើរកម្សាន្ដនៅទីនេះព្រោះតែគ្រប់យ៉ាងនៅពេលថ្ងៃប្រៀបដូចជាឋានសួគ៌ប៉ុន្ដែគ្រប់គ្នាមានបានដឹងទេថាទីក្រុងនេះនាពេលយប់ប្រៀបបានទៅនិងនរកលើដីគោកអំពើចោកម្មឃាតកម្មនិងពេស្យាចាបានកើតឡើងនៅទីក្រុងមួយនេះដូចជាពេលនេះជាដើមមានកម្លោះតូចរាងស្ដើងម្នាក់កំពុងព្យាយាមរត់គេចពីការបៀតបៀនរបស់មនុស្សអាក្រក់ទាំងនោះ
«ឈប់រត់ទៅក្មេងតូច!!!យល់ព្រមឲ្យបងថ្នាក់ថ្នមអូនតាមសម្រួលទៅBaby!!!»សម្ដីគួរឲ្យស្អប់ខ្ពើមរបស់ពួកគេពោលដោយគ្មានភាពអៀនខ្មាស
«ជុប៎!!!ជុប៎~ក្មេងតូចអស់ផ្លូវរត់ហើយយល់ព្រមនិងបងមកណាអូន»រត់យូទៅនាយតូចបានជ្រុសមកដល់ផ្លូវទាល់ពួកជនពាលទាំងនោះនាំគ្នាលិតមាត់លិតកគួរឲ្យខ្លាចគិតថាចំណីបានយកដល់មាត់ហើយ
«ហឹស!!នរណារត់រួចឯងគង់ដឹងទេអាចង្រៃ»រាងកាយដែលញ័រដោយភាពភ័យខ្លាចមុននេះប្រែមកជាសើចដូចមនុស្សរោគចិត្តធ្វើឲ្យពួកទាំងនោះជ្រួញចិញ្ចើម
«ស្អីគេ!!!ក្មេងតូចឯងថាឲ្យអ្នកណា~អា៎ជួយ»និយាយមិនទាន់បានចប់ផងបុរសមាឌធំនោះត្រូវបានអាកសម្លាប់ភ្លាមដោយមិនអាចត្រៀមបាន
«ឈរស្ងៀមធ្វើស្អីទៀត!!!ចាត់ការវាភ្លាមទៅក្មេងឆ្គួតនេះអាក៎»សម្លេងរញ៉េរញ៉ៃទាំងឡាយបានស្ងាត់ហើយអ្នកដែលអាចឈរដល់ចុងក្រោយគេនោះគឺជីមីន
«ពួកអាត្រេកកាមអស់នេះ»រាងតូចដើររំលងសាកសពជនអាក្រក់ទាំងនោះដោយទឹកមុខធុញទ្រាន់មែនហើយពេលថ្ងៃគេជាតារាម៉ូដែលគួរឲ្យស្រលាញ់ម្នាក់តែការងារពេលយប់របស់គេគឺឆ្មាប្រមាញ់ពេលរាត្រី