JUNGKOOK JEON X JIMIN PARK
[បម្រាម:SEX+HOTមានពាក្យពេចន៍មួយចំនួនមិនសមរម្យសូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធសូមមិនណែនាំសម្រាប់អ្នកមានអាយុក្រោម16ឆ្នាំឡើយ]
@BUSAN CITY-SOUTH KOREA
និទាយរដូវឈានចូលមកដល់ក្នុងប្រទេសចាប់ផ្ដើមមានព្រិលធ្លាក់គ្របដណ្ដប់លើធម្មជាតិនិងទីតាំងនានាប៉ុន្ដែនៅថ្ងៃនេះផ្ទៃមេឃរាងល្អប្រសើរសម្រាប់ការចេញមកខាងក្រៅលេងជាមួយព្រិលទាំងនោះបើក្រឡេកទៅមើលនៅសួនកុមារមួយនៅនោះមានក្មេងប្រុសស្រីរត់លេងជាមួយគ្នាដោយរីករាយនិងមានអាណាព្យាយាលរបស់ពួកគេនៅក្បែរៗនោះប៉ុន្ដក្នុងចំណោមនោះមានក្មេងប្រុសពីរ-បីកំពុងនាំគ្នាព្រួតធ្វើបាបក្មេងប្រុសតូចម្នាក់ដោយសារគេជាអ្នកថ្មីទើបមករស់នៅទីនេះម្យ៉ាងដោយសារមានពាក្យចចាមរ៉ាមរញ៉េរញ៉ៃអំពីគ្រួសារគេផងនោះទើបមានក្មេងមួយចំនួនរើសអើងគេមិនចង់ឲ្យគេលេងជាមួយឡើយ
«អូយ!!!ហ៊ឹក~ហេតុអីមិនឲ្យហ្គុកលេងជាមួយផង!!ហ្គុកចង់លេងដែលមិនបានទេហ៎»សម្លេងតូចគួរឲ្យស្រលាញ់របស់ក្មេងប្រុសតូចល្អិតមុខមាត់គួឲ្យស្រលាញ់ដូចជាកូនទន្សាយនិយាយទាំងទឹកភ្នែកនៅជោពាសពេញកែវភ្នែកថ្លាយ៉ង
«អត់ទេចេញទៅ!!!ឯងជាកូនកំព្រាប៉ា!!ម៉ាក់យើងនិយាយថាមិនឲ្យលេងជាមួយឯងដាច់ខាត»ក្មេងប្រុសម្នាក់និយាយឡើងមកទាំងទឹកមុខធម្មតាហាក់ដូចជារឿងធម្មតាសម្រាប់គេ
«ឯងជាក្មេងល្ងង់!!មិនចេះលេងជាមួយយើងទេចេញទៅ»ក្មេងស្រីម្នាក់ទៀតចេញមុខមករុញច្រានឲ្យក្មេងប្រុសល្អិតដួលទៅលើព្រិល
«ហ៊ឹក!!អូយ!!!ហ៊ឹកៗហ្គុកចង់លេងដែល~អា៎អា៎ហេតុអីទៅ»ក្មេងប្រុសល្អិតនៅគេងលើព្រិលទាំងយំឈឺទាំងកាយឈឺទាំងចិត្តគេគ្រាន់តែជាក្មេងតូចដែលមិនទាន់ដឹងអ្វីឲ្យប្រាកដ
«ហេ៎!!!អាល្អិត~កើតអីមិចបានទៅគេងចឹងឡប់ទេ!!!ហា៎ក្រោកមកនេះយំទៀតអា៎!!កុំយំកុំយំអី»មួយសន្ទុះធំមានក្មេងប្រុសកម្ពស់ល្មមម្នាក់បានដើរចូលមកមើលនិងជួយលើគេឲ្យក្រោកឈរនិងលួងលោមគេផងដែរ