Episode (1)

585 20 0
                                    

[chaenie]

​       នៅ​ក្នុង​ភូមិគ្រឹះ​មួយ​យើង​ឃើញ​ថា​មាន​ឪពុក​កូន​ពីរ​នាក់​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ ដោយ​ឈ្លោះ​យូរ​ៗ​ទៅ​អ្នក​ជា​ឪពុក​ក៏​លេីក​ដៃ​ទះ​កូនស្រី​មួយ​កំភ្លៀង​

"​ ឯង​មាន​ទុក​យើង​ជា​ឪពុក​ទេ​ ហេតុ​អីក៏​មិន​ព្រម​ជឿ​ស្ដាប់​តាម​សម្ដី​យើង​ "​ អ្នក​ជា​ឪពុក​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​របស់​ខ្លួន​ទាំង​សម្លេង​ខ្លាំង​ៗ​ មូល​ហេតុ​ដោយ​សារ​តែ​កំហឹង​

"​ ដោយសារ​តែ​ខ្ញុំ​ទុក​ប៉ា​ជា​ប៉ា​របស់​ខ្ញុំ​នឹង​ហើយ​ ទើប​ខ្ញុំ​ខំ​លន់​តួ​សុំ​អង្វរ​ប៉ា​ ហេីយ​ម្យ៉ាងទៀត​អោយ​ខ្ញុំ​ស្ដាប់​ប៉ា​ ចុះ​អ្វី​ដែល​ប៉ា​និយាយ​មក​មាន​ខ្វល់ពី​អារម្មណ៍​ខ្ញុំ​ដែល​ជា​កូនខ្លះទេ​ "​ អ្នក​ជា​កូន​មិន​ព្រម​បន្ធូរបន្ថយ​ពាក្យ​សម្តី​ នៅ​តែ​ប្រកែក​ជាមួយ​ឪពុក​មិន​ដាច់​មាត់​ព្រោះ​នាង​យល់​ថា​ឪពុក​នាង​គ្មាន​ហេតុផល​

"​ ​ដោយសារ​តែ​អាកូន​គ្មាន​ឪពុក​ម្ដាយម្នាក់​នោះ​​ គ្មាន​កន្លែង​ដេក​ស្រួល​បួល​ បាន​ត្រឹម​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ​ ឯង​ហ៊ាន​ប្រេី​សម្ដី​ខ្លាំង​ជា​មួយ​យេីង​ ដែល​ជា​អ្នក​បង្កើត​ឯង​មក​ ចិញ្ចឹម​ឯង​រហូត​ដល់​ធំ​ប៉ុណ្ណឹង​ "

"​ ទោះ​គាត់​ក្រ​ តែ​គាត់​មាន​ការតស៊ូ​ព្យាយាម​ ពិសេស​គឺ​គាត់​ស្រលាញ់​ខ្ញុំ​ មេីល​ថែ​ខ្ញុំ​ គាត់​មិន​ដែល​ធ្វើ​អោយ​ខ្ញុំ​ពិបាក​ចិត្ត​ដូច​ជាប៉ា​នោះ​ទេ​ បេី​ប៉ា​នៅ​តែ​រារាំង​ស្នេហា​របស់​ពួក​ខ្ញុំ​ បាន​ខ្ញុំ​នឹង​មិន​អោយ​ប៉ា​ឃើញ​មុខ​ខ្ញុំ​ទៀត​ទេ​ "​

ផ្លាច់​.....

"​ នាង​ជេន​....​ ហឹស​ ល្អ​យេីង​នឹង​ចាំ​មេីល​ថា​តើ​វា​ស្រលាញ់​ឯង​ដូច​ជា​ឯង​និយាយ​ទេ​ ឬគ្រាន់​តែ​ស្រលាញ់​លុយ​របស់​ឯង​ ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​យើង​ទេ​ ​បេីឯង​​ចាញ់​ឯង​ត្រូវ​ស្ដាប់តាម​យេីង​គ្រប់​យ៉ាង​ដោយ​គ្មាន​លក្ខខណ្ឌ​ តែ​បើឯង​ឈ្នះ​យើងយល់​ព្រម​អោយ​ពួក​ឯង​ទាក់ទង​គ្នា​ "​

វិប្បដិសារី​Where stories live. Discover now