Episode 26

206 13 23
                                    


[chaenie]

ឆេ​យ៉ុង​ត្រូវ​គេង​ក្នុង​មន្ទីរពេទ្យ​ដល់​ទៅ​បី​ថ្ងៃ​ ព្រោះ​នៅ​ឆែក​សុខភាព​ឆេយ៉ុង​បន្ថែម​ទៀត​ រីឯ​ជេនមុន​នឹង​ធ្វើ​ដូចជា​នាង​គ្មាន​អារម្មណ៍​អ្វី​ទាំង​អស់​ តែ​ពេល​មក​ដល់ផ្ទះ​ភាព​ទន់ជ្រាយ​ដែល​នៅ​ក្នុង​ខ្លួន​ក៏​លេច​ឡើង​ម្ដង​ទៀត​ វីលតុន​ទេីប​តែ​មក​ដល់ផ្ទះ​ឃើញ​ជេន​យំដល់​ថ្នាក់​ញ័រ​ទាំង​ខ្លួន​គេ​ក៏រត់​ចូល​មក​អោប​ ដេីម្បី​លួង​លោម​នាង​

"​ ជេន​...កេីត​រឿង​អី​ឡើង​ ម៉េច​ក៏​នាង​យំ..."​

"​ វីលតុន​....គេ​ត្រឡប់​មក​វិញ​ហេីយ​ គេ​មក​ហេីយ​ ហុិក​ៗ..."​ ជេន​បាន​អោប​វីលតុន​វិញ​ នាង​អោប​គេ​បណ្ដើរ​យំ​បណ្ដើរ​

"​ អ្នកណា​...ជា​អ្នកណា​? ហាស់....​ជេន​ "​

"​ គឺ​...គឺ..ឆេយ៉ុង​ គេ​ត្រឡប់​មក​វិញ​ហេីយ​ តេី​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ ឬ​យេីង​ប្ដូរ​ទៅ​ប្រទេស​ផ្សេង​ ខ្ញុំ​មិន​ដឹង​ទេ​ បេី​គេ​ដឹង​រឿង​មីនយ៉ុង​ គេ​នឹង​យក​កូន​ចេញ​ពី​ខ្ញុំ​ វីលតុន​ធ្វើ​យ៉ាង​ម៉េច​ទៅ​ ហុិក​ៗ..."​ ជេន​ភ័យ​ផង​ ឈឺចាប់​ផង​ ធ្វើ​អោយ​នាង​និយាយ​អ្វី​ស្ដាប់​លែង​យល់​ ជម្ងឺ​របស់​ជេន​មិន​ទាន់​ជា​ស្រួល​បួល​នៅ​ឡើយ​ទេ​ ពោល​គឺ​នាង​ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​របស់​វីលតុន​

"​ ស្ងប់​អារម្មណ៍​សិន​ទៅ​ជេន​ មាន​ខ្ញុំ​នៅ​ទីនេះ​ គ្មាន​អាណា​ធ្វើ​បាប​ជេន​នឹង​វេលស៊ុន​បាន​នោះ​ទេ​ "​ វីលតុន​ចាប់​មុខ​ជេន​អោយ​មេីល​មក​គេ​ គេ​យក​ដៃ​ជូត​ទឹកភ្នែក​អោយ​នាង​ រួច​ទើប​អង្អែល​ក្បាល​នាង​តិច​ៗ​ គេ​ស្រលាញ់​នាង​ដូច​ប្អូន​ស្រី​ចឹង​ គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា៎​ធ្វើ​អ្វី​នាង​ឡេីយ​ តាម​រឿង​ដែល​ជេន​ប្រាប់​គេ​ ប្ដី​របស់​ជេន​ជា​មនុស្ស​អាក្រក់​សម្រាប់​គេ​ ទាំង​ដែល​គេ​មិន​ស្គាល់​ឆេយ៉ុង​ឡេីយ​ ថែម​ទាំង​ឃេីញ​របួស​នៅ​លេី​ថ្ពាល់​ជេន​ទៀត​ គេកាន់​តែ​ស្អប់​ ម្យ៉ាងទៀត​គេ​ដឹង​ត្រឹម​ថា​ប្ដី​ជេន​ជា​មនុស្ស​ស្រី​ ឈ្មោះ​ថា​ឆេយ៉ុង​ រឿង​ប្រវត្តិ​គ្រួសារ​ឆេ​គេ​មិន​ដឹង​អី​ឡើយ​

វិប្បដិសារី​Where stories live. Discover now