Episode 16-17

204 9 2
                                    


[chaenie]

​            ថ្ងៃ​នេះ​ដែរ​ក្លារ៉ា​មក​លែង​ឆេយ៉ុង​ថែម​ទាំង​មាន​អំណោយ​អោយ​គេ​ផងដែរ​ ហើយ​អំណោយ​នោះ​គឺ​កូន​ស្រី​របស់​បងស្រី​នាង​ដែល​គាត់​ជាប់​រវល់​ទៅ​ក្រេប​ទឹក​ឃ្មុំ​យក​កូន​ទីពីរ​ បេី​នាំ​កូន​ទៅ​នាំ​តែ​រំខាន​ក៏​ផ្ញើ​នឹង​ក្លារ៉ាសិន​ តែក្លារ៉ា​អត់​ចេះ​មេីល​ក្មេង​ទេទេីប​យក​ទៅ​ផ្ញើ​ឆេយ៉ុង​អោយ​មេីល​ថែបន្ត​

"​ ឆេយ៉ុង​ហា៎​...មេីល​នែក​យើង​យក​អ្នក​ណា​មក​ Aww...​អ្នក​នាង​ជេន​នៅ​ដែរ​ហ៎​....​នេះ​តេី​ខ្ញុំ​រំខាន​អ្នក​ទាំង​ពីរ​ដែរ​ទេ​ "​ ខណៈ​ពេល​ដែល​ក្លារ៉ា​បេីក​ទ្វារ​មក​ក៏​ឃើញ​ឆេនិងជេន​អង្គុយញ៉ែគ្នាលេី​សាឡុង​​

"​ ក្លារ៉ា​...កេនតា...ខានឃេីញ​យូរ​មាន​សាច់​ច្រើន​ជាង​មុន​ ម៉ោះ​មក​មីង​មក​ អូយ...នឹក​ណាស់​ ជុប​ៗៗ..."​ កេនតា​ជា​ឈ្មោះ​ក្មួយ​ស្រី​របស់​ក្លារ៉ា​ពេល​នេះ​នាងមាន​អាយុ​3ឆ្នាំ​ហេីយ​ គ្រាន់​តែ​ឃេីញ​កេនតា​ភ្លាម​ឆេរត់​ទៅ​បីនឹង​ចាប់​ថេីប​ជា​ច្រេីន​ខ្សឺត​ព្រោះ​ឆេ​គេ​ស្រឡាញ់​កេនតា​ណាស់​

"​ សួស្ដី​អ្នក​នាង​ក្លារ៉ា​ នេះកូន​របស់​អ្នកនាង​មែន​ទេ​ គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់​ តេី​ឈ្មោះ​អី​ដែរ​ទៅ​ "​ ជេន​ក៏​ខ្នាញ់​នឹង​មាឌ​កេនតា​ដែរ​ នាង​ក៏​ដេីរ​ទៅ​ចាប់​ថ្ពាល់​កេនតា​លែង​

"​ ក្លារ៉ា​មិន​អាចមាន​កូន​ទេព្រោះ​ឥឡូវ​គ្មាន​អ្នក​យក​ នេះ​គឺ​កេនតា​កូន​ស្រី​របស់​បងស្រី​ក្លា​រ៉ា​ កេនតា​និយាយ​សួរ​ស្ដី​ដាក់​មីងជេន​ទៅ​"​ ឆេយ៉ុង​បកស្រាយ​អោយ​ជេន​យល់​នៅ​ឈ្លាត​បង្អាប់​ក្លារ៉ា​ទៀត​

"​ ឆួឆ្ដី...មី​នតេន​ "​ ពាក្យ​សម្ដី​និយាយ​មិន​ច្បាស់​របស់​កេនតាបូករួមថ្ពាល់ប៉ោងៗទៀត​ធ្វើ​អោយ​ជេន​រឹតតែ​ខ្នាញ់​

"​ ចា៎សួរស្ដី​ កេនតា​ ជុប..."​ មេីល​យូរ​កាន់​តែ​ខ្នាញ់​ ទ្រាំ​មិន​បាន​ក៏​អោន​ទៅ​ថេីប​ថ្ពាល់​កេនតា​ទៅ

"​ លេីក​នេះ​យក​មក​ផ្ញើ​ប៉ុន្មាន​ថ្ងៃ​ដែរ​ "​ ឆេសួរ​ក្លារ៉ាដោយសារ​វាមិន​មែន​ជា​លេីក​ទី​មួយ​ទេដែល​ក្លារ៉ា​ពឹង​ឆេយ៉ុង​អោយជួយ​មេីល​ក្មួយ​នោះ​ គឺ​រាប់​ភ្លេច​ទៅ​ហេីយ​

វិប្បដិសារី​Where stories live. Discover now