My boss Ep12

74 14 0
                                    


ពេលវេលាបញ្ចុកស៊ុបដ៏ផ្អែមល្ហែមក៏ត្រូវបានបញ្ចប់Hobiយកចានទៅទុកបន្ដិចក៏ចូលមកក្នុងវិញដោយមានថ្នាំបុរាណមួយកែវ ( គេហៅកែវចឹងមេន(+_+) )

" Bossក្រោកមកផឹកថ្នាំ " hobiនិយាយស្រួលបួលខុសពីរាលដងដែលតែងតែគម្រោះគម្រើយនិងរអ៊ូរទាំតែលើកនេះគេមិននិយាយអ្វីសូម្បីមួយម៉ាត់ទើបធ្វើឲ្យណាមជូនរាងចម្លែកចិត្ត។

គេចូលទៅជួយគ្រាណាមជូនឲ្យងើបហើយក៏យកថ្នាំមកឲ្យនាយ។

" អគុណ " ណាមជូនទទួលថ្នាំមកលើកអកអស់ទាំងពិបាកព្រោះវាល្វីងខ្លាំង។ ពេលណាមជូនផឹកអស់ហើយហូប៊ីយកកែវថ្នាំមកកាន់និងយកទឹកធម្មតាឲ្យនាយផឹកដើម្បីលាងមាត់។

" ឈប់សិន " Namjoonរហ័សឃាត់ពេលឃើញហូប៊ីរៀបនឹងដើរចេញ។

" មានអ្វីមេនទេ? " Hobiក៏ឈប់ហើយងាកមកសួនាយវិញ។

" ឯងកើតអី? តាំងពីមកពីព្រៃវិញឯងដូចប្លែកម្លេះ? "

" កើតអី? ខ្ញុំធម្មតាទេ " និយាយចប់ហូប៊ីក៏បែក្រោយហើយដើរចេញទៅ។

ណាមជូនបានតែអង្គុយធ្វើមុខឆ្ងល់មិនយល់ពីហូប៊ីនៅពេលនេះ! រឺមួយខ្មោចចូលគេទេដឹង?

ហូប៊ីដើរទៅអង្គុយស្ងប់ស្ងាត់ម្នាក់ឯងនៅមាត់ទឹក ទឹកមុខគេស្មើធេងសម្លឹងទៅឆ្ងាយរហូតដល់ស្មានមិនដល់ថាពេលនេះគេកំពុងគិតអ្វី?។

" ហឹម!... " ហូប៊ីដកដង្ហើមធំរាល1វិនាទីម្ដងពេលនេះគេហាក់ដូចជាកំពុងមានរឿងដែលកង្វល់ក្នុងចិត្តហើយមិនអាចដោះស្រាយវាបាន។

" បងប្រុស! " សម្លេងចម្លែកហៅហូប៊ីពីខាងក្រោយ ហូប៊ីងាកមកក្រោយមើលអ្នកដែលហៅគេនោះ។

*ម្នាក់នោះជាយ៉ុនហ្គី*

" ហៅខ្ញុំ? " ហូប៊ីសួបញ្ចាក់ដោយលើកដៃចង្អុលខ្លួនឯង។

" អឹម!.. " គេក្រហឹមដើរមកហើយក៏ងក់ក្បាលបញ្ចាក់។ Yoongiដាក់ខ្លួនអង្គុយនៅក្បែរហូប៊ីសម្លឹងទៅមុខឆ្ងាយដោយមានរឿងកង្វលនៅក្នុងចិត្តដូចគ្នា។

*នៅក្រោយខ្នងគេមានស្ពាយកាបូបដាក់ហ្គីតាដែលជាវត្ថុតែមួយគត់ដែលគេនៅសល់ វាជាកាដូដែលប៉ារបស់គេទិញឲ្យគេទើបរក្សាវាទុករហូតបានមកដល់ពេលនេះ*

My bossWhere stories live. Discover now