My boss Ep15

74 14 2
                                    

My boss
Ep15

___________

" ហូប៊ី... " ណាមជូនបើកទ្វាចូលមកខាងក្នុងនាយឃើញហូប៊ីកំពុងតែរៀបចំឥវ៉ាន់ក៏ដើរមករក។

" ហូប៊ីកុំយល់ច្រឡំអីណា បងមិនដែលស្គាល់នាងទេគ្រប់យ៉ាងជាការរៀបចំរបស់ម៉ាក់ទាំងអស់បងមិនដឹងអីឡើយ ហូប៊ីបងសុំទោសកុំខឹងបងណា!... " ណាមជូនបង្វែខ្លួនតូចឲ្យមើលមកនាយ និងនិយាយរៀបរាប់បកស្រាយយ៉ាងវែងអន្លាយព្រោះខ្លាចហូប៊ីមានការយល់ច្រឡំ។

" ហឹស!...នេះខ្លាចខ្ញុំឈឺចិត្តហ៎? " ហូប៊ីសើចបន្ដិចគេញ៉ាក់ចិញ្ចើមសួនាយក្រាស់ទាំងអស់សំណើចហួសចិត្ត។

" ពិតមេនហើយ បងមិនចង់ឃើញមនុស្សដែលបងស្រឡាញ់ត្រូវឈឺចាប់នោះទេ " ណាមជូនក្រសោបថ្ពាល់ហូប៊ីទាំងគូនិយាយដោយទឹកមុខកំសត់។

" សប្បាយចិត្តបាន ខ្ញុំមិនឈឺចាប់អ្វីទេ ខ្ញុំយល់មុខអាក្រក់ដូចនាងនោះbossមិនយកភ្នែកមើលទេ មេនទេ? " ហូប៊ីនិយាយទាំងមានភាពជឿជាក់ក្នុងខ្លួន។

*ហូប៊ីគេដឹងហើយក៏យល់ពីណាមជូនទើបគេខ្ចិលខ្វល់ហើយក៏មិនចាប់អារម្មណ៍ចាត់ទុកថាមិញមានសម្រាមហោះមកកាត់រាងកាយនាយក្រាស់ទៅចុះ។

" មេនហើយ បងគ្មានថ្ងៃមើលឃើញស្រីណាក្រៅពីអូនទេហូប៊ី " សម្ដីដ៏ផ្អែមនៅតែបន្ដវាចារឡើងមក។

" ចឹងក៏លេងបានហើយ ខ្ញុំប្រញ៉ាប់ទៅខាងក្រោម "
ហូប៊ីដើរចេញគេរៀបខោអាវដាក់ទូរួចក៏បើកទ្វាចុះមកដោយមិនភ្លេចនៅពាក្យផ្ដែផ្ដាំ។

" bossឆាប់ងូតទឹកជម្រះភាពចង្រៃចេញទៅប្រយ័ត្នទុកយូលាងលេងជ្រះ " ថារួចហូប៊ីក៏បើកទ្វាចុះទៅក្រោមបាត់។

ណាមជូនឈរញញឹមញញែមម្នាក់ឯងទាំងសប្បាយចិត្ត អម្បាញ់មិញខំតែភ័យស្មានតែហូប៊ីខឹងហើយតើចេះសំណាងនាយតូចយល់ការណ៍មិនខឹងហើយថែមទាំងប្រាប់ឲ្យទៅលាងចង្រៃចេញទៀត។

*កូនខ្ញុំល្អចឹងអត់ចេះខឹងផ្ដេសផ្ដាស់ហេ*

_____________

My bossWhere stories live. Discover now