ភាគ 2

358 8 0
                                        

ជេននីនាងក៏មិនគិតយូរក៏យល់ព្រមនឹងលីសាទៅ

នៅពេលចេញពីរៀនជេនក៏បានទៅផ្ទះលីសាជាមួយលីសាហេីយពួកគេទាំងពីអ្នកក៏បាននិយាយគ្នាពីនេះពីនេាះនៅក្នុងឡានយ៉ាងសប្បាយ លីសាធ្លាក់តែជាមនុស្សមិនសូវចេះមាត់កដល់ពេលមកនៅជិតជេនធ្វេីអាេយគេបានកែប្រែខ្លួនឯងដេាយមិនដឹងខ្លួន

/ផ្ទះលីសា

ពេលមកដល់ផ្ទះលីសាធ្វេីអាេយជេនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រេាះគេមិនបានដឹងឡេីយថាអ្នកមានជាងគេនៅក្នុងតំបន់នេះគឺជាផ្ទះរបស់គ្រួសារលីសាឡេីយឃេីញតែលីសាពេលទៅរៀនជិះឡានគេក៏ឆ្ងល់ដែលតែគេមិនហ៊ានសួរឥឡូវទេីបដឹងថាគ្រួសារលីសាជាអ្នកមានលីសាក៏បានឃេីញជេនគេ ងាកមេីល ឆ្វេងមេីលស្ដាំហេីយគេក៏មិនបានចាំអារម្មណ៍អីដែលគេក៏ងាកទៅឃេីញម៉ាក់គេទេីបគេនិយាយ

"ម៉ាក់កូនមកដល់ផ្ទះហេីយ"លីសានិយាយមុននឹងចូលទៅក្នុង បន្ទប់ដេីម្បីប្ដូរខេាអាវ

"ជំរាបសួរអ្នកមីងខ្ញុំមិត្តភក្កិលីសាខ្ញុំមកព្រេាះចង់អាេយគេជួយបង្រៀនមេរៀនខ្លះៗអ្នកមីង"ជេននិយាយទាំងអស់ព្រេាះដឹងថាម៉ាក់លីសានឹងសួរគេថាគេជាអ្នកណា

"អរ..មិនអីទេចឹងមកនេះមកញាំុបាយសិនទៅចាំរៀនត៎ទៀត"ម៉ាក់លីសាញញឹមទៅកាន់ជេនធ្វេីអាេយគេមានអារម្មណ៍ថាម៉ាក់លីសាគួរអាេយចូលចិត្តណាស់

"ចា៎មីង"ជេនញញឹម

"លី..ហេីយនៅក្នុងលឿនមកឆាប់បានញាំុបាយ"ម៉ាក់លីសាស្រែកហៅលីសាពីកន្លែងញបាយ

និយាយទៅគ្រួសារលីសាជាអ្នកមានមែនតែគ្រួសារគេមិន ប្រកាន់ខ្លួនមានឬក្រអីទេ។ហេីយម៉ាក់លីសាក៏ឆ្ងល់ណាស់ដែលកូនគាត់ពីមុនមកមិនដែលនាំអ្នកណាមកលេងនៅផ្ទះទេនេះជាលេីកទីមួយហេីយ

"ចា៎...ម៉ាក់ហេីយឥឡូវហេីយ"និយាយរួចលីសាក៏ដេីរចេញមកនៅតុអាហារក៏ឃេីញជេនកំពុងមេីលមកគេ

"ប៉ាថ្ងៃនេះអត់មកញាំុបាយទេហ៎ម៉ាក់"លីសាឃេីញជេនមេីលមកគេហេីយក៏មិនមាត់ក៏សួរទៅម៉ាក់ពីរឿងប៉ាវិញ

"ប៉ាកូនថ្ងៃនេះអត់មកទេគាត់ សម្រាកនៅកន្លែងធ្វេីការ"

"ចា៎ម៉ាក់កូនភ្លេចប្រាប់នេះជេនមិត្តភក្ដិកូន កូននឹងជួយបង្រៀនជេនរយៈពេល1ខែនៅផ្ទះយេីងម៉ាក់"សួរទៅម៉ាក់ព្រេាះខ្លាចម៉ាក់ខឹងនឹងគេ

ស្នេហាសិស្សវិទ្យាល័យWhere stories live. Discover now