នៅពេលដែលលីសាបានដឹងអំពីរឿងហេតុអស់ហេីយលីសាគេក៏បានទៅផ្ទះរបស់ជេនដេីម្បីនិយាយបកស្រាយប្រាប់ជេនគេបានដឹង
"ម៉ាក់សំឡេងនេះគឺ លីសាច្បាស់ណាស់បេីគេសួររកខ្ញុំម៉ាក់ចាំប្រាប់គេផងថាខ្ញុំអត់នៅផ្ទះទេ"ជេននីនិយាយប្រាប់ទៅអ្នកជាម្ដាយដេីម្បី កុហកលីសា
"ចាំបាត់ធ្វេីចឹងធ្វេីអីកូន?"
"ជួយខ្ញុំផងណាម៉ាក់ខ្ញុំមិនចង់និយាយជាមួយគេឡេីយ"
"អឺ....អឺ ម៉ាក់ដឹងហេីយ"ថារួចម៉ាក់ជេនក៏ចេញមកខាងក្រៅផ្ទះដេីម្បីបេីកទ្វារបងអេាយលីសា
"អ្នកមីងជេននៅផ្ទះអត់?"និយាយរួចទាំងលេីកដៃ ជម្រាបសួរ
"អត់នៅទេក្មួយហេីយ លីសាមានការអីមែនទេ?"
"ចា៎មានអ្នកមីងហេីយ ច្រេីនទៀតផង តែមិនអីទេអ្នកមីងបេីគេមិននៅផ្ទះ តែគេទៅណាទៅមីង"លីសាឆ្ងល់អត់នឹងសួរមិនបាន
"អ...អ..គេទៅខាងក្រៅជាមួយបងគេបាត់ហេីយ"ម៉ាក់ជេនរក ទំនុកនិយាយកុហកលីសា
"ចា៎ មិនអីទេចឹងអ្នកមីងចាំខ្ញុំមករកគេម្ដងទៀត ជម្រាបលាអ្នកមីង"
"ប្រញាប់ទៅណាក្មួយ មិនចូលលេងផ្ទះមីងសិនទេអីនឹងហា៎"
"ចា៎ អត់ទេអ្នកមីងខ្ញុំមានការ ប្រញាប់នៅផ្ទះដែល"
"សុខសប្បាយតាមផ្លូវណាក្មួយ"
"ចា៎"ឆ្លើយរួចក៏ឈរចូលទៅខាងក្នុងឡានដែលកំពុងឈប់ចលីដានៅខាងមុខផ្លួវមុខផ្ទះរបស់ជេន
គ្រាន់តែលីសាទៅបាត់ជេនក៏បានចេញពីក្នុងផ្ទះមកសួរនាំម្ដាយរបស់ជេនព្រេាះថាចិត្តចង់ដឹងថាគេបាននិយាយអ្វីខ្លះ
"ម៉ាក់គេនិយាយអីខ្លះ"
"ហេីយមិចបានចង់ដឹង គ្រែងយេីងមិនចង់និយាយជាមួយគេមិនចឹងហា៎"និយាយបែបឌឺដង ផ្លែផ្កាទៅកាន់កូនស្រី
"គ្រាន់តែសួរផងមិនបានទេម៉ាក់"ងាកមុខចេញធ្វេីបែប ធុញទ្រាន់ណាស់អីចឹង
"ម៉ាក់មិនដឹងទេបេីចង់ដឹងទៅសួរគេទៅ"ថារួចក៏ដេីរទៅផ្ទះបាយបាត់ទៅ
YOU ARE READING
ស្នេហាសិស្សវិទ្យាល័យ
Actionធ្លាប់តែជាមនុស្សមិនចេះមាត់មិនកអ្វី តែបែបជា ប្រែប្រួលនៅពេលតែបាន ជួបនឹងមនុស្សម្នាក់ដែលមិនសូវ ចូលចិត្តក្នុងការរៀន បែបជាផ្ដេីមបេីក ទំព័រនៃសេចក្ដីស្រឡាញ់ឡេីយមក
