ep1 [ មនុស្សខ្លា................... ]
ទិដ្ឋភាពបង្ហាញអោយឃើញនៅក្នុងបន្ទប់គេងមួយដែលកំពុងតែមាន មនុស្សអង្គុយនៅលើគ្រែ ប្រកាច់ប្រកិនននាលពេញពូក ។" ធុញៗ...ធុញ ណាស់ម៉ែអើយ...... ហ្ហឹកៗ.."
សម្លេងស្រែកជំទាល គ្រាន់តែឮក៏ដឹងថាចរឹក មនុស្សម្នាក់នេាះឆ្មើងឆ្មៃយ៉ាងណាដែរ និយាយទៅ ខ្មើត ។
" កូនថេយ៍...កូនថេយ៍បន្ថោយសម្លេងកូនបន្តិចទៅ សម្លេងផ្អើលអ្នកជិតខាងអស់ហើយ "
សម្លេងអ្នកជាម្តាយស្រែកមកពីជាន់ខាងក្រោមដែលគាត់កំពុងតែនៅផ្ទះបាយធ្វើម្ហូប ។
" អត់ចង់ អត់ចង់ ហ្ហឹកៗ...... "
ឮហើយ កម្លេាះតូច គីម ថេយ៉ុងចេញចរឹកកូនពៅ ស្រែករឹតតែផ្អើល ននាលដៃពូក ។តឺតៗ~~~~
កំពុងតែចូលតួយំយែកផង សម្លេងទូរស័ព្ទរោទន៍ឡើង ថេយ៍ងើបអង្គុយឆ្ងល់ ថ្ពាល់ប៉ោងៗទឹកមុខលីឡឺយ៉ាងគួរអោយស្រឡាញ់ពេបមាត់បន្តិច ហើយក៏ឈោងទៅយកទូរស័ព្ទដែលទុកនៅលើតុជិតគ្រែចុចទទួលយ៉ាងលឿន ហើយម្នាក់នេាះគឺជា ជីមីន កាតុញមិត្តគេ ។
" នាងឡាំយ៉ង នាងឡាំយ៉ង ប្រញាប់មកវើយ...យើង
ឃើញហើយ ឃើញហើយច្បាស់ទៀត "សម្លេងនិយាយចេញពីជីមីន ដែលកំពុងតែអង្គុយនៅតុអាហារដ្ឋានមួយកន្លែង និយាយទូរស័ព្ទ លឹបលរ មើលបុរសម្នាក់និង ស្រីម្នាក់ កំពុងអង្គុយតុជាមួយគ្នា ។
" ស្អី ? ឃើញស្អីកាតុញ "" របស់ឯងនឹងហើយ ប្រុសឯងនឹងហើយ អាប្រុសក្បាលបែកក្រហមតិចៗនុង "
" ហ្ហឹកៗ.... ផ្ញើរ Locationអោយយើង ទៅលូវដល់លូវហើយ ហ៑ានក្បត់ចិត្តយើងផងហេស...ហ្ហឹក.. ឯងចាំសង្កេតមើលតាមដានកុំអោយដាច់ពីកន្ទុយភ្នែកអោយសេាះ "
" ទទួលបញ្ជារ...."
ជីមីនមាត់និយាយឯភ្នែកសម្លឹងមើល គោលដៅមិនឈប់ ។បន្ទាប់ពីជីមីនផ្ញើរ Locationអោយភ្លាម ថេយ៉ុងក៏ប្រញាប់ទៅអង្គុយ make up ព្រេាះបើមិន make up វាអត់ជឿជាក់ បន្ទាប់ពីលាបក្រែមក្រហមហើយ ក៏ដើរចេញពីបន្ទប់ដោយទឹក មុខមាំ ពោពេញដោយអំណាច ។
YOU ARE READING
លោកប្តីខ្លា♡🐯
Fanfictionរឿង: លោកប្តីខ្លា♡🐯 គីមថេយ៉ុង កម្លេាះតូច រូបរាងស្តើងដូចមនុស្សស្រី ចរឹកឆ្មើងឆ្មៃ ថ្ងៃមួយគេនៅសុខៗ គេបែរជាបានឆ្លងភពចូលទៅក្នុង ពិភពសត្វ ។ " អាយ... ចង្រៃយ..ទីនេះជាកន្លែងណាសុទ្ធតែព្រៃ បែបនេះ" ពេលដែលបើកភ្នែកឡើងមិនដឹងថាខ្លួនឯងនៅណា ក៏ស្រែកឈរ មើលទិដ្ឋភា...