លោកប្តីខ្លា♡🐯

552 69 0
                                    

ep5              [ភ្លើចឹងស្រួលបោក ហេសៗ.....😏]

    
          " ភ្លើ? មានន័យថាមិច ? "
លោកបងខ្លា មើលមុខថេយ៉ុងទឹកមុខបែបលីឡឺ

   ( " អញខឹង អញខឹង ហូស... ទប់ៗអាថេយ៍ " )

ឃើញទឹកមុខឡឺកឺបងខ្លាអនាគតប្តីហើយ ក្នុងទ្រូងថេយ៉ុងនេះគ្រឺតខ្នាញ់នាយចង់តែហក់ធាក់ទេ តែក៏រូតទ្រូងសម្រួលអារម្មណ៍វិញ ព្រេាះបើគេវៃវិញដឹងតែងាប់ម៉ង....

" ហិហិ ភ្លើមានន័យថាដូចតែឆ្លាតចឹង បងភ្លើ ហិហិ "
     " អរ... អរគុណដែលសរសើរថាបងភ្លើ "
      ជុងគុកញញឹមទទួលយកពាកយសរសើរ

( " ហាសហា... អញថាភ្លើ ភ្លើមែន តែប៉ុនេះស្រួលបោកហើយ ហេសៗ ")

ថេយ៉ុងលួចសើចនៅក្នុងចិត្ត គំនិតអាក្រក់លិចឡើងមក

    " ជុងគុកហា...អូនឃ្លានហើយ តេាះញុាំ "
                        " ហឹម.... "

ថេយ៉ុងក៏ចូលទៅអង្គុយនៅវង់ភ្នក់ភ្លើង យកមែកឈើកាច់ជារាងចង្កឹះ ធ្វើ២គូរហើយ ក៏ហុចទៅអោយជុងគុក១គូរ

       ជុងគុកទទួលយកមើលចុះឡើងៗ ព្រេាះមិនដឹងថាយកធ្វើអី

          " មែកឈើនឹងយកធ្វើអី? "

" គេហៅថាចង្កឹះ ចាំមើលអូនធ្វើ នេះនែ  ក្រឡាប់សាច់ហើយ ក៏យកដាក់មាត់ អូហូ ... អេម ឆ្ងាញ់ ហិហិ "

   ថេយ៉ុងចាប់ចង្កឹះក្រឡាប់សាច់ដែលដាក់អាំងពីលើថ្ម ទុកចោលមួយភ្លេតហើយក៏ចាប់វាដាក់មាត់ ចូល ហើយក៏ ឆ្ងាញ់ទៅ 😂

     ជុងគុកមើលទាំងមីងមាំង ក្រឡាប់ភ្នែកចុះឡើងមើលចង្កឹះ គេមិននឹងស្មានថាមែកឈើត្រង់២កាន់ជាមួយគ្នា មានប្រយោជន៍បែបនេះសេាះ មិនបាច់ចាំចាប់នៅដៃនាំតែ ក្តៅដៃ ។

      " នៅមើលអីទៀត ចាប់សាកមើ "

  ជុងគុកក៏យកចង្កឹះទៅចាប់សាច់តែ ចាប់រាងឆ្គងៗដោយមិនចេះ ចាប់ធ្លាក់ៗចង់10ដង តែចុងក្រោយក៏ចាប់ដាក់ក្នុងមាត់បាន ។
  
             " អូហូយ... ឡូយណាប្តី  "
ផាច់ៗ.....

     រាងតូចទះដៃផ្លាប់ៗសរសើរអ្នកម្ខាងទៀត
       
   ជុងគុកក៏ចាប់សាច់ម្តងទៀត ថេយ៉ុងសម្លឹងមើលការចាប់ដោយទឹកមុខ ដូចអ៑ុតអាប៉ោង  ម្តងបន្តិចៗស្ថានភាពតឹងតែ សាច់ធ្វើដំណើរមួយៗរហូតដល់ក្នុងមាត់រាងក្រាស

លោកប្តីខ្លា♡🐯Where stories live. Discover now